12/03/2021 12:47 GMT+7 Email Print Like 0

វៀតណាមបញ្ចេញមតិអំពី«សេចក្តីណែនាំយុទ្ធសាស្ត្រសន្តិសុខជាតិ» របស់សហរដ្ឋអាមេរិក

អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ VNA)
 

ឆ្លើយតបទៅនឹងការអត្ថាធិប្បាយស្តីពី "សេចក្តីណែនាំ យុទ្ធសាស្ត្រសន្តិសុខជាតិបណ្តោះអាសន្ន" ដែលលើកឡើងថ្មីរបស់សហរដ្ឋអាមេ រិក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា នាបច្ចុប្បន្ននេះបាននឹងកំពុងលេចចេញនូវគំនិតផ្តួតផ្តើមជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក ដែលលើកសំណើរដោយប្រទេសទាំងក្នុងនិងក្រៅតំបន់ផងដែរ។

ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១១ ខែមីនា នៅទីក្រុងហាណូយ ក្រសួងការបរទេស វៀតណាម បានអបអរសាទរចំពោះគំនិតផ្តួចផ្តើមរបស់អន្តរជាតិ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ស្របតាមច្បាប់អន្តរជាតិ។ ឆ្លើយតបទៅនឹងការអត្ថាធិប្បាយស្តីពី "សេចក្តីណែនាំ យុទ្ធសាស្ត្រសន្តិសុខជាតិបណ្តោះអាសន្ន" ដែលលើកឡើងថ្មីនេះរបស់សហរដ្ឋអាមេ រិក អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា នាបច្ចុប្បន្ននេះបាននឹងកំពុងលេចចេញនូវគំនិតផ្តួតផ្តើមជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក ដែលលើកសំណើរដោយប្រទេសទាំងក្នុងនិងក្រៅតំបន់ផងដែរ។ លោកស្រី Le Thi Thu Hang បានបញ្ជាក់ទៀតថា ៖

«ទស្សនៈរបស់វៀតណាម គឺមានបំណងនិងអបអរសាទរចំពោះគំនិតផ្តួច   ផ្តើម ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយគំនិតផ្តួចផ្តើមទាំងអស់ចាំបាច់ត្រូវពឹងផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ និងស្របតាមផលប្រយោជន៍របស់បណ្តាប្រទេស ក៏ដូចជាតួនាទីរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់និងអន្តរជាតិផងដែរ»។

ទាក់ទងនឹងកិច្ចប្រជុំរបស់ក្រុម QUAD អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang ក៏បានអះអាងថា៖

«ប្រទេសវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ក្នុងការតាមដានការ    វិវត្ត និងស្ថានភាពក្នុងតំបន់ ក្នុងនោះមានគោលនយោបាយការបរទេសរបស់ប្រទេសមហាអំណាចផងដែរ។ វៀតណាមសង្ឃឹមថាប្រទេសនានាគួរតែបន្តរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភព     លោក ព្រមទាំងរក្សាកិច្ចសហប្រតិបត្តិការនិងគោរពតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងតំបន់ដែលត្រូវបានកំណត់ផងដែរ»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ