02/12/2015 09:51 GMT+7 Email Print Like 0

វៀតណាមបន្តដាក់គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច


វៀតណាមបន្តដាក់គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច

ដោយប្រធានបទ លើកកំពស់សមត្ថភាពប្រកួតប្រជែង នៃអង្គភាពអាជីវកម្មដើម្បីសមាហរណកម្មអន្តរជាតិ វេទិការ​អង្គភាព​អាជីវកម្មវៀតណាមចុងអាណត្តិ (VBF) ២០១៥​បានបើក​នាព្រឹកថ្ងៃ​ទី១ធ្នូនៅ​ក្រុង​ហា​ណូយ។ ថ្លែងមតិ​នៅវេទិការនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានចាត់ទុកថា ក្នុងឆ្នាំ២០១៥ ទោះបីមាន​បំរ៉ែបំរួល​ដ៏ស្មុ​គ្រ​ស្មាញ​លើពិភពលោក ប៉ុន្តែវៀតណាមទទួលបានគោលដៅសារវន្ត ដែលដាក់ចេញម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព អតិផរណា​បាន​រារាំងនៅកំរិតទាប ព្យាករណ៍កំណើនក្នុងឆ្នាំទទួល​បានពី៦,២%ដល់៦,៥%។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់​ធ្ងន់ថា៖

​“រដ្ឋាភិបាលវៀតណាមមានបំណងបណ្ដាអង្គភាពអាជីវកម្ម ក្នុងនិងក្រៅប្រទេសម្ចាស់ការរៀបចំ​ឡើង​វិញ​រចនា​សម្ព័ន្ធ​​ខ្លួន​ឯង ផ្លាស់ប្តូររបៀបធុរកិច្ច លើកកំពស់​ប្រសិទ្ធិភាព​សមត្ថិភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ដើម្បី​ឈរ​រឹង​មាំក្នុង​ទីផ្សារ​វៀត​ណាម​ និងឈានតីទីផ្សារអន្តរជាតិ។ រដ្ឋាភិបាល​វៀត​ណាម​សន្យា​នឹង​ប្រកៀក​ស្មាជាមួយ​អង្គភាព​អាជីវកម្ម​"៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ