07/05/2015 09:54 GMT+7 Email Print Like 0

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅអាស៊ី - អាហ្វ្រិក

ក្នុង​នាមប្រទេសមួយ​ក្នុងបណ្តា​ប្រទេស​​ស្ថាបនិក​សន្និសីទ​ Bandung ១៩៥៥ គឺ​ជា​ដៃគូ​ទំនុក​ទុក​ចិត្ត ជាសមាជិក​មាន​ការទទួល​ខុស​ត្រូវ​របស់​សហគមន៍​អាស៊ី អាហ្វិ្រក គណៈ​ប្រតិភូ​​ជាន់​ខ្ពស់​វៀតណាមដឹក​នាំ​ដោយ​លោក​ប្រធាន​រដ្ឋ​ ទ្រឿង​តឹន​សាង​​ បាន​មាន​ការ​រួម​ចំណែក​សំខាន់ៗ នៅ​សន្និសីទ​កំពូល​អាស៊ី - អាហ្រ្វិក ពិធី​​រំលឹក​ខួប​អនុស្សាវរីយ៍​ ៦០ ឆ្នាំនៃ​សន្និសីទ​​ Bandung និង​ ១០ ឆ្នាំ​បង្កើត ដៃគូ​យុទ្ធសាស្ត្រ អាស៊ី -អាហ្វិ្រក​ថ្មី ទើបបាន​ប្រព្រឹត្តិ​ទៅ​​នៅ​ប្រទេស​ឥណ្ឌូនេស៊ីចាប់​ពី​ថ្ងៃទី ២១ ដល់ ថ្ងៃទី ២៤ ខែមេសា កន្លង​ទៅ។

ការថ្លែងសុន្ទរកថារបស់​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​វៀតណាម​នៅ​សន្និសីទ​បាន​ជួយ​បណ្តាមិត្ត​យល់​យ៉ាង​ច្បាស់​លាស់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​វៀតណាម​ជាមួយ​បណ្តា​ប្រទេស​​អាស៊ាន (ASEAN) កសាង​​តំបន់​អាស៊ី​អាគ្នេយ៍​​​​សន្តិភាព​ ស្ថេរភាព និង​វិបុលភាព ក្នុងនោះ ​សង្កត់​ធ្ងន់សំណើ​​ដោះ​ស្រាយ​ដោយ​សន្តិវិធីបណ្តាជម្លោះ​ស្រប​តាម​នឹង​ច្បាប់​អន្តរជាតិ ធានា​សេរី​និង​សន្តិសុខ សុវត្ថិភាព​​ផ្លូវ​ដែនសមុទ្រ ផ្លូវ​អាកាសចរណ៍ ព្រម​ទាំង​ចែក​​រំលែក​បណ្តា​គំនិត​ផ្តួចផ្តើម បទពិសោធន៍​របស់​វៀតណាម​​ជំរុញ​​​ការ​ចង់​សម្ព័ន្ធ កិច្ច​សហប្រតិបត្តិ​អភិវឌ្ឍន៍​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក សហប្រតិបត្តិ​ការ​​ខាង​ត្បូង- ខាង​ត្បូង។

 លោកប្រធាន​រដ្ឋទ្រឿង​តឹន​សាង​ណិង​បណ្តា​ប្រធាននៃគណៈប្រតិភូ​​​បណ្តា​ប្រទេស​អញ្ជើញ​ចូលរួម​​សន្និសីទ​កំពូលអាស៊ី  - អា​ហ្វិ្រក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

 លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​ថ្លែង​សុន្ទរកថា​នៅ​កិច្ច​ប្រជុំពេញ​អង្គ​ ១ នៃសន្និសីទ​ជាន់​ខ្ពស់​អាស៊ី -​ អាហ្វ្រិក។ រូបថត៖ ង្វៀន​ខាង​– ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 កិច្ច​ប្រជុំ​ពេញ​អង្គ​នៃសន្និសីទ​កំពូលអាស៊ី - អាហ្វ្រិក។ រូបថត៖ ង្វៀន​ខាង​– ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​ប្រធាន​រដ្ឋ​ ទ្រឿង​តឹន​សាង​ ជួប​ពិភាក្សា​ជាមួយ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo។ រូបថត៖ ង្វៀន​ខាង​– ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង និង​ប្រធានគណៈប្រតិភូ​បណ្តា​ប្រទេស​អញ្ជើញ​ចូលរួមពិធី​​​រំលឹកខួប​អនុស្សាវរីយ៍ (១៩៥៥ ២០១៥) និង​ ១០ ឆ្នាំ​​បង្កើត​ដៃគូ​យុទ្ធសាស្ត្រ​ អាស៊ី  – អាហ្វ្រិក​ថ្មី។ រូបថត៖ ង្វៀន​ខាង​– ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សា​រដែល​លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​លើក​ឡើង​ក្នុងសន្និសីទ​អំពី “បង្កើន​​ការ​តភ្ជាប់​​អាស៊ី  -​ អាហ្វ្រិក​ដោយ​​​សន្តិភាព​ វិបុលភាព​ពិភពលោក​​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ” ​បាន​ទទួល​ការ​​គាំ​ទ្រ​និង​ឯកភាព​​ខ្ពស់​របស់​មិត្ត​អាស៊ី -​ អាហ្វ្រិក គឺ​មួយ​ក្នុង​​បណ្តា​ខ្លឹម​សារ​​​សំខាន់​ក្នុង​សន្និសីទ។

​វៀតណាម​សកម្ម​រួម​ចំណែក​កសាង​​បណ្តា​ឯកសារ​នៃ​សន្និសីទ​​​បង្ហាញ​​ការ​យក​ចិត្ត​ទុក​ដាក់​រួម​របស់​បណ្តា​​ប្រទេស​នៅ​អាស៊ី -អាហ្វ្រិកផង ហើយ​ក៏​បញ្ចូល​​​បណ្តា​ខ្លឹម​សារ​សំខាន់ៗ​​​​ ចំពោះ​វៀតណាម​ទាក់​ទង​នឹង​សមុទ្រ​ខាង​កើត សន្តិ​សុខ​ប្រភព​ទឹកផងដែរ…

ក្រៅសន្និសីទ លោក​ប្រធាន​រដ្ឋទ្រឿង​តឹន​សាង​ និង​បណ្តា​សមាជិក​ក្នុង​គណៈប្រតិភូ​បាន​ជួប​​ប្រធាន​គណៈ​ប្រតិភូ​ ចំនួន២៥ ប្រទេស ដើម្បី​ជួប​ពិភាក្សា​បណ្តា​វិធានការ​ជាក់​ស្តែង ​សំដៅ​ជំរុញ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​​ទ្វេភាគី ពិសេស​គឺ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ចាប់​ពី​នេះ​រឹត​បណ្តឹង​​​​ចំណង​​សាមគ្គី​ភាព​ជា​មួយ​​​​បណ្តា​​ប្រទេស​នៅ​អាស៊ី  -​ អាហ្វិក​ថែម​ទៀត ទទួល​បាន​ការ​គាំ​ទ្រ​របស់​បណ្តា​ប្រទេស​​​ខាង​លើ​​ចំពោះ​បញ្ហា​យើង​យក​ចិត្ត​ទុក​ដាក់។

 លោក​ប្រធាន​រដ្ឋទ្រឿង​តឹន​សាង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​​ប្រធានាធិបតី​​អ៊ីរ៉ង់ Hassan Rouhani។ រូបថត៖ ង្វៀន​ខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​ប្រធាន​រដ្ឋទ្រឿង​តឹន​សាង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​​​នាយករដ្ឋមន្ត្រី​អេហ្សីប Ibrahim Mahlab។ រូបថត៖ ង្វៀន​ខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​ប្រធាន​រដ្ឋទ្រឿងតឹន​សាង​ជួប​ពិភាក្សា​ការងារជាមួយ​​លោក​នាយករដ្ឋ​​មន្ត្រី​រដ្ឋបាឡេស្ទីន  Rami Hamdallahរូបថត៖ ង្វៀន​ខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Cyril Ramaphosa។ រូបថត៖ ង្វៀន​ខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

​លោក​ប្រធាន​រដ្ឋ ទ្រឿង​តឹន​សាង ទទួល​ជួប​លោក​ប្រធានាធិបតី Angola Manuel Domingos Vicente។ រូបថត៖ ង្វៀន​ខាង –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​ ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​គណៈ​​កម្មាធិកា​រ​អចិន្ត្រៃយ៍​សន្និសីទ​ប្រជាជន​កំពូល​ប្រទេស​កូរ៉េ​ខាង​ជើង Kim Yong Nam ។ រូបថត៖ ង្វៀន​ខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​ ទទួល​ជួប​លោកស្រី​រដ្ឋមន្រ្តីការ​បរទេស​ឥណ្ឌា Sushma Swarajរូបថត៖ ង្វៀន​ខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែត​រូបភាព​វៀតណាម
 
បណ្តាអត្ថបទបានផ្សាយ