02/09/2019 14:04 GMT+7 Email Print Like 0

វៀតណាមបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាង AIPA និង ថៃ

លោក​ស្រី​ប្រធាន​រដ្ឋ​សភា ង្វៀន ធីគីម​ង៉ឹន​ (Nguyen Thi Kim Ngan) និង គណៈ​ប្រតិ​ភូ​ជាន់ខ្ពស់​នៃ​រដ្ឋ​សភាវៀតណាម​ បាន​ចូល​រួម​មហាសន្និបាត​​ក្រុម​ប្រឹក្សា​​អន្តរសភា​អាស៊ាន​លើកទី​៤០ (AIPA ៤១​) និង អញ្ជើញ​បំពេញ​​ទស្សនកិច្ច​ជាផ្លូវ​ការ​​នៅ​ព្រះរាជាណាចក្រ​ថៃ​ ចាប់​ថ្ងៃទី​២៥ ដល់ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ បាន​បង្កើន​សហប្រតិបត្តិការ ​រវាង​សភាទាំងអស់​​នៃអាស៊ាន​​​ ហើយ​ពង្រីក​​ទំនាក់ទំនង​ដៃគូ​​យុទ្ធសាស្រ្ត​​រវាង​វៀតណាម​ និង ថៃ​​។​

រដ្ឋ​សភា​វៀតណាម​ ចូល​រួមយ៉ាង​​សកម្ម​ មាន​ការ​ទទួលខុសត្រូវ​​នឹង​ AIPA

ចូល​រួម​មហាសន្និបាត​ AIPA ៤០ លោកស្រី​ប្រធាន​រដ្ឋសភា​ បាន​ថ្លែង​ការណ៍​​សំខាន់ៗ ​នៅ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​១។ លោកស្រី​ប្រធាន​រដ្ឋសភា​ សង្កត់​ធ្ងន់ថា​​ សមាជិក​ AIPA មាន​វត្តមាន​នៅ​កិច្ច​ប្រជុំបាន​​​អះអាង​ខ្លាំង​ AIPA និង​តំណាង​រាស្រ្ត​ នៃ AIPA ត្រៀម​រួម​ដំណើរ​​នឹង​អាស៊ាន​ ស្ថាបនា​សហគមន៍​​ប្លុក​ចីរភាព​​ រួមមាន​កក្តា​ដូច​នេះ៖ សន្តិភាព ស្ថិរភាព​ ផ្អែក​លើក​ច្បាប់​ យក​ប្រជាជន​ធ្វើ​ជាស្នូល​ សាមគ្គី ឯកភាព​រួម​អភិវឌ្ឍន៍​ជាដើម​។​
 

រសៀល​​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៩ នៅ​រាជ​រដ្ឋ​ធានី​បាង​កក​ លោក​ស្រី​ប្រធាន​រដ្ឋ​សភា ង្វៀន​ ធី​គី​ម​ង៉ឹន​ (Nguyen Thi Kim Ngan) ចូល​រួម​សម័យ​ប្រជុំ​ពេញ​​​អង្គ​​លើកទី​​១ នៃ​​មហាសន្និបាត​​អន្តរសភា​​អាស៊ាន​លើកទី​៤០ (AIPA ៤០)​។ ក្នុង​រូបថត៖ លោក​ស្រី​​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ថ្លែង​សុន្ទរកថា​​នៅ​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​មហាសន្និបាត​ AIPA ៤០។ រូបថត៖ ត្រុង​ឌឹក​ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 
 លោកស្រី​ ប្រធាន​រដ្ឋ​សភា ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) និង សមាជិក​នៃ​គណៈ​ប្រតិភូ​វៀតណាម​ នា​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី​១។ រូបថត៖ ត្រុង​ឌឹក​ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 
  លោក​ស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ចូលរួម​សម័យ​ប្រជុំ​នៃ​គណៈ​ប្រតិបត្តិ​ AIPA។ រូបថត៖ ត្រុង​ឌឹក​ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម​​
 
 លោក​ស្រី​ប្រធាន​រដ្ឋ​សភា ង្វៀន ​ធីគីម​ង៉ឹន​ (Nguyen Thi Kim Ngan) ថ្លែង​សុន្ទរកថា​ទទួលបន្ទុក​ជា​ប្រធាន​ AIPA ៤១។ រូបថត៖ ត្រុង​ឌឹក​ /ទីភ្នាក់ងារសារ​​ព័ត៌មានវៀតណាម​
 
 លោកស្រី​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន (Nguyen Thi Kim Ngan) ទទួលបន្ទុក​​ជា​ប្រធាន​​​ AIPA ៤១។​ រូបថត៖ ត្រុង​ឌឹក​ /ទីភ្នាក់ងារ​សារព័ត៌មាន​វៀត​ណាម​​

 លោកស្រី​​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន (Nguyen Thi Kim Ngan) ទទួល​ញញួរ​កាន់​​តំណែង​ជាប្រធាន​ AIPA ៤១ ពី​ប្រទេស​ថៃ​។ រូបថត៖ ត្រុង​ឌឹក​ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
 លោកស្រី​​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន (Nguyen Thi Kim Ngan) ចុះហត្ថាលេខា​​លើ​សេចក្តី​ប្រកាស​រួម​ ក្នុង​​ពិធី​បិ​ទ​កិច្ច​ប្រជុំ​ AIPA ៤០​។​រូបថត៖ ត្រុង​ឌឹក​ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 លោកស្រី​​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន (Nguyen Thi Kim Ngan) ជា​ប្រធាន​ AIPA ៤១ និង ​ប្រធាន​រដ្ឋសភា​ថៃ Chuan Leekpai ​ជា​ប្រធាន​ AIPA ៤០​ សហអធិបតី​​ក្នុង​​ពិធី​បិទ​កិច្ច​ប្រជុំ ​នៃ​មហាសន្និបាត​អន្តរសភា​​​អាស៊ានលើកទី​៤០​។ រូបថត៖ ត្រុង​ឌឹក​ -​ ទីភ្នាក់​ងារសារ​ព័ត៌មាន​វៀត​ណាម​​
 
ក្នុង​កម្មវិធី​​មហាសន្និបាត​អន្តរសភា​អាស៊ាន​លើកទី​​៤០ (AIPA ៤០) លោក​ស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​ប្រធាន​​​រដ្ឋសភា​កម្ពុជា​​ សម្តេច​អគ្គមហាពញាចក្រី ​​ហេង​សំរិន​។ រូបថត៖ ត្រុង​ឌឹក​ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
 ក្នុង​កម្មវិធី​មហាសន្និបាត​អន្តរសភា​អាស៊ាន​លើកទី​៤០ (AIPA ៤០) លោក​ស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជំនួប​ប្រធាន​សភាជាន់ទាប​ លោក Maroc Habib El Malki។ រូបថត៖ ត្រុ​ងឌឹក​/​ទីភ្នាក់​ងា​រ​សារ​ព័ត៌​មាន​វៀតណាម​
 

នៅ​ពិធី​​បិទ​កិច្ច​ប្រជុំ​​នៃ​មហាសន្និបាត​ AIPA ៤០ លោក​ស្រី​ប្រធាន​​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ទទួល​កាន់​តំណែង​ជាប្រធាន​​ AIPA ពី​ប្រធាន​​សភា​ជាន់ទាប​ និងជា​ប្រធាន​ AIPA ៤០ លោក Chuan Leekpai ។ លោកស្រី​ប្រធាន​រដ្ឋសភាបាន​អះអាង​ រដ្ឋសភា​វៀតណាម​ នឹង​បន្ត​ជំរុញ​​ផ្លាស់​ប្តូរ​ថ្មី​នូវ​សកម្មភាព​​​នៃ​ AIPA លើកកម្ពស់​គោល​ជំហរ​ និង តួនាទី​នៃ​ AIPA ក្នុង​ការ​ស្ថាបនា​​សហគមន៍​​អាស៊ាន​។ តាម​រយៈ​​សកម្មភាព​ក្នុង​​ក្រប​ខណ្ឌ​ AIPA បន្ត​បង្កើន​​សហប្រតិបត្តិការ​ រវាង​ AIPA និង អាស៊ាន​ អង្គការ​អន្តរជាតិ​ និង យន្តការ​សហប្រតិបត្តិការ​​ពហុភាគី​ផ្សេង​ៗគ្នា ឱ្យស​ម្រាប់ដើម្បី​​ជំរុញ​​ឱ្យកាន់តែទូលាយ​នូវពង្រាយ​​ការសន្យា​ ផែន​ការដែល​បាន​ដា​ក់​​ចេញ​​ក្នុង​ការ​ស្ថាបនា​​សហគមន៍​​អាស៊ាន​ - ចក្ខុវិស័យ​២០២៥។

ក្រៅ​កិច្ច​ប្រជុំ​ AIPA ៤០ លោកស្រី​ប្រធាន​រដ្ឋសភា​ បាន​ជួប​សវនាការ​ជាមួយលោក​​​ប្រធាន​សភាជាន់ទាប​ Maroc នឹង សម្តេច​​ប្រធាន​រដ្ឋសភា​​នៃព្រះរាជាណាចក្រ​កម្ពុជា​។

ទំនាក់ទំនង​វៀតណាម​ - ថៃ អភិវឌ្ឍន៍​ល្អប្រពៃ​

 


 លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) និង លោក​​​នាយករដ្ឋមន្រ្តី​ថៃ Prayut Chan-o-cha ជូន​​​វត្ថុអនុស្សាវរីយ៍រវាងគ្នា​​​។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 ក្នុង​ទីស្តីការ​សភា​ជាន់ទា​ប​ថៃ នៅ​​រាជរដ្ឋធានី​បាង​កក​ លោក​ស្រី​ប្រធាន​រដ្ឋ​សភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជំនួប​និង​ពិភាក្សា​ជាមួយ​​​​​ប្រធាន​សភាជាន់ទាប​ និង​ជា​ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជា​ណាចក្រ​ថៃ​ លោក Chuan Leekpai។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 លោក​ស្រី​​ប្រធានរដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន (Nguyen Thi Kim Ngan) ជួប​សវនាការ​​នឹង​​ប្រធាន​ព្រឹទ្ធស​ភា​ថៃ លោក​ Pornpetch Wichitcholchai។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) អុជធូប​នៅ​​កេរដំណែល​​លោកប្រធាន​ហូជីមិញក្នុង​​ខេត្ត​ Udon Thani។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​​



 លោកស្រី​​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន ​(Nguyen Thi Kim Ngan) ប្រគល់​​រូប​​លោក​​អ៊ុំ​ហូ ​ជូនទៅ​​ថ្នាក់ដឹក​នាំ​​​ខេត្ត​ Udon Thani។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​​



លោក​​ស្រី​ប្រធាន​រដ្ឋ​សភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) អញ្ជើញ​​ទៅសួរសុខទុក្ខ​​មាមីង​​អាណិកជន​ ​នៅខេត្ត​ Udon Thani។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធីគីមង៉ឹន​ (Nguyen Thi Kim Ngan) ជំនួប​ជាមួយ​នឹង​កម្មាភិបាល​ ប្រជាជន ​នៅខេត្ត​ Udon Thani។​​ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 ក្នុង​ដំណើរ​បំពេញទស្សនកិច្ច​ជាផ្លូវ​ការ ​នៃ​ព្រះរាជាណាចក្រ​ថៃ លោក​ស្រី​ប្រធាន​​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) និង គណៈ​ប្រតិបត្តិ​ជាន់​ខ្ពស់​​នៃ​រដ្ឋសភា​ប្រទេសទាំងពីរ​ បាន​មាន​​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​​ប្រធាន​សភា​ជាន់ទាប ​និងជា​ប្រធាន​រដ្ឋសភា​ថៃ លោក Chuan Leekpai។ ​ជំនួប​​សវនាការ​​នឹង​លោក​​នាយករដ្ឋមន្រ្តីថៃ​ ប្រធាន​ព្រឹទ្ធសភាថៃ​។ ជំនួប​​​កម្មាភិបាល​ស្ថានទូត​វៀតណាម​ និង សហគមន៍​វៀតណាម ​នៅ​រាជធានីបាងកក។ អញ្ជើញទៅ​ដល់​ ខេត្ត Udon Thani លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ ​ (Nguyen Thi Kim Ngan) ​និង គណៈ​ប្រតិភូ​បាន​ជំនួប​អភិបាល​ខេត្ត​ Udon Thani។ អុជធូប​រំលឹក​ដួង​វិញ្ញាណក្ខន្ធ​​លោក​ប្រធាន​ហូជីមិញ​ និង ទស្សនា​បន្ទប់​តាំងពិព័រណ៌​រូបថត និង វត្ថុអនុស្សាវរីយ៍​អំពី​លោក​អ៊ំ ដាំ​ដើម​ឈើក្នុង​​កេរដំណែល​លោក​​ប្រធាន​ហូជីមិញ​ ជួប​អាណិកជន អញ្ជើញ​ទៅ​សួរសុខ​ទុក្ខ​គ្រូបង្រៀន​ សិស្ស​នៅ​ថ្នាក់បង្រៀន​ភាសា​វៀតណាម​ ក្នុង​វត្ត​ខាញអាន​ (Khanh An)​៕
 

អត្ថបទ​៖ កាសែតរូបភាព​សរុប​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ