28/06/2018 16:21 GMT+7 Email Print Like 0

វៀតណាមបញ្ជាក់អះអាងនូវស្មារតីម្ចាស់ការនិងការទទួលខុសត្រូវ

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ ស្វឹនភុក (Nguyen Xuan Phuc) បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​កំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និង​សន្និសីទ​កំពូល​កម្ពុជា-ឡាវ -មីយ៉ាន់ម៉ា-វៀតណាម (CLMV)  លើកទី ៩ តាម​ការអញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha និង​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់​ថ្ងៃទី១៦ ខែមិថុនា។

កាសែតរូបភាពវៀតណាមសូមឧទ្ទេសនាមនូវខ្លឹមសារបទសម្ភាស លោកអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស ប៊ុយថាញសើន (Bui Thanh Son) ស្តីពីលទ្ធផលនៃសន្និសីទទាំងពីរនេះ។

សូមលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស ប៊ុយ ថាញសើន (Bui Thanh Son) វាយតំលៃនូវអត្ថន័យនិងលទ្ធផលនៃសន្និសីទកំពូល ACMECS លើកទី៨ និង CLMV លើកទី ៩ ដូចម្តេច?

លោកអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស ប៊ុយ ថាញសើន (Bui Thanh Son) ៖ សន្និសីទកំពូល ACMECS លើកទី៨ ក្រោមប្រធានបទ ៖ “ឆ្ពោះទៅកាន់កសាងសហគមន៍ ACMECS តភ្ជាប់និងសមាហរណកម្ម” “ដើម្បីសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់កាន់តែខ្លាំងក្លា” បានប្រព្រឹត្តទៅ នៅរាជធានីបាងកកនៃប្រទេសថៃ ពីថ្ងៃទី ១៦ ខែមិថុនា ទទួលបានភាពជោគជ័យល្អប្រសើរ។

សន្និសីទកំពូលទាំងពីរនេះគឺជាជំហានអនុវត្តនូវលទ្ធផលនៃសន្និសីទកំពូល ACMECS លើកទី ៧ និង CLMV លើកទី ៨ នៅរដ្ឋធានីហាណូយ នាខែតុលា ឆ្នាំ២០១៦។

នេះគឺជាជំហានដែលអនុវត្តការសន្យា នាឆ្នាំ២០១៦ របស់ថ្នាក់ដឹកនាំបណ្តាប្រទេស ស្តីពីការកែទម្រង់យន្តការនូវកិច្ចសហប្រតិបត្តិការ ACMECS និង CLMV សំដៅលើកកម្ពស់ប្រសិទ្ធភាពសកម្មភាព និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអនុតំបន់ផ្សេងៗ ទៀត។


ក្នុងក្របខណ្ឌសន្និសីទ ACMECS លើកទី ៨ និងសន្និសីទ CLMV លើកទី ៩ នារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីបាងកក លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាការងារ
ជាមួយ លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan – Ocha។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីថៃ
Prayuth Chan – Ocha អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងក្រុមហ៊ុនទទួលខុសត្រូវ
មានកំរិក ស្វឹនកូវ (Xuan Cau) និងក្រុមហ៊ុន B. Grimm ។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងភរិយា អញ្ជើញចូលរួមក្នុងពិធីជប់លៀង
ដែលលោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan – Ocha និងភរិយា អញ្ជើញជាអធិបតី។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

យុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ (ទន្លេធំៗ ទាំងបី ស្ថិតក្នុងភូមិភាគ​ដី​ទន្លេមេគង្គ) បង្កើតឡើងនាខែវិច្ឆិកា ឆ្នាំ​២០០៣​។ នេះគឺជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​រវាង ៥ ប្រទេស៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម សំដៅបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួម និងកិច្ច​សហប្រតិបត្តិការ​​ទ្វេភាគី ដើម្បីធ្វើអាជីវកម្ម ពង្រឹងគុណសម្បត្តិនៃបណ្តាតំបន់ បណ្តាប្រទេស​ដែលជាសមាជិក បង្កើនការប្រកួតប្រជែង កាត់បន្ថយគម្លាត។ 

សន្និសីទ ACMECS លើកទី ៨ និងសន្និសីទ CLMV លើកទី ៩ បានប្រព្រឹត្តទៅ ក្នុងសភាពការណ៍យន្តការទាំងពីរបានអនុវត្តក្នុងខណៈពេល ១៥ ឆ្នាំ និងកំពុងប្រឈមមុខនឹងឱកាសនិងការសាកល្បងថ្មី។  ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់កំពុងអភិវឌ្ឍ តាមយន្តការនូវកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស ដែលស្ថិតក្នុងអនុតំបន់ទន្លេមេគង្គ និងបណ្តាដៃគូ។ បណ្តាប្រទេសជាសមាជិកនៃ ACMECS និង CLMV ក៏ជួបឧបសគ្គ ជាពិសេសគឺការប្រែប្រួលយ៉ាងឆាប់រហ័ស និងខ្លាំងក្លាពីបដិវត្តន៍ឧសហកម្មលើកទី ៤ និងគម្លាតអភិវឌ្ឍរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាននៅតែឆ្ងាយបង្គួរ។

ក្នុងសន្និសីទលើកនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានសន្និដ្ឋានយ៉ាងគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅនូវសភាពការណ៍ពិភពលោកនិងតំបន់ បណ្តាឱកាសនិងការសាលល្បងដែលបណ្តាប្រទេសមេគង្គកំពុងប្រឈមមុខ ចាប់ពីនោះលើកទិសដៅ គោល​នយោបាយនូវកិច្ចសហប្រតិបត្តិការ  ACMECS ក្នុងអនាគតខាងមុខឆាប់ៗ នេះ។
 

ចំពោះមុខ សភាពការណ៍ថ្មី បណ្តាប្រទេសក្នុងតំបន់មេគង្គត្រូវបង្កើនការតភ្ជាប់ និងជំរុញសមារណកម្ម សំដៅពង្រឹងប្រៀបខ្លាំងខាងភូមិសាស្ត្រ នយោបាយនិងសក្តានុពលទីផ្សារ ក្នុងតំបន់។

អាស្រ័យដោយស្មារតីនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានឯកភាពនូវការអនុម័តបណ្តាឯកសារដែលមានអត្ថន័យ​កំណត់ទិសដៅអភិវឌ្ឍសំរាប់យន្តការទាំងពីរ នាពេលខាងមុខឆាប់នេះ។

សេចក្តីថ្លែងការរួមនៃសន្និសីទទាំងពីរនេះបានបញ្ជាក់អះអាង បេ្តជ្ញាចិត្តរបស់បណ្តាប្រទេសជាសមាជិក ACMECS​ និង CLMV ស្តីពីការកសាងអនុតំបន់មេគង្គសន្តិសុខ អភិវឌ្ឍទាំងស្រុង ស្ថេរភាពនិងវិបុលភាព។


នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីបាងកក (ព្រះរាជាណាចក្រថៃ) លោកនាយករដ្ឋមន្ត្រីថៃ
Prayuth Chan – Ocha  អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី ៨។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan – Ocha  អញ្ជើញថ្លែងសន្ទរកថាក្នុងពិធីបើកនេះ។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពសន្និសីទកំពូល ACMECS លើកទី ៨។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីបាងកក (ព្រះរាជាណាចក្រថៃ) លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងសន្និសីទកំពូល CLMV លើកទី ៩។
 រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីបាងកក (ព្រះរាជាណាចក្រថៃ) លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) រួមជាមួយប្រធានគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយ
នាយកប្រតិបត្តិសហគ្រាស (CEO)។ 
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ជាពិសេស ផែនការមេ ACMECS ក្នុងដំណាក់កាល ២០១៩ - ២០២៣ ជាឯកសារសំខាន់ៗ កំណត់ទិសដៅកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ជំរុញការសហការក្នុងតំបន់រវាងបណ្តាប្រទេសក្នុងតំបន់មេគង្គ ព្រមទាំង លើកកម្ពស់តួនាទីណែនាំរបស់បណ្តាប្រទេសក្នុងតំបន់សំរាប់ទាក់ទងជាមួយដៃគូក្រៅតំបន់ ផងដែរ។

ខ្លឹមសារនៃផែនការមេគឺកសាង ACMECS ដោយរលូន (តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹង) ធ្វើឲ្យព្រមៗ គ្នា (តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទន់) និងអភិវឌ្ឍយ៉ាងឆ្លាតវៃនិងនិរន្តរភាព (រួមមាន៖ វិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម ឧស្សាហកម្ម បរិស្ថាន អភិវឌ្ឍប្រភពមនុស្ស ទេសចរណ៍...)

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំបណ្តាប្រទេសបានបង្ហាញបេ្តជ្ញាចិត្តនូវលើកកិច្ចសហប្រតិបត្តិការក្នុង ACMECS កាន់តែជាក់ស្តែង ថ្នាក់ដឹកនាំក៏ពិភាក្សាអំពីសមត្ថភាពបង្កើតមូលនិធី ACMECS និងមូលនិធីផ្សេងៗ ទៀត ហេដ្ឋារចនាសម្ព័ន្ធ ACMECS សំដៅប្រមូលផ្តុំប្រភពធនធានមនុស្សដែលអនុវត្តគម្រោងសហប្រតិបត្តិការ។

សន្និសីទទាំងពីរលើកនេះក៏បញ្ជាក់អះអាងតួនាទីរបស់សហគមន៍សហគ្រាសក្នុងនិងក្រៅតំបន់។ ជាលើកដំបូង វេទិកាថ្នាក់ដឹកនាំនៃសហគ្រាស ACMECS បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសនិងនាយកប្រតិបតិឈានមុខគេ ក្នុងតំបន់ ដែលបានរៀបចំ ក្នុងនោះមានការចូលរួមយ៉ាងសកម្មពីសហគ្រាសវៀតណាម។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់ ផ្នែកឯកជនគឺដៃគូសំខាន់ៗ ចំពោះកិច្ចសហប្រតិបត្តិការ ACMECS ក្នុងរយៈពេលខាងមុខនេះ។

- សូមលោកអនុរដ្ឋមន្រ្តីឲ្យដឹងថា ការរួមចំណែកនិងគំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុងសន្និសីទកំពូល ACMECS លើកទី ៨ និង CLMV លើកទី ៩ នេះយ៉ាងម៉េចដែរ ?

លោកអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស ប៊ុយ ថាញសើន (Bui Thanh Son) ៖ នាឆ្នាំ២០១៦ វៀតណាមបានអញ្ជើញជាអធិបតីក្នុងការរៀបចំសន្និសីទកំពូល ACMECS លើកទី ៨ និង CLMV លើកទី ៩ ប្រកបដោយជោគជ័យ នៅរដ្ឋធានីហាណូយ។ ក្នុងតួនាទីជាម្ចាស់ផ្ទះ វៀតណាមបានលើកឡើងការកែទម្រង់យន្តការនូវកិច្ចសហប្រតិបត្តិការ ACMECS និង CLMV សំដៅលើកកម្ពស់ប្រសិទ្ធភាពយន្តការទាំងពីរ។

សំណើរបស់វៀតណាមគឺជាមូលដ្ឋានសម្រាប់លទ្ធផលសំខាន់ៗ នៃសន្និសីទលើកនេះ៖ ផែនការមេ  ACMECS ការចូលរួមរបស់សហគ្រាសនិងដៃគូអភិវឌ្ឍ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កិច្ចការត្រៀមសំរាប់ការរៀបចំសន្និសីទលើកនេះ វៀតណាមគឺជាប្រទេសដែលចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងគំនិតផ្តួចផ្តើមថ្មី សំដៅអនុវត្តលទ្ធផលនៃសន្និសីទកំពូល ACMECS លើកទី ៨ និង CLMV លើកទី ៩។

វៀតណាមបានរួមចំណែកជាច្រើនក្នុងដំណើរការកសាងឯកសារសំខាន់ៗ នៃសន្និសីទនេះ។ យើងបានស្នើបញ្ចូលឯកសារទាំងនោះចូលក្នុងផែនការមេ សេចក្តីថ្លែងការណ៍រួមមានខ្លឹមសារជាច្រើន សកម្មភាពជាក់ស្តែងនូវអភិវឌ្ឍប្រកបដោយនិរន្តរភាព ពាណិជ្ជកម្មវិនិយោគ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ប្តូរ -ទេសចរណ៍…

បណ្តាក្រសួង ផ្នែកនៃប្រទេសវៀតណាមក៏បានរៀបចំបណ្តាសកម្មភាពសំខាន់ៗ ក្នុងក្របខ័ណ្ឌយន្តការសហប្រតិបត្តិការទាំងពីរ ដូចជា៖ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ផ្សារណាត់ប្រចាំឆ្នាំ គម្រោងគមនាគមន៍...
ក្នុងសន្និសីទទាំងពីខាងលើនេះ ការថ្លែងមតិនិងសំណើនូវកំណត់ទិសដៅសហប្រតិបត្តិការរបស់លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានបណ្តាប្រទេសវាយតំលៃខ្ពស់ ពីព្រោះយោបល់ទាំងឡាយនោះបញ្ចាំងតម្រូវការជាក់ស្តែងនិងផ្តល់ផលប្រយោជន៍សំរាប់បណ្តាប្រទេស។


នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីបាងកក (ព្រះរាជាណាចក្រថៃ) លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith
និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាជាមួយ
លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាជាមួយ
លោកប្រធានាធិបតី មីយ៉ាន់ម៉ា Win Myint ។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប លោក Charoen
Sirivadhanabhakdi ប្រធានសាជីវកម្ម ThaiBev។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សា លោកអគ្គលេខា ASEAN
Lim Jock Hoi។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជូនដំណឹងនូវការដែលប្រទេសវៀតណាមបន្តជួយឧបត្ថម្ភប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់មា ដូចជា៖ ផ្តល់អាហាររូបករណ៍ CLMV និងទទួលនិសិត្សមកពីបណ្តាប្រទេស ACMECS ជាពិសេស ប្រទេសវៀតណាមបានកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តកន់ទុំ (Kon Tum) ដែលមានគុណភាពខ្ពស់និងផ្តល់ពលករមានជំនាញសំរាប់ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់មា ទន្ទឹមនឹងនេះ វៀតណាមក៏បានជួយប្រទេសទាំងបីខាងលើចូលរួមនិងរៀបចំការតាំងពិព័រណ៍ធំៗ នៅវៀតណាម។
 

ក្នុងសន្និសីទកំពូល ASEAN- ជប៉ុន នាខែធ្នូ ឆ្នាំ២០១៣ នៅទីក្រុង Tokyo នៃប្រទេស​ជប៉ុន​ ថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានឯកភាពរៀបចំសន្និសីទកំពូល កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា និងវៀតណាមលើកទី ១ ក្នុងសន្និសីទកំពូល ASEAN លើក​ទី​ ១០ (នៅរដ្ឋធានី Vientiane ប្រទេសឡាវ កាល​ពីខែវិច្ឆិកា ឆ្នាំ២០០៤)។ ការបង្កើតយន្តការនូវកិច្ចសហប្រតិបត្តិការ កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា និងវៀតណាម គឺមួយក្នុងបណ្តាកិច្ចខិតខំប្រឹងប្រែង សំដៅឆ្លើយតបនឹងតម្រូវការសមាហរណកម្មក្នុងអនុតំបន់មេគង្គនិង ASEAN ។ 

បណ្តាប្រទេសជាសមាជិក CLMV វាយតំលៃខ្ពស់ការរួមចំណែករបស់វៀតណាម ចំពោះការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទន់។ បណ្តាគម្រោងទូរគមនាគមន៍របស់សាជីវកម្ម  Viettel ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ទូរគមនាគមន៍រវាងប្រទេសទាំងបួន CLMV ព្រមទាំង សាជីវកម្ម  Viettel ក៏ជួយឧបត្ថម្ភរដ្ឋាភិបាល រាជរដ្ឋាភិបាលនៃបួនប្រទេស ស្តីពីការកសាងរដ្ឋាភិបាល រាជរដ្ឋាភិបាល digital លើកកម្ពស់សមត្ថភាពនិងចំណេះដឹង ដើម្បីផ្លាស់ប្តូរទៅដល់ខឿនសេដ្ឋកិច្ច digital។

អ្នកតំណាងមកពីក្រុមហ៊ុនឈានមុខគេនៅប្រទេសវៀតណាម ដូចជា៖ FPT, Vietjet, BRG, T&T និងបណ្តាក្រុមហ៊ុនចាប់ផ្តើមការធ្វើអាជីវកម្មដែលមកពីប្រទេសវៀតណាមបានចូលរួមនិងពិភាក្សាក្នុងវេទិកាថ្នាក់ដឹកនាំសហគ្រាស ថែមទាំងជួបនិងធ្វើការជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិក ACMECS  ផងដែរ។


អ្នកតំណាងមកពីក្រុមហ៊ុនឈានមុខគេនៅប្រទេសវៀតណាម ដូចជា៖ FPT, Vietjet, BRG, T&T និងបណ្តាក្រុមហ៊ុនចាប់ផ្តើមការធ្វើអាជីវកម្មដែលមកពីប្រទេសវៀតណាមបានចូលរួមនិងពិភាក្សាក្នុងវេទិកាថ្នាក់ដឹក​នាំ​សហគ្រាស​ ថែមទាំងជួបនិងធ្វើការជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិក ACMECS  ផងដែរ។

អាចនិយាយថា ការរួមចំណែករបស់ប្រទេសវៀតណាម ក្នុងសន្និសីទកំពូល ACMECS  លើកទី ៨ និងសន្និសីទកំពូល CLMV លើកទី ៩ បានបញ្ជាក់អះអាងសារជាថ្មីម្តងទៀតអំពីស្មារតីម្ចាស់ការនិងទទួលខុសត្រូវរបស់ប្រទេសវៀតណាម ក្នុងដំណើរការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ រួមចំណេកជំរុញការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនិងចីរភាព ក្នុងអនុតំបន់ទន្លេមេគង្គ./.

អនុវត្ត៖ កាសែតរូបភាពវៀតណាម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ