16/09/2015 08:45 GMT+7 Email Print Like 0

វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយ WTO


លោកឧបនាយករដ្ឋមន្រ្តី Vu Van Ninh (ខាងឆ្វេង)និងអគ្គនាយក WTO Roberto Azevedo

ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សនកិច្ចការ​​នៅអឺ​រ៉ុប នា​ថ្ងៃទី​១៤ខែកញ្ញាឆ្នាំ២០១៥​ឧបនាយក​រដ្ឋ​មន្រ្តី​វៀត​ណាម​លោក Vu Van Ninh បាន​ជួប​សន្ទនា​ជាមួយ​អគ្គនា​យក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) អគ្គលេខាធិ​ការ​វេទិការ​ពាណិជ្ជ​កម្ម និងអភិ​វឌ្ឍន៍​របស់​អ.ស.ប (UNCTAD) និង​ថ្នាក់ដឹក​នាំមជ្ឈមណ្ឌល​ ពិគ្រោះ យោបល់​ច្បាប់​អន្តរ​ជាតិ​របស់ WTO (ACWL)។ នៅជំនួប​សន្ទនាជាមួយ​អគ្គលេខាធិការ UNCTAD លោក Mukhisa Kituyi ឧប នាយក​រដ្ឋមន្រ្តីលោក Vu Van Ninh បាន​វាយតំលៃ​ខ្ពស់​ចំពោះការ​ជួយ​ឧបត្ថម្ភ របស់ UNCTAD សំរាប់​វៀត​ណាម​នា​ពេលកន្លង​ទៅ​ព្រម​ទាំងស្នើ​ឲ្យភាគី​ទាំង​ពីរ បន្ត​បង្កើន​កិច្ចសហប្រតិបតិ្តការ​ថែមទៀត។ លោក Mukhisa Kituyi បាន​អះអាង​ថា UNCTAD នឹងបន្ត​សហការ ជាមួយវៀតណាម​ដើម្បី​ពង្រីក​នូវ​សក្ដានុ​ភាព​និង​ឆ្លើយ​តប នឹង​ការយក​ចិត្តទុក​ដាក់ និងផលប្រយោជន៍អភិវឌ្ឍន៍​របស់​វៀត​ណាម។ រី​ឯអគ្គ​នាយក WTO លោក Roberto Azevedo បាន​អះអាង​នូវ​ការ​ត្រៀម​ខ្លួន​ជា ស្រេច​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ធ្វើ​សមាហរ​ណកម្ម​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​ដើម្បី​ផល ប្រយោជន៍​របស់ប្រទេស​ជាសមាជិក និងខឿនសេដ្ឋកិច្ច​ពិភព​លោក។ ចំណែ​នៅ​ជំនួប​សន្ទនា​ជាមួយ​នាយក​រង ACWL ឧបនាយក​រដ្ឋមន្រ្តី​លោក Vu Van Ninh បាន​សង្ឃឹម​ថា ACWL បន្ត​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ក្នុងការ​ផ្គត់​ផ្គង់​សេវាកម្ម​យុត្តិធម៌ ជួយ​ឲ្យ​កម្មាភិបាល​យុត្តិ​ធម៌​របស់​វៀត​ណាម​មាន​ទំនុក​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ ​ក្នុងការ​យល់ដឹង​និង​ដោះស្រាយជំលោះ​ក្នុងក្រប​ខ័ណ្ឌ WTO៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ