19/12/2016 10:29 GMT+7 Email Print Like 0

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ Interpol ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្មឆ្លង​ដែន​


លោក Jürgen Stock ទទួលស្វាគមន៍ឧត្តមសេនីយ៍លោក Nguyen Van Thanh នៅទីស្នាក់ការរបស់ Interpol (រូបថតៈ Vietnam+)

ទទួល​សេចក្តីអញ្ជើញរបស់អគ្គលេខាធិការអង្គការប៉ូលី​សអន្តរជាតិ​ Interpol លោក Jurgen Stock នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ឧត្តមសេនីយ៍​ឯក Nguyen Van Thanh ​សមាជិកមជ្ឈឹម​បក្សនិង​ជាអនុរដ្ឋមន្ត្រីក្រសួងនគបាល​វៀតណាម បាន​ដឹក​នាំគណៈ​​ប្រតិភូជាន់ខ្ពស់ នៃក្រសួងនគរបាល មាន​ដំណើរ​ទស្សនកិច្ច​ការងារ​នៅទី​ស្នាក់​ការ​ របស់លេខាធិការដ្ឋាន Interpol នៅប្រទេស​បារាំង។ ដំណើរ​ទស្សនកិច្ច​នេះ​សំដៅ ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាន់​ខ្ពស់​ជាមួយ​គណៈលេខា​ធិការ Interpol តាមនោះ​លើកកំពស់គុណភាពផ្លាស់ប្តូរព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំង​ជម្រុញ​កិច្ចសហប្រតិបត្តិការ ក្នុង​ការ​​តស៊ូ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​រវាង​វៀត​ណាម ជាមួយអង្គការ Interpol ក៏ដូចជា​​ប្រទេស​​ជាសមាជិក របស់អង្គ​ការ Interpol ផងដែរ​។ នេះជាដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​​លើក​ដំបូង របស់​ថ្នាក់​ដឹក​នាំក្រសួង​នគរបាល​ទៅដល់​ទីស្នាក់ការ របស់ Interpol ​គិត តាំង​ពីវៀត​ណាម​ចូល​រួម​អង្គការនេះ​នាឆ្នាំ១៩៩១​​មក។ នៅក្នុងជំនួប​ធ្វើការ ​ភាគី​ទាំ​ង ពីរបាន​ឯកភាព​ថា នាពេល​ខាងមុខ​នឹងបង្កើន​ការ​ទទួល ដោះ​ស្រាយ​​និង​ផ្លាស់​ប្តូរ ព័ត៌មាន​អំពីឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មមានកត្តាបរទេស។ Interpol ​នឹង​បន្ត​ជួយ ឧបត្ថម្ភ​បណ្តុះបណ្តាលនិងបង្កើនសមត្ថភាព សម្រាប់ក្រុមកម្មាភិបាល​នៃ​ស្ថាប័ន ប្រតិបត្តិច្បាប់ សំដៅ​ជួយ​វៀត​ណាម ទប់​ទល់ប្រកបដោយប្រសិទ្ធភាព​ចំពោះរាល់កា សាកល្បងអំពី​សន្តិសុខនាពេលខាងមុខ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ