17/11/2018 10:13 GMT+7 Email Print Like 0

វៀតណាមបង្កើនតួនាទីនិងឋានៈរបស់ខ្លួននៅក្នុងប្លុក APEC


 រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh

 នាយក​រដ្ឋមន្រ្តីរដ្ឋាភិបាល​វៀតណា​ម​លោក Nguyen Xuan Phuc នឹង អញ្ជើញចូលរួមកិច្ច​ប្រជុំ​កំពូល​វេទិកា​សហប្រតិបតិ្ត​ការ​សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៦ ក្នុងរយៈ​ពេល២ថ្ងៃពោលគឺថ្ងៃទី២៦និងថ្ងៃទី​២៧ ខែ​វិច្ឆិកា​ នៅ​ ប្រទេសប៉ាពួញូហ្គីណេ។ នៅកិច្ចប្រជុំលើកនេះ​ វៀតណាមនឹងបន្តព​ង្រីកនូវ​លទ្ធ ផលសំខាន់ៗ​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ APEC ២០១៧ ជាពិសេសគឺការ​កសាងចក្ខុ វិស័យ​ APEC ក្រោយឆ្នាំ២០២​០​ ក៏ដូច​ជារួម​ចំណែក​យ៉ាងសកម្ម​ចំពោះការយក ចិត្តទុកដាក់រួមនានា​របស់ APEC ផងដែរ​។
 
ឆ្នាំ​ APEC ២០១៨ ជាមួយប្រធានបទ “ឆ្លៀតយកឱកាសនៃកំណើនគ្របដណ្ដប់ ពង្រីកអនាគតឌីជីថល់” ដែល​ផ្តោតទៅលើ​អាទិភាពទាំង​៣រួមមាន៖ បង្កើនការទាក់ទងគ្នានិងជំរុញ​ការតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ចក្នុ​ង​តំបន់ ជំរុញ​កំណើន​គ្របដណ្ដប់ប្រកបដោយចី​រភាព និងជំរុញកំណើនគ្របដ​ណ្ដប់តាមរយៈកំណែទម្រង់​រចនាសម្ព័​ន្ធ។
 
ឆ្នាំ ​APEC ២០១៨ មានអត្ថ​ន័យដ៏សំខាន់ចំពោះប្លុ​ក ​APEC សំដៅបន្ត​ជំរុញកិច្ច​សហប្រតិបតិ្តការ​និងការ​តភ្ជាប់ខាង​ផ្នែកសេដ្ឋ​កិច្ចក្នុងតំបន់និងលើទូទាំងពិភពលោ​ក ហើយឆ្ពោះទៅការរំលឹកខួបអនុ​ស្សាវរីយ៍លើ​ក​ទី៣០ទិ​វាបង្កើត​វេទិកានេះនាឆ្នាំ​២០១៩។
 
A​PEC ពង្រីកតួនាទីជាកម្លាំងចលករនៃកំណើននិងការតភ្ជាប់សេដ្ឋកិច្ចសកល
 
សប្ដាហ៍​ជាន់ខ្ពស់ APEC ២០១៨ នឹងប្រព្រឹត្តទៅនៅ Port Moresby ប្រទេសប៉ាពួញូហ្គីណេ ចាប់ពីថ្ងៃទី១២ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិក​បានរួម​វិភាគ​ទាន​ដ៏សំខាន់​ចំពោះសេ​ដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​សកល។ កំណើនរប​ស់ APEC ក៏រួមវិភាគទា​នដ៏ធំ​ធេង​ទៅក្នុង​ការលើក​ស្ទួយជីវ​ភាព​រស់នៅ​របស់​ប្រជាជន​​ និ​ងបង្រួញគម្លាតរវាងអ្នកមា​ននិងអ្នកក្រី​ក្រ។ ប្រការនេះបានសរ​អោយ​ឃើញ​ថា និន្នាការ​សកលភាវូប​នីយកម្ម​ ជាពិសេសគឺរាល់វិធាន​ការរបស់ APEC សំដៅជួយសម្រួលដល់ពាណិ​ជ្ជកម្មអន្តរជា​តិនោះ​ បាន​រួម​ចំណែក​ទៅក្នុងកំណើនសេដ្ឋកិច្ចនៃប្រទេសជាសមាជិកនីមួយៗក៏ដូចជានៃប្លុក APEC និយាយ​រួម​ផង​ដែរ​។ ប៉ុន្តែ នៅចំពោះមុខផលប៉ះពាល់នៃលទ្ធិគាំពារពាណិជ្ជកម្មនិយម ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច APEC ទាំង​អស់​ ចាំបាច់ត្រូវកំណត់ទិសដៅឡើងវិញនូវនិន្នាការសហ​ប្រតិបត្តិការ ព្រមទាំងរក្សាតួនាទីរបស់​ APEC ដែល​ជាកម្លាំង​ចលករសម្រាប់​កំណើននិងការតភ្ជាប់សេដ្ឋកិច្ចសកល​ផងដែរ​។ រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀត​ណាម​ លោក Tran Tuan Anh បាន​ចាត់ទុកថា៖​ “នាបច្ចុប្បន្ន​ យើង​បាន​ឃើញ​ការកើត​មាន​ឡើង​​នៃលទ្ធិគាំពារ​និយម​ លើគ្រឹះស្ថាននៃលទ្ធិជាតិនិយម។ ដោយហេតុនេះ គោលន​យោបាយស្ដីពីសេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម​ និងវិនិយោគរបស់ថ្នាក់ដឹកនាំនៃបណ្ដាខឿនសេ​ដ្ឋកិច្ច APEC នឹងត្រូវបាន​ពឹងផ្អែក​លើមូលដ្ឋាន​នៃ​ស្ថាន​ភាពជាក់ស្ដែង​នៃប្រទេសនោះ។ យើ​ងត្រូវចេញ​គោលន​យោបាយ​ដែលធានា​តុល្យភាព​រវាង​ផល​ប្រយោជន៍​របស់ប្រជាជន​គ្រប់ស្រទាប់ក្នុងខឿនសេដ្ឋ​កិច្ច​”។
 
វៀតណាមបន្តពង្រីកតួនាទីសម្របសម្រួលក្នុង APEC
 
ឆ្នាំ២០១៨ជាឆ្នាំដែលរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវា​វៀតណាមចូលរួមវេទិការ AP​EC។ វៀតណាមចូលរួម​ឆ្នាំ APEC​ ២០១៨ ដោយឋានៈដែលត្រូវបានលើកកំពស់ ជាពិសេសគឺក្រោយពីជោគជ័យនៃឆ្នាំ APEC ២០១៧ និង​សមិទ្ធ​ផល​លេចធ្លោជាច្រើន​ដែល​ទទួលបាន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និង​ធ្វើសមាហរណ​កម្ម​អន្តរជាតិ​នាពេល​កន្លង​ទៅ។
 
រហូតមកដល់ពេ​ល​នេះ វៀតណាម​បានម្ចាស់​ការសហការ​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ​ប៉ាពួញូហ្គី​ណេនិង​ប្រទេស​ជាសមាជិក​ដទៃ រួមចំណែកទៅក្នុងការអនុវត្តក​ម្មវិធីសហប្រតិបតិ្តការដ៏យូ​រអង្វែង​របស់ APEC។​ ក្នុង​ឆ្នាំ២០១៨ ​ក្រសួងនិងស្ថាប័ននានារបស់វៀតណាមបានឆ្លៀតយ​កប្រភពធនធានរបស់ ​APEC​ ដើម្បី​ដំណើរ​ការ​គម្រោង​លើកកំពស់​សមត្ថភាពចំនួន​១៤ សម្រាប់មន្ត្រីរដ្ឋការ សហគ្រា​សខ្នាតតូចនិងមធ្យម ​ស្ត្រី និង​ពល​ករ​ក្នុង​វិស័យ​ពាណិជ្ជកម្ម សមត្ថភាពឌីជីថ​ល់ សុខាភិបាលនិងថាមពល​ តាមនោះនាំ​វៀត​ណាម ក្លាយទៅជា​ប្រទេស​មួយក្នុង​ចំណោមប្រទេសនាំមុខគេក្នុងការ​លើកឡើង និងការអនុវត្តគំនិត​ផ្ដួចផ្ដើម​របស់​ APEC ក្នុង​ឆ្នាំ​២០១៨​។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិ​ជ្ជកម្មវៀតណាមលោក​ Tran Tuan Anh បានអះអាងថា​៖​   “យើង​ត្រូវ​ចាត់វិធាន​ការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាតុល្យភាពរវាងផលប្រ​យោជន៍ ក៏ដូចជា​បង្ហាញ​នូវការ​ទទួលខុស​ត្រូវរបស់ប្រទេសនីមួយៗ។​ វៀតណាម​ក៏ទទួល​រងផល​ប៉ះពាល់​ដ៏អវិជ្ជមាន​ពីដំណើរ​ការសកល​ភាវូបនីយកម្ម​ផងដែរ។ ដោយហេតុនេះ បណ្ដាប្រទេ​សត្រូវចរចា ចែ​ករំលែក​និង​ឯកភាព​លើការ​សន្យាស្ដី​ពីការ​ធ្វើស​មាហរណ​កម្មចូលក្នុងក្របខ័ណ្ឌតែមួយ។​ ទន្ទឹមនឹងនោះ យើងត្រូវស្វែងយល់អំពីតម្រូវ​ការ សមត្ថភាព និ​ងលក្ខ​ខ័ណ្ឌ​របស់គ្នា ដើម្បីធានាអោយក្របខ័ណ្ឌសមាហរណកម្មនោះប្រ​កបដោយប្រសិទ្ធភាព ​សមភាព​ តម្លាភាព​ ក៏ដូចជាធានាផលប្រយោជន៍សម្រាប់ខឿ​នសេដ្ឋកិច្ចជាសមាជិកទាំ​ងឡាយ​ផង​ដែរ​”។
 
តាមរយៈកិច្ចសហប្រតិបតិ្តការក្នុង APEC វៀត​ណាម​បន្តរួម​ចំណែកយ៉ាង​សកម្ម​ចំពោះការ​រក្សាសន្ទុះ​សហ​ប្រតិ​បតិ្តការ​​ ការតភ្ជាប់ក្នុងតំបន់ ព្រមទាំងជំ​រុញការអនុវត្តលទ្ធផលសំខា​ន់ៗ​នៃឆ្នាំ APEC ២០១៧ ​ក៏ដូច​ជាប​ន្ត​លើក​ស្ទួយតួនាទីនិងឋានៈរប​ស់ប្រទេសជាតិតែម្ដង៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ