28/06/2020 10:29 GMT+7 Email Print Like 0

វៀតណាមបង្ហាញតួនាទីជាប្រធានអាស៊ានដោយមានភាពម្ចាស់ការនិងការទទួលខុសត្រូវ

គេហទំព័រ rsis.edu.sg របស់សឹង្ហបុរី កាលពីថ្ងៃទី២៤ មិថុនា បាន បង្ហោះអត្ថបទសរសេរស្ដីពីតួនាទីរបស់វៀតណាមក្នុងការជំរុញសមា គមន៍ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយភាពស្អិតរមួត និងការ ឆ្លើយតបដោយម្ចាស់ការ។

ទិដ្ឋភាពនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌សង្គមអាស៊ានលើកទី២៣កាលពីថ្ងៃទី២៣ មិថុនា។ (រូបថត៖ TTXVN)


តាមអត្ថបទនេះ ក្រោមប្រធានបទអាស៊ានឆ្នាំ ២០២០គឺ “ភាពស្អិតរមួតនិងការឆ្លើយតប” នោះ វៀតណាមកំពុងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាពក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០។ អត្ថបទនេះបានឲ្យដឹងថា នាថ្ងៃទី២៦ មិថុនា វៀតណាមនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធអនឡាញជាលើកដំបូង ហើយវៀតណាមត្រូវតែដឹកនាំអាស៊ានឆ្ពោះទៅរកយុទ្ធសាស្ត្ររួមមួយដើម្បីឆ្លើយតបនឹងជំងឺ រាតត្បាត Covid-19។

អត្ថបទនេះបានលើកច្បាស់ថាក្នុងឋានៈជាប្រធានអាស៊ាន វៀតណាមកំពុងខិតខំប្រឹងប្រែងពង្រឹងសាមគ្គីភាពនិងឯកភាពរបស់អាស៊ានជំរុញនិង អភិវឌ្ឍភាពខ្លួនទីពឹងខ្លួនរបស់ប្លុកនេះ ក្នុងការឆ្លើយតបនឹងវិបត្តិក៏ដូចជាបញ្ហាប្រឈមរួម ជាពិសេសគឺជំងឺរាតត្បាត Covid-19៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ