22/10/2015 09:39 GMT+7 Email Print Like 0

វៀតណាមបន្តជំរុញសមភាពភេទ


វៀតណាមបន្តជំរុញសមភាពភេទ (Image: TNO)

នាយប់ថ្ងៃទី២០ខែតុលាឆ្នាំ២០១៥ កម្មវិធីជំរុញសមភាពភេទនៅវៀតណាម បានប្រ​ព្រឹត្ត​ទៅនៅ​ទីក្រុង​ហាណូយ​ដោយ​ប្រធាន​បទ “ឆ្ពោះទៅខាងមុខ៖ បុរស​សន្យាដើម្បី​សមភាពភេទ​សំរាប់​នារី”។ ថ្លែងមតិ​នៅពិធីបើកកម្មវិធី លោក​ស្រី Shoko Ishikawa ប្រធានស្ថាប័ន អ.ស.ប. ស្តីពីសមភាព​ភេទ​ និងប្រគល់សិទ្ធិ​សំរាប់​នារី (UN Women) ប្រចាំនៅ​វៀត​ណាម បានសង្កត់ធ្ងន់ទៅលើការដែល​បុរស​គប្បី​ជាអ្នក​តស៊ូសំ​រាប់​សម​ភាព​ភេទ និង​សហការ​ជាមួយ​នារី​។ នៅកម្មវិធី​នេះ​ដែរ លោក Nguyen Phi Long លេខាធិការមជ្ឈឹម​សម្ព័ន្ធ​យុវជន​កម្មុយនិស្ត​ហូជីមិញ​បាន​អំពាវ​នាវ​ឲ្យ​សង្គម និងសហគមន៍ធ្វើសកម្មភាពសំដៅកសាង​អនាគតមួយ​ក្នុង​នោះ​យុវជន​បុរសនារី​កុមារា​កុមារី​អាច​អភិវឌ្ឍន៍​លើគ្រប់​ជ្រុង ជ្រោយរួមវិភាគ​ទានដើម្បី​សង្គមសមភាពនិង​និរន្តភាព៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ