16/01/2015 14:51 GMT+7 Email Print Like 0

វៀតណាមបន្តចូលរួមយ៉ាងទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អ.ស.ប


ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៏មាននៃទីភ្នាក់ងារសារព័ត៏មានវៀតណាម (រូបថត៖TTXVN)

ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៏មាននៃទីភ្នាក់ងារសារព័ត៏មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) នា​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមតំណាងអចិន្ត្រៃ​របស់​វៀត​ណាម​ប្រចាំ​នៅអ.ស.ប បានឲ្យដឹងថា ថ្នាក់ដឹកនាំកំពូលរបស់វៀតណាម គ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ធំៗរបស់អ.ស.ប​ក្នុង​ឆ្នាំនេះ ដើម្បីបង្ហាញពីការសន្យារបស់វៀតណាម គឺសកម្មរួមវិភាគទាន​ក្នុងការខំប្រឹងប្រែង​របស់​សហគមន៍​អន្តរ​ជាតិ​​ សំដៅរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិដោះស្រាយការសាកល្បងរួមលើទូទាំងពិភព​លោក។​ វៀត​ណាម​នឹង​ម្ចា​ស់​ការសកម្មរួមវិភាគទានក្នុងដំណើរការចរចារកសាងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ បន្តរួមវិភា​គ​ទាន​ក្នុង​សកម្មភាព​រក្សាសន្តិភាពរបស់អ.ស.ប និងសកម្មចូលរួមការខំប្រឹងប្រែងរបស់អ.ស.បលើវិស័យសំខាន់ដូចជាការ
អ​ភិវឌ្ឍន៍​​ដោយចីរភាព ជំរុញនិងការពារសិទ្ធិមនុស្ស ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ វៀតណាម​ក៏សកម្មរ៉ាប់​រង​និង​ខំប្រឹងប្រែងសំរេចល្អនូវភារកិច្ចនៅវេទិការ ស្ថាប័ននានារបស់អ.ស.ប ក្នុងនោះមានគោលដៅដ៏សែន​សំ​ខាន់​គឺ​ជា​ឈរ​ឈ្មោះប្រកបដោយជោគជ័យក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមរបស់អ.ស.ប និងទទួលនាទីជាអ​នុ​ប្រធាន​គណៈ​កម្មាធិការ​សង្គមកិច្ចរបស់ អ.ស.បទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ