16/01/2016 11:31 GMT+7 Email Print Like 0

វៀតណាមបង្កើនការជួយឧបត្ថម្ភជនរងគ្រោះដោយសារគ្រាប់បែកមីន

រាល់កំហិតនៅក្នុងកម្មវិធីនិងសេវាជួយឧបត្ថម្ភសង្គមជាច្រើនសម្រាប់ ជន​រង​គ្រោះដោយ​សារ​គ្រាប់​បែក​មីន​សម្រប​ខ្លួន​ចូល​ជាមួយសហគមន៍ ជាបញ្ហាដែល បានតំណាងនានាលើកមកពិភាក្សា​ នៅក្នុង​ជំនួប​សំណេះ​សំណាល​នាថ្ងៃទី​១៣ ខែ​មករា នៅទីក្រុង​ហាណូយ ស្តីពី “បង្កើនការជួយឧបត្ថម្ភជនរងគ្រោះដោយ សារគ្រាប់បែក​មីន​វៀត​ណាម”​។ នៅទីនេះ តំណាងចូលរួមបានពិនិត្យថា វៀតណាមជាប្រទេស​មួយក្នុង​ចំណោម​ប្រទេស​រងផ​លប៉ះ​ពាល់​ដោយ​គ្រាប់​បែកមីន ច្រើនបំផុតលើពិភព​លោក។ លោក To Duc អនុប្រធាននាយកដ្ឋាន​គាំពារ​សង្គម នៃ​ក្រសួង​ការ​ងារ​យុទ្ធជន​ពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖

​“នាបច្ចុប្បន្ន ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម កំពុង កែប្រែ​និង​រៀប​ចំជូន​នាយក​រដ្ឋមន្ត្រីនូវ​គំរោង​ការ​មូលដ្ឋាន​ទិន្នន័យស្តីពីការធានា សន្តិសុខ​សង្គម ដែលក្នុងនោះមានគំរោងការកសាងប្រព័ន្ធមូលដ្ឋានទិន្ន​ន័យ ស្តីពី​ជន​ពិការ​ ដែលមានទាំងជនរង់គ្រោះដោយគ្រាប់បែកមីន។ នេះជាមូលដ្ឋាន គ្រឹះដើម្បីកសាង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​ធានាលក្ខណៈ​ឯកភាព ក៏ដូចជាធានាការ ចែករំលែករវាងក្រ​សួងស្ថាប័ន​រួម​ទាំង​ដៃគូ​អន្តរ​ជាតិនិងតំបន់​នានាទូទាំង​ប្រទេស​ផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ