02/07/2015 09:38 GMT+7 Email Print Like 0

វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីកិច្ចការពារសិទ្ធិមនុស្សក្នុងការប្រឆាំងភេរវកម្ម

ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ បានដំណើរការ សម័យពិភាគ្សាជំនាញអំពីការជះឥទ្ធិពលរបស់លទ្ធិភេរវកម្មទៅលើសិទ្ធិមនុស្ស។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមការងារវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវបានអះអាងនូវគោលជំហររបស់វៀតណាមដោយផ្ដោល​​ទោសនូវគ្រប់សកម្មភាពភេរវកម្មនិងអំពើហឹង្សាទៅលើជនស្លូតត្រង់គ្រប់រូប។ លោកបានសង្កត់ធ្ងន់ថា សកម្មភាព​ភេរវកម្មទាំងឡាយត្រូវផ្តន្ទាទោស ដើម្បីធានាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាសុវត្ថិភាព​ មិនប៉ះពាល់ រូបរាងកាយនិងគុណធម៌របស់មនុស្សគ្រប់រូប។

ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមការងារវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ (រូបថត៖TTXVN)
ដើម្បីអនុវត្តកាតព្វកិច្ចសមាជិកនៃបណ្ដាអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សក៏ដូចជាអនុសញ្ញានិងពិធីសារអន្តជាតិចំនួន១៣ស្ដីពីការប្រឆាំងភេរវកម្មវៀតណាមបាននិងកំពុងអនុវត្តយ៉ាងសកម្មវិធានការនិតិបញ្ញាត្តិនិងនិតិប្រតិបតិ្តជាច្រើន។ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh បានអះអាងថា វៀតណាមសន្យាបន្តសហ
ប្រតិបតិ្តការយ៉ាងសកម្មជាមួយប្រទេសផ្សេងៗ អង្គការអន្តជាតិនានាក្នុងការអនុវត្តដោយព្រមៗគ្នាគោលដៅទាំង២នោះគឺប្រឆាំងភេរវកម្មនិងធានាសិទ្ធិមនុស្សក្នុងដំណើរការប្រឆាំងភេរវកម្ម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ