15/03/2015 11:43 GMT+7 Email Print Like 0

វៀតណាមបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៍មាននិងវិធានការអប់រំថ្មីក្នុងសាលារៀន

នាថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្ដុះបណ្ដាល​វៀត​ណាម​បានរួម​សហការ​ជាមួយ​ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Microsoft Viet Nam បានរៀបចំការប្រឡង៖ គ្រូបង្រៀនច្នៃប្រឌិ​ត​ នៅ​លើ​មូលដ្ឋានបច្ចេក​វិទ្យាព័ត៍មាន ឆ្នាំ ២០១៥ ដើម្បីលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ អនុវត្តបច្ចេកវិទ្យា​ព័ត៍មាន​ ប្រកប​ដោយប្រសិទ្ធិភាពក្នុងការងារបង្ហាត់បង្រៀន និងសិក្សារ ដើម្បី​លើកកំពស់គុណភាពបង្ហាត់បង្រៀន និង​សិក្សា​​រៀ​នសូត្រ។ លោកស្រី Tran Yen Dinh នាយិកាផ្នែកអប់រំ នៃក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Microsoft Viet Nam បានអោយដឹងថា៖

 “ តាមរយៈការប្រឡងលើកនេះ យើងខ្ញុំមានគោលបំណងផ្សព្វផ្សាយដល់​គ្រូបង្រៀននូវរបៀប​ធ្វើ​ថ្មី​ ទស្សនៈ​ថ្មី​ ចំពោះ​ការអនុវត្តបច្ចេកវិទ្យាព័ត៍មានក្នុងការ​អប់រំ។ ប្រការទាំងនេះនឹងជួយសិស្សានិស្សិតសិក្សារៀន​សូត្របាន​ល្អ​ជាង៕”


 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ