21/06/2019 11:10 GMT+7 Email Print Like 0

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកូរ៉េខាងត្បូងបង្កើនការវិនិយោគ


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) និងប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung លោក Cho Hyun Joon (រូបថត៖ TTXVN)
 

 នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅរដ្ឋធានី សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង​ ឧ​បនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong D​inh Hue បានអញ្ជើញ​ទទួល​ជួប​ជាមួយ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ជួរមុខ​មួយចំនួនរបស់ កូរ៉េខាងត្បូងដូ​ចជា Hyosung Lotte Hanwha Du Hyong Ryoo GS E&C ​Woo Mu Hio​n។
 
នៅប​ណ្ដាជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានកត់សម្គាល់និង វាយតម្លៃខ្ពស់​ចំពោះ​ការ​ចូល​រួម​វិនិយោគ​ធ្វើអាជីវកម្ម​ លើគម្រោងធំៗរបស់ដៃគូ កូរ៉េខាងត្បូងនៅវៀតណាម​ ព្រមទាំងមានគោលបំណង​ថា សម្ព័​ន្ធក្រុមហ៊ុនទាំង នេះនឹ​ងធ្វើអាជីវកម្ម​យ៉ាងយូរ​អង្វែង​ហើយ​បង្កើន​ការ​វិនិយោគ​ចូល​មក​វៀត​ណាម​ផង​ដែរ​។​
 
នាថ្ងៃ​ដដែល ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញធ្វើ ជាសាក្សីនៅ​ពិធី​ចុះហត្ថ​លេខាលើកិច្ច​សហប្រតិ​បតិ្តការ​យុទ្ធសាស្ត្ររវាងសម្ព័​ន្ធ ក្រុមហ៊ុន An Phat Holdings របស់វៀត​ណាម​ជាមួយក្រុមហ៊ុន TLC កូរ៉េ​ខាងត្បូង អំពីការបើក​ទូលាយ​ទ្រង់​ទ្រាយ​ផលិត​កម្ម​វត្ថុធាតុ​ដើម​ស្វ័យ​បំបែក​ធាតុ​ដ៏ស្និទ្ធ​ស្នាល​ជាមួយ​បរិស្ថាន​នៅកូរ៉េខាង​ត្បូង ​ហើយដំណើរការវិនិយោគលើគម្រោង ​ផលិតកម្មវត្ថុធាតុ​ដើមជីវសាស្ត្រ​បំបែក​ធាតុ​ទាំង​ស្រុង​នៅវៀ​ត​ណាម ដោយដើមទុន សរុបចំនួន​១០០លាន​ដុល្លាអាមេរិក។
 
​នាថ្ងៃដ​ដែល ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ក៏បានទៅសួរសុខ ទុក្ខសហគមន៍ ជនវៀតណាម កម្មាភិបាល​និងបុគ្គលិក​នៃស្ថានទូតវៀតណាម ប្រ​ចាំកូរ៉េខាងត្បូងផ​ងដែរ៕​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ