11/05/2017 10:07 GMT+7 Email Print Like 0

វៀតណាមបង្ហាញនូវការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិក្នុងការចូលរួមសន្និសីទ WEF-អាស៊ាន


វៀតណាមបង្ហាញនូវការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិក្នុងការចូលរួម
សន្និសីទ WEF-អាស៊ាន

ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីអាស៊ាន (WEF-ASEAN) នៅកម្ពុជាក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១១ និងទី ១២ ខែឧសភា ឆ្នាំ ២០១៧។ ការចូលរួមព្រឹតិ្តការណ៍សំ​ខាន់​នេះអះអាងនូវ ការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិ ការផ្តើមគំនិតកែលំអបរិយាកាសធ្វើអាជីវកម្មរបស់វៀតណាម ព្រមទាំងបង្ហាញតួនាទីនិងការទទួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាន ហើយជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាមនិង WEF ឲ្យបានខ្លាំងក្លាថែមទៀត។

WEF គឺជាវេទិកាសកលលោកមានកិត្យានុភាពនិងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពមួយក្នុងចំណោមវេទិកាពិភពលោកដែលទាក់ទាញការចូលរួមរបស់ថ្នាក់ដឹកនៃបណ្ដាប្រទេសក៏ដូចជាអង្គការនិងសម្ព័ន្ធក្រុមហ៊ុន​ជួរ​មុខលើពិភពលោក។ ជាប្រចាំឆ្នាំ WEF រៀបចំវេទិការតំបន់និងពិភពលោកទាំងមូលជាច្រើនដើម្បីពិភាក្សាអំពីបញ្ហា សេដ្ឋកិច្ចសង្គមនិងព្រឹត្តិការណ៍សកលក្តៅគគុក។

វេទិកាសំខាន់បំផុតនៃវេទិកាសេដ្ឋកិច្ចពិភពលោកគឺសន្និសីទប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងនាចុងខែមករានៅទីក្រុង Davos ប្រទេសស្វីស។ ក្រៅពី សន្និសីទទីក្រុង Davos វេទិការសេដ្ឋកិច្ចពិភពលោកក៏រៀបចំបណ្ដាវេទិកាក្នុង តំបន់ដូចជា៖ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីតំបន់អាស៊ីបូព៌ារ វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីអំពីអាមេរិកឡាទីន វេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីមជ្ឈឹមបូព៌ារ ជាដើម។ វេទិកាតំបន់ទាំងនេះគឺជាទីកន្លែងដើម្បីពិភាក្សាវិភាគនិងវាយតំលៃអំពី រាល់បញ្ហាអភិវឌ្ឍន៍ក្នុងតំបន់។

វៀតណាមបង្ហាញនូវការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្ម
សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីអាស៊ាន ឆ្នាំ២០១៧ប្រារព្ធឡើង ក្នុងកាលៈទេសៈដែលអាស៊ានរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើត។ ដោយមានប្រធានបទ «យុវជនបច្ចេកវិទ្យានិងកំណើនសេដ្ឋកិច្ច៖ ពង្រីកនូវឧត្តមភាពរបស់អាស៊ានទាំងខាងចំនួនប្រជាជននិបច្ចេកវិទ្យាឌីជីថល» សន្និសីទឆ្នាំ២០១៧ នេះទាក់ទាញការចូលរួមរបស់អង្គសន្និសីទចំនួន ៦០០ រូប ក្នុងនោះមាននាយករដ្ឋមន្ត្រីកម្ពុជាឡាវវៀតណាមនិងប្រធានាធិបតីហ្វីលីពីន។ របៀបវារៈនៃសន្និសីទប្រមូលផ្តុំទៅលើការវាយតំលៃដំណើរការអភិវឌ្ឍន៍និងសមាហរណកម្មរបស់អាស៊ានឱកាសនិងការសាកល្បងក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខនៅតំបន់នេះ។

ដោយឈរលើមូលហេតុដូច្នេះបណ្ដាអង្គសន្និសីទពិភាក្សាអំពីបញ្ហាជាច្រើនដែលមជ្ឈដ្ឋានសហគ្រិនយកចិត្តទុក ដាក់ដូចជា៖ កំណត់តួនាទីរបស់អាស៊ានក្នុងកាលៈទេសៈថ្មីទាំងខាងនយោបាយនិងសេដ្ឋកិច្ចសកលទាំងមូល
​​យ​ថាទស្សនៃសហគមន៍សេដ្ឋកិច្ចអាស៊ានការជះឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ចំពោះប្រទេសអាស៊ាន​នានាលើវិស័យអប់រំ ពលកម្ម សមត្ថភាពប្រកួត ប្រជែងនិងសេដ្ឋកិច្ចឌីជីថល។

ចូលរួមសន្និសីទ WEF – អាស៊ាន ឆ្នាំ ២០១៧ វៀតណាមផ្សព្វផ្សាយរូបភាពនៃខឿនសេដ្ឋកិច្ចដ៏សស្រាក់សស្រាំ ដែល​​ប្តេជ្ញាកែទម្រងនិងសមាហរណកម្មអន្តរជាតិ។ រដ្ឋាភិបាលវៀតណាមផ្តោតសំខាន់ទៅលើការកែលំអរបរិយាកាសធ្វើអាជីវកម្មនិងការកសាងរដ្ឋាភិបាលច្នៃប្រឌិតសំដៅពង្រឹងជំនឿជាក់របស់មជ្ឈដ្ឋាន សហគ្រិននៅក្នុងនៅក្រៅប្រទេសទៅលើខឿនសេដ្ឋកិច្ចវៀតណាម។ នេះក៏ជាឱកាសដើម្បីអះអាងនូវតួនាទីនិងការទទួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាននិងក្នុងតំបន់តាមរយៈការផ្លាស់ប្តូរមតិយ៉ាងសកម្មរាល់បញ្ហារួមរបស់អាស៊ាន ជំ​រុញ​ទំនាក់ទំនងល្អប្រសើរវាងវៀតណាមនិង WEF។ ក៏ក្នុងឱកាសនេះដែរ វៀតណាមនឹងទទួលរៀបចំសន្និសីទ WEF – អាស៊ាន ឆ្នាំ ២០១៨ ផងដែរ។

ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិង WEF
វៀតណាមនិងវេទិកាសេដ្ឋកិច្ចពិភពលោកបានបង្កើតទំនាក់ទំនងសហប្រតិ បត្តិការចាប់ពីឆ្នាំ ១៩៨៩។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមតែងតែចួលរួម បណ្ដាសន្និសីទប្រចាំឆ្នាំរបស់ WEF នៅទីក្រុង Davos ប្រទេសស្វីសនិងវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ីបូព៌ារ។ ការដែលអតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Tan Dung បានចូលរួមបណ្ដាសន្និសីទទីក្រុង Davos ឆ្នាំ ២០០៧ និងឆ្នាំ ២០១០ បាននាំមកនូវលទ្ធផលសំខាន់ៗ បើកចេញផ្លូវសំរាប់ ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិង WEF។ នាខែមករា ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចូលរួមជាលើកដំបូងសន្និសីទពោលខាងលើ។ នៅទីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច វៀតណាមឲ្យបានខ្លាំងមាំមួននាអនាគត។ ទន្ទឹមនឹងនោះ WEF ក៏បានគាំទ្រសំណើរបស់វៀតណាមស្តីអំពីការទទួលរៀបចំសន្និសីទ WEF – អាស៊ាន ឆ្នាំ ២០១៨ ផងដែរ។

ក្រោយរយៈពេលជិត ៣០ ឆ្នាំ បង្កើតទំនាក់ទំនងសហប្រតិបត្តិការ វេទិកាសេដ្ឋកិច្ចពិភពលោកបានក្លាយទៅជាវេទិកាសន្ទនាសំខាន់របស់ថ្នាក់ដឹកនាំ រដ្ឋាភិបាលវៀតណាមជាមួយបណ្ដសម្ព័ន្ធក្រុមហ៊ុនជួរមុខលើពិភពលោក។
ការចូលរួមរាល់សន្និសីទរបស់  WEF បានរួមចំណែកផ្សព្វផ្សាយស្នាដៃក្នុងការ អភិវឌ្ឍន៍គោលនយោបាយទាក់ ទាញការវិនិយោគពីបរទេសរបស់វៀតណាម។ ការផ្តើមគំនិតបង្កើតសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីមេគង្គ (នាខែ មិថុនា ឆ្នាំ ២០១៦) របស់វៀតណាមបានជួយឧទ្ទេសនាមនិងផ្សព្វផ្សាយសក្តានុភាពនៃអនុមហា​តំ​បន់មេគង្គដល់សហគមន៍សម្ព័ន្ធក្រុមហ៊ុនជួរមុខលើពិភពលោក។

ក្រៅពីនោះ វៀតណាមនិងវេទិកាសេដ្ឋកិច្ចពិភពលោកបានបើកទូលាយកិច្ច សហប្រតិបត្តិការលើវិស័យផ្សេងៗទៀត​ ដូចជា៖ ការលើកកំពស់សមត្ថភាព ប្រកួតប្រជែងជាតិ កសិកម្មនិងឧស្សាហកម្ម។ នាបច្ចុប្បន្ន វៀតណាមគឺជាដៃគូស្នូលមួយក្នុងចំណោមដៃគូរបស់ WEF ក្នុងក្របខ័ណ្ឌការផ្តើមគំនិត «ទស្សនៈវិស័យថ្មីក្នុងកសិកម្ម»។
ដល់សព្វថ្ងៃ វៀតណាមមានសម្ព័ន្ធក្រុមហ៊ុនធំៗ ចំនួន ១០ គឺជាសមាជិករបស់ WEF ដូចជា៖ សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព Viettel សម្ព័ន្ធក្រុមហ៊ុន FPT សម្ព័ន្ធក្រុមហ៊ុន Vingroup និងសម្ព័ន្ធក្រុមហ៊ុន Vina​Capital​។​

ដោយទិសស្លោកម្ចាស់ការសកម្មនិងមានការទទួលខុសត្រូវនៅវេទិកា សេដ្ឋកិច្ចពិភពលោកស្តីអំពីអាស៊ានឆ្នាំ ២០១៧​ វៀតណាមនឹងបន្តមានការរួម ចំណែកសំខាន់ចូលក្នុងជោគជ័យរួមនៃសន្និសីទ។ ប្រការនេះក៏អះអាងនូវការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមសំដៅពង្រឹងជំនឿទុកចិត្តរបស់មជ្ឈដ្ឋាន​​សហគ្រិនក្នុងតំបន់និងអន្តរជាតិ រួមដំណើរជាមួយខឿនសេដ្ឋកិច្ចវៀតណាម៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ