28/07/2016 09:47 GMT+7 Email Print Like 0

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយន័រវែស ញូវែលសេឡង់និងកាណាដា


វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយន័រវែស ញូវែលសេឡង់និងកាណាដា

នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ កិច្ចប្រជុំចុងក្រោយ​របស់សន្និសីទរដ្ឋមន្ត្រីការ​បរទេសអាស៊ាន លើកទី៤៩ (AMM 49) និង​សន្និសីទទាក់​ទិននានា​នៅ​ទិក្រុងវៀងច័ន្ទ (ប្រទេស​ឡាវ) ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម លោក Pham Binh Minh បន្តមានជំនួបសន្ទនាជាមួយ​សមភាគីន័រវែស ញូវែល​សេឡង់​និង​កាណាដា​។ នៅក្នុង​ជំនួបសន្ទនជាមួយរដ្ឋមន្ត្រី​ការបរទេសន័​រវែស លោក Boerge Brende រដ្ឋមន្ត្រីការបរ​ទេស​ទាំង​ពីររូបបានឯកភាព​អនុវត្តវិធានការនានា ដើម្បីលើកកំពស់កិច្ចសហប្រតិ​បត្តិការ​រវាង​ប្រទេសទាំង​ពីរ​។ ឧបនាយក​រដ្ឋមន្ត្រី លោក Pham Binh Minh ស្នើថា៖ ភាគីទាំង​ពីរ​ត្រូវ​ជំរុញ​ល្បឿន​ការ​ចរចារ​ស្ដីអំពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មពាណិជ្ជកម្ម​សេរី​វៀតណាម-EU អោយបានយ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី​ទាំងពីរ​រូប ក៏បាន​ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ នៅវេទិការនានាក្នុងតំបន់និង​អន្តរជាតិ ជំរុញ​និន្នាការ​សន្តិភាព កិច្ច​សហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ។

​នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសញូវែលសេឡង់ លោក Murray Mc Cully ភាគីទាំងពីរ​បាន​សម្ដែង​នូវការ​ពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេស​ទាំងពីរ មានការអភិវឌ្ឍន៍​ជាក់​ស្ដែង កិច្ច​សហប្រតិ​បត្តិការ​​ពាណិជ្ជកម្ម ទេសចរណ៍មាន​ការរីក​ចំរើនជា​ច្រើន។

​នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephane Dion ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh មានគោលបំណងបើកទូលាយ​កិច្ចសហ​ប្រិតបត្តិការ ជាមួយកាណាដាលើគ្រប់​វិស័យ ហើយ​ស្នើអោយកាណាដា​បន្តមាន​សម្លេង​សកម្ម ក្នុងការ​រក្សាសន្តិភាព​ស្ថិរភាព នៅក្នុង​តំបន់និង​អន្តរជាតិ​៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ