21/05/2015 11:14 GMT+7 Email Print Like 0

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ឆែកនិង Azerbaijan

ទទួលការអញ្ជើញរបស់លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin លោក​ប្រធានធិបតី​​​​​​សាធារណរដ្ឋឆែក Milos Zeman លោកប្រធានាធីបតីសាធារណរដ្ឋ Azerbaijan​ Ilham Aliev លោកប្រធានរដ្ឋ ទ្រឿងតឹនសាង​បានអញ្ជើញ​ចូល​រួម​ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​ ៧០ ឆ្នាំនៃទិវាជ័យជំនះក្នុងសង្គ្រាមការពាជាតិដ៏មហិមារនៅសហព័ន្ធរុស្ស៊ី (ពី​ថ្ងៃ​ទី ៧ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៥) អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅ​សា​ធា​រណ​រដ្ឋឆែក (ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៥) និងអញ្ជើញ​បំពេញ​ទស្សន​កិច្ច​​​​​​ជាផ្លូវការ នៅសាធារណ រដ្ឋ Azerbaijan (ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៥)​​។

វៀតណាម រុស្ស៊ី​បង្កើន​ទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ​លើគ្រប់​វិស័យ
 
ក្នុងក្របខ័ណ្ឌ​អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍​ ៧០ ឆ្នាំ​នៃទិវា​ជ័យ​ជំនះ​​ក្នុងសង្គ្រាម​ការពារ​​ជាតិ​ដ៏​មហិមារ លោក​ប្រធាន​រដ្ឋ ទ្រឿង​តឹន​សាង​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោកប្រធានាធីបតី​សហព័ន្ធរុស្ស៊ី Vladimi​r Putin។

ភាគី​ទាំងពីរ​បាន​ផ្លាស់​ប្តូរ​យោបល់​អំពី​បណ្តាបញ្ហា​សហប្រតិបត្តិការ​ទ្វេភាគី​និង​ឯកភាព​វិធានការ​ ដើម្បី​បង្កើន​ថែម​ទៀតទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ​លើគ្រប់​វិស័យ​វៀតណាម - រុស្ស៊ី​ក្នុងដំណាក់កាល​ថ្មី។

ជាពិសេស ក្នុងវិស័យ​សេដ្ឋកិច្ច អ្នកដឹក​នាំ​ទាំង​ពីរ​រូប​ឲ្យ​ដឹង​ថា ភាគីទាំងពីរនឹង​ចុះ​ហត្ថលេខាលើសន្ធិសញ្ញា​ស្តី​ពី​​​តំបន់ពាណិជ្ជកម្ម​សេរី​វៀតណាមនិង​សហភាព​សេដ្ឋកិច្ច​អាស៊ី - អឺរ៉ុប នា​ចុ​ង​ខែ​នេះ ។ ឆ្នាំនេះ​នឹងគឺ​ជា​ជំ​ហាន​​ទម្លាយភាពទល់ច្រក ដើម្បី​អនុវត្តន៍​ទិសដៅ​លើក​តំលៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ឡើង​ដល់​កំរិត ១០ ពាន់​លាន​ដុល្លារអាមេរិក​ នា​ឆ្នាំ ២០២០។​​

ភាគីទាំងពីរ​វាយ​តំលៃ​ខ្ពស់​​នូវសកម្មភាព​របស់​ក្រុមហ៊ុន​ប្រេង​ឧស្ម័ន​នៃប្រទេសទាំងពីរ និង​បណ្តាក្រុមហ៊ុន​សាជីវកម្ម​​កំពុង​​មាន​សកម្មភាពក្នុង​តំបន់​ខ្ពង់​រាប​បាតសមុទ្រ​វៀតណានិង​លើទឹក​ដី​រុស្ស៊ី អះអាងនឹង​បង្ក​លក្ខណៈ​​​ងាយស្រួល​ឲ្យ​បណ្តា​គម្រោង​រុករក​ប្រេង​ឧស្ម័ន​ នា​បច្ចុប្បន្ននេះ​ ក៏​ដូចជា​គម្រោង​ថ្មីៗ ​ក្នុងវិស័យ​កែ​ច្នៃ​និង​​ចម្រាញ់​ប្រេង។

អំពីទំនាក់ទំនង​ការពារជាតិ - សន្តិសុខ ថ្នាក់ដឹក​នាំទាំងពីរបានឯកភាព​ភាគី​ទាំង​ពីរ​ត្រូវការ​បង្កើន​​ការ​សហការ​​ជាមួយ​គ្នា លើកកិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យនេះកាន់​តែ​ស៊ីជម្រៅ ប្រសិទ្ធភាព មុន​បង្អស់​គឺ​​ជាសកម្ម​អនុវត្តន៍​​បណ្តាវិស័យ​ប្រពៃណី​ដូចជា​បណ្តុះ​បណ្តាល​យោធិន​ អ្នក​ជំនាញបច្ចេកទេស។

ភាគី​ទាំងពីរ​ក៏ត្រួតពិនិត្យ​លទ្ធភាព​កសាង​សហគ្រាស​សារជីវកម្ម​កែច្នៃ​​ជលផល - គ្រឿងសមុទ្រ​និង​ឈើ​នៅ​តំបន់​ Primori ក៏ដូចជាបង្កើត​តំបន់​ឧស្សាហកម្មស្រាលនៅ Moskva។

ឆ្លៀត​ឱកាសនេះ ភាគីទាំងពីរ​បាន​ចុះ​ហត្ថលេខាលើ​សន្ធិសញ្ញា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធ Moskva​ ​និង​អាជ្ញាធ​ទីក្រុង​ហូជីមិញ។ ក៏ក្នុង​ក្របខ័ណ្ឌ​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​លើក​នេះ ដោយ​ការ​ជួយ​ឧបត្ថម្ភ​​ការ​​ផ្សព្វផ្សាយ​ផ្ទាល់តាមទូរទស្សន៍ លោក​ប្រធាន​រដ្ឋ​ ទ្រឿង​តឹន​សាង ​បាន​បញ្ជាការ​ចាប់​ផ្តើម​សកម្មភាព​របស់​ក្រុម​ចម្រុះ​ផលិតថ្មី​របស់​ក្រុមហ៊ុន​សារជីវកម្ម Rusvietpetro នៅ​សាធារណរដ្ឋស្វ័យគ្រប់​គ្រង Nhenhets​ ស្ថិត​នៅក្រោម​សហព័ន្ធរុស្ស៊ី។


លោក​ប្រធានាធិបតីរុស្ស៊ី Putin ទទួល​ស្វាគមន៍​លោក​ប្រធាន​រដ្ឋ​ ទ្រឿងតឹន​សាង។
រូបថត៖ ង្វៀន​ខាង
 ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោក​ប្រធាន​រដ្ឋ​ ទ្រឿងតឹន​សាង ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោកប្រធានាធិបតីរុស្ស៊ី Putin
រូបថត៖ ង្វៀន​ខាង
 ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោក​ប្រធាន​រដ្ឋ​ ទ្រឿងតឹន​សាង ជាមួយ​លោកប្រធានាធិបតីរុស្ស៊ី ​V. Putin និង​​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​​អញ្ជើញ​ចូល​រួម​​ពិធី​ដាក់​ផ្កា​នៅ​ស្តុបរូប​សំណាកយុទ្ធជន​មិន​ស្គាល់​ឈ្មោះ។ រូបថត៖ ង្វៀន​ខាង–  ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោកប្រធានរដ្ឋ ទ្រឿងតឹនសាង​ និងលោកជំទាវ ថតរូបជាមួយបណ្តាប្រធានគណៈប្រតិភូដែលអញ្ជើញ​ចូលរួម  ក្នុងពិធីព្យុហយាត្រា។ រូបថត៖ ង្វៀនខាង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​ប្រធាន​រដ្ឋ ទ្រឿង​តឹន​សាង​និង​លោក​ជំទាវ​អញ្ជើញ​ចូលរួម​ពិធី​ព្យុហយាត្រា​នៅ​ទីលាន​​ក្រហម។
រូបថត៖ ង្វៀនខាង
ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នេះគឺ​ជា​​ការ​ព្យុហយាត្រា​ធំ​បុផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​រុស្ស៊ី។ រូបថត៖ AFP/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​ប្រធាន​រដ្ឋទ្រឿង​តឹន​សាង​ ជាមួយ បណ្តា​អតីត​យុទ្ធជន​រុស្ស៊ី។ រូបថត៖ ង្វៀនខាង ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​ប្រធាន​រដ្ឋ ទ្រឿង​តឹន​សាង​មក​ដាក់​កម្រង​ផ្កា​នៅ​ស្តូប​រូបសំណាកលោកប្រធាន​ហូជីមិញ​ នៅ​រដ្ឋ​ធានី Moskva។ រូបថត៖ ង្វៀនខាង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
វៀតណាម  – ឆែក​បងើន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ

បណ្តាឆ្នាំ​ថ្មីៗ​នេះ​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរមាន​ការកើន ​ ប៉ុន្តែនៅ​តែ​តិច​ប្រៀប​ធៀប​នឹង​សក្តានុពល។ នា​ឆ្នាំ ២០១២ ឆែក​ប្រកាស​យុទ្ធសាស្ត្រ​នាំចេញ​ថ្នាក់ជាតិ​​​ក្នុងដំណាក់កាល ២០១២ - ២០២០ ក្នុងនោះ​លើក​វៀតណាម​ចូល​ក្នុង​បញ្ជីទីផ្សារ​អាទិភាព​ចំនួន ១២ (​ ប្រទេស​មួយ​គត់​ក្នុង​ប្លុក​អាស៊ាន )។

រហូត​ដល់​បច្ចុប្បន្ននេះ ឆែក​មាន​ ៣៦ គម្រោង​​ដែល​វិនិយោគ​ក្នុង​វៀតណាម ឈរ​លេខ ៤២ ក្នុង ១០១ ប្រទេស​និង​តំបន់ ដែល​វិនិយោគ​ក្នុងប្រទេសវៀតណាម មាន​ដើម​ទុន​វិនិយោគ​ចុះ​បញ្ជី​ចំនួន ៦៤ លាន​ដុល្លារអាមេរិក ប្រមូល​ក្នុង​បណ្តា​វិស័យអចលន​ទ្រព្យ​ ស្រា​បៀរ សម្ភារៈអគ្គីសនី សម្ភារៈសំណង់...

ដូច្នេះ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​លើក​នេះ ថ្នាក់ដឹក​នាំ​នៃប្រទេសទាំងពីរ​បាន​ឯកភាព​បន្តបង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុងបណ្តាវិស័យប្រពៃណី ក៏ដូចជា​ក្នុងវិស័យ​សន្តិសុខ  -​ ការពារជាតិ វិទ្យាសាស្ត្រ -​ បច្ចេកវិទ្យា វប្បធម៌ -​ កីឡានិងទេសចរណ៍ គមនាគមន៍ដឹក​ជញ្ជូន ថាមពល ទូគមនាគមន៍ ផលិត​ម៉ាស៊ីន​កសិកម្ម សម្ភារៈ​អគ្គីសនី ឧបករណ៍​សុខាភិបាល សម្ភារៈសំណង់ ​កញ្ចក់ - កែវ​​ផលិក កែច្នៃ​ម្ហូបអាហារ...

​ភាគីទាំងពីរ​បាន​ផ្លាស់​ប្តូរ​អំពី​បញ្ហាអន្តរជាតិ​និងក្នុងតំបន់មួយ​ចំនួន​ដែល​រួម​គ្នាយកចិត្តទុក​ដាក់ ក្នុងនោះ​មាន​បញ្ហា​សមុទ្រ​ខាង​កើត និង​ឯកភាព​ជម្លោះ​ទាំង​ឡាយ​ត្រូវ​ដោះសា្រយ​​ដោយសន្តិវិធី​ឈរ​លើ​មូលដ្ឋាន​​ច្បាប់​អន្តរ​ជាតិ​ អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​អំពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ ដាច់​ខាត​និង​ម៉ឹង​មាត់​អនុវត្តន៍​​សេចក្តី​​ប្រកាស​ពី​ការ​ប្រព្រឹត្ត​របស់​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត (DOC)  ដើម្បី​ធានា​សន្តិភាព ស្ថេរភាព​ សន្តិសុខ សុវត្ថិភាព​និង​សេរី​ផ្លូវ​ដែន​សមុទ្រ អាកាសចរណ៍​ក្នុងតំបន់។

ពិធី​ទទួល​ស្វាគមន៍​លោក​ប្រធាន​រដ្ឋ ទ្រឿងតឹន​សាង​បាន​រៀបចំ​យ៉ាង​មហោឡារិក​នៅ​វិមាន​ប្រធានាធិបតីឆែក។
រូបថត៖ ង្វៀន​ខាង
 – ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោកប្រធានាធិបតីឆែក Miloš Zemanជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ប្រធាន​រដ្ឋ ទ្រឿងតឹន​សាង។
រូបថត៖ ង្វៀន​ខាង
 – ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោក​ប្រធាន​រដ្ឋ ទ្រឿងតឹន​សាង និង​លោកលោកប្រធានាធិបតីឆែក Miloš Zeman​​ អញ្ជើញ​ចូលរួម​​វេទិការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច –ទេសចណ៍​វៀតណាម​នៅ​សាធារណរដ្ឋឆែក។ រូបថត៖ ង្វៀន​ខាង  – ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោក​ប្រធាន​រដ្ឋ ទ្រឿងតឹន​សាង ជួប​លោក​ប្រធាន​ព្រឹទ្ធ​សភា​ឆែក Milan Stech
រូបថត៖ ង្វៀន​ខាង  – ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោក​ប្រធាន​រដ្ឋ ទ្រឿងតឹន​សាង ជួប​លោក​ប្រធាន​​សភា​ជាន់​ទាប​ឆែក Jan Hamacek
រូបថត៖ ង្វៀន​ខាង  – ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោក​ប្រធាន​រដ្ឋ ទ្រឿងតឹន​សាង ជួប​សវនាការ​ជាមួយ​ លោក​នាយករដ្ឋមន្ត្រីឆែក Bohuslav Sobotka
រូបថត៖ ង្វៀន​ខាង
ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោក​ប្រធាន​រដ្ឋ ទ្រឿងតឹន​សាង​ ជួប​សំណេះសំណាល​ជាមួយ​បណ្តា​មិត្តឆែក។
រូបថត៖ ង្វៀន​ខាង
ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
លោក​ប្រធាន​រដ្ឋ និង​លោក​ជំទាវ​ដើរ​ទស្សនា​ទីក្រុង Kalovy Vary
រូបថត៖ ង្វៀន​ខាង
 ទីភ្នាក់ងារសារព័តមានវៀតណាម
វៀតណាម - Azerbaijan: ​កិច្ច​សហប្រតិបត្តិការ​ប្រេង​ឧស្ម័ន​គឺ​យុទ្ធសាស្ត្រ

ក្នុងទស្សនកិច្ចលើក​នេះ​របស់​លោក​ប្រធាន​រដ្ឋ ទ្រឿងតឹន​សាង ភាគី​ទាំងពី​បាន​ឯកភាព​ជំរុញ​ខិតខំ​ប្រឹង​ប្រែង​លើក​តំលៃ​ពាណិជ្ជកម្ម​ទ្វេភាគីត្រឹមតែ​​ជាង ៤០០ លាន​ដុល្លារអាមេរិកនាឆ្នាំ២០១៤ឡើង​ដល់ ១ ពាន់​លាន​ដុល្លារអាមេរិក​នា​បណ្តា​ឆ្នាំ​ខាងមុខនេះ។

 
ភាគី​ទាំង​ពីរ​សង្កត់​ធ្ងន់​​​ការយកចិត្តទុក​ដាក់​​សហប្រតិបត្តិការ​ក្នុងវិស័យ​ប្រេងឧស្ម័ន​គឺ​ទិស​​អាទិភាព​មាន​លក្ខណៈ​​​យុទ្ធសាស្ត្រ​យូរ​អង្វែង។ លោក​ប្រធានាធីបតី Alyev អះ​អាង​ នឹង​បង្កលក្ខណៈងាយស្រួល​ ក្នុងនោះ​មាន​​​មូលដ្ឋាន​ច្បាប់​ដើម្បី​ជំរុញ​ការវិនិយោគ​របស់​វៀតណាមនៅ​ប្រទេស Azerbaijan ឆ្ពោះ​ទៅដល់​ភាគី​​ទាំងពីរ​បើក​​ទូលាយ​សហប្រតិបត្តិការ​រុករក​ប្រេង​ឧស្ម័ន​នៅ​ប្រទេស​ទី​បី។
 
ឆ្លៀត​ឱកាស​នេះ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ ជាច្រើន​ដូចជា៖ សន្ធិសញ្ញា​អន្តរ​រដ្ឋាភិបាល​​អំពី​កិច្ច​សហប្រតិបត្តិការនិងជួយឧបត្ថម្ភ​រដ្ឋបាល​ក្នុងវិស័យ​គយ សន្ធិសញ្ញាអន្តររដ្ឋាភិបាល​អំពី ការ​​​​​ដឹកជញ្ជូន​​តាម​ផ្លវ​អាកាស អនុស្សារណៈ​រវាង​ក្រួសួង​កសិកម្មនៃ​ប្រទេសទាំង​ពីរ​ក្នុងវិស័យ​កសិកម្ម​និង​អភិវឌ្ឍន៍​​ជនបទ អនុស្សរណៈ​រវាង​​​ក្រសួងគមនាគម៍​ដឹក​ជញ្ជូន អនុស្សរណៈ​រវាងសម្ព័ន្ធក្រុមហ៊ុន​ប្រេង​ឧស្ម័ន​​វៀត​ណាម និងសម្ព័ន្ធក្រុមហ៊ុនប្រេង​ឧស្ម័ន Azerbaijan ​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យ​ប្រេង​ឧស្ម័ន​។

អំពី​បញ្ហា​អន្តរជាតិ និង​តំបន់ ក្នុងនោះ​មាន​បញ្ហា​សមុទ្រ​ខាង​កើត លោក​ប្រធានាធិបតី គាំទ្រ​ទស្សនទាន​របស់​វៀតណាមដោះស្រាយ​ជម្លោះ​ដោយសន្តិវិធី មិន​ប្រើប្រាស​អាវុធ​ឬ​ការគំរាមកំហែង​ប្រើប្រាស់​កម្លាំង សមស្រប​​​​​នឹង​ច្បាប់​អន្តរជាតិនិង​ធម្មនុញ្ញរបស់​អង្គការ​សហប្រជាជាតិ៕

លោក​ប្រធានាធិបតីសាធារណរដ្ឋ Azerbaijan Ilham Aliyev ទទួល​ស្វាគមន៍​លោក​ប្រធាន​រដ្ឋ ទ្រឿងតឹន​សាង​និង​លោក​ជំទាវ។ រូបថត៖ ង្វៀន​ខាង​  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ពិធី​ទទួល​ស្វាគមន៍​​​បាន​រៀបចំ​យ៉ាង​មហោឡារិក​នៅ​វិមាន​ប្រធានាធិបតី​ នៅ​រដ្ឋ​ធានី Baku
រូបថត៖ ង្វៀន​ខាង​  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​ប្រធានាធិបតីសាធារណរដ្ឋ Azerbaijan Ilham Aliyev ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​រដ្ឋ​ ទ្រឿង​តឹន​សាង។ រូបថត៖ ង្វៀន​ខាង​  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

លោក​ប្រធានាធិបតីសាធារណរដ្ឋ Azerbaijan Ilham Aliyev និងលោក​ប្រធាន​រដ្ឋ​ ទ្រឿង​តឹន​សាង​ ធ្វើ​ជា​សាក្សី​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​រវាងសម្ព័ន្ធ​ក្រុមហ៊ុន​ប្រេង​ឧស្ម័ន​វៀតណាម និង សម្ព័ន្ឋក្រុមហ៊ុនប្រេង​ឧស្ម័ន Azerbaijanរូបថត៖ ង្វៀន​ខាង​  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​ប្រធាន​រដ្ឋ​ ទ្រឿង​តឹន​សាង​​ និងលោក​ប្រធានាធិបតីសាធារណរដ្ឋ Azerbaijan Ilham Aliyev អញ្ជើញ​ចូល​រួម​ និង​ថ្លែង​សន្ទរកថា​នៅវេទិការ​ក្រុម​ធុរកិច្ចវៀតណាម - Azerbaijanរូបថត៖ ង្វៀន​ខាង​  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោក​ប្រធាន​រដ្ឋ ទ្រឿង​តឹន​សាង​ ជួប​លោក​ប្រធាន​រដ្ឋ​សភា Azerbaijan Ogtay Asadov.។
រូបថត៖ ង្វៀន​ខាង​  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​ប្រធាន​រដ្ឋ​ ទ្រឿង​តឹន​សាង ជួប​​លោកនាយករដ្ឋមន្ត្រី Azerbaijan Actua Rasitzade មក​សម្តែង​ការគួរ​សម ។
រូបថត៖ ង្វៀន​ខាង​  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង ជាមួយ​បណ្តា​និស្សិត​វៀតណាម​កំពុង​រៀនសូត្រ​នៅប្រទេស Azerbaijan។
រូបថត៖ ង្វៀន​ខាង​  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម/ កាសែតរូបភាព​វៀតណាម
បណ្តាអត្ថបទបានផ្សាយ