08/11/2018 10:33 GMT+7 Email Print Like 0

វៀតណាមបង្ហាញការរីកចម្រើនខាងផ្នែកឧស្សាហកម្មការពារជាតិនៅ Indo Defence 2018

ពិព័រណ៍អន្តរជាតិផ្នែកការពារជាតិឥណ្ឌូនេស៊ីឆ្នាំ២០១៨ (Indo Defence 2018) លើកទី ៨ បានប្រារព្ធឡើងជាផ្លូវការនៅរដ្ឋធានីហ្សាកាតា។ នេះជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ឯកទេសផ្នែកការពារជាតិដ៏ធំបំផុតនៅតំបន់ អាស៊ី​អាគ្នេយ៍ដែលត្រូវបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្ដងនៅប្រទេសឥណ្ឌូនេស៊ី។

ឧត្តមសេនីយ៍ត្រី Doan Hung Minh អនុប្រធាននៃអគ្គស្នងការឧស្សាហកម្ម ការពារជាតិចំណុះក្រសួងការពារប្រទេសវៀតណាម បានអោយដឹងថា ក្នុងលើកដំបូងចូលរួមពិព័រណ៍នេះ ឧស្សាហកម្មការពារជាតិវៀតណាមបានបង្ហាញផលិតផលដ៏សម្បូរបែបរួមមានអាវុធនិងឧបករណ៍បច្ចេកទេសដែលត្រូវបានរចនានិងផលិតដោយ​វៀត​ណាម​។ ផលិតផលទាំងនេះត្រូវបានធ្វើការសាកពិសោធន៍ដោយកងទ័ពប្រជាជនវៀតណាម ហើយនាំមកនូវប្រសិទ្ធភាព​ដ៏ល្អប្រសើរ។

នៅពិព័រណ៍លើកនេះ វៀតណាមក៏បានដំណើរការសកម្មភាពពន្លឿន ពាណិជ្ជកម្មសំដៅផ្សព្វផ្សាយអំពីរូបភាពនិងសមត្ថភាពនៃផ្នែកឧស្សាហកម្មការពារជាតិនិងកងទ័ពប្រជាជនវៀតណាម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ