29/06/2016 09:59 GMT+7 Email Print Like 0

វៀតណាមបង្កើតបរិយាកាសវិនិយោគ អាជីវកម្មស្ថិរភាព​និង​បើក​ទូលាយ​សំរាប់​វិនិយោគិន​បរទេស​


វៀតណាមបង្កើតបរិយាកាសវិនិយោគ អាជីវកម្មស្ថិរភាពនិងបើកទូលាយសំរាប់វិនិយោគិនបរទេស

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រធាន​រដ្ឋវៀតណាម លោក​ Tran Dai Quang បាន​ជួប​សន្ទនា ជាមួយលោក Yoji Sato នាយក​សម្ព័ន្ធ​ក្រុមហ៊ុន Sojitz (​ជប៉ុន) ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម​។ នៅក្នុង​ជំនួ​ប​ប្រធានរដ្ឋ លោក Tran Dai Quang មានគោល​បំណង​ថា​៖ នាពេល​ខាងមុខ​នេះបណ្ដា​អង្គភាព​អាជីវកម្ម​ជប៉ុន នឹង​បង្កើនវិនិយោគ​នៅវៀត​ណាម។ ប្រធាន​រដ្ឋក៏​បាន​អះអាង​ថា៖ វៀត​ណាម​នឹង​បន្តសុក្រិតក្របខ័ណ្ឌគ​តិយុត្តិ គោលនយោបាយ ដើម្បីបង្កើត​បរិយាកាស​វិនិយោគ​អាជីវកម្មស្ថិរ​ភាព និង​បើក​ទូលាយថែម​ទៀត សំរាប់វិនិយោគិន​បរទេស ដែលក្នុង​នោះមានបណ្ដា​អង្គភាពអាជីវកម្ម​ជប៉ុន​ផង។ រីឯ​នាយកសម្ព័ន្ធក្រុមហ៊ុន Sojitz លោក Yoji Sato បានសង្កត់ធ្ងន់ថា៖ គោលនយោបាយ​របស់ក្រុមហ៊ុន Sojitz គឺយក​វៀត​ណាម​ជាម​ជ្ឈមណ្ឌល របស់សកម្មភាពទាំងឡាយក្នុងតំបន់ និងបង្ហាញនូវការ​ប្តេជ្ញាចិត្ត​បើក​ទូលាយ​សកម្មភាព​វិនិយោគ​នៅវៀត​ណាម។ លោក  Yoji Sato មាន​គោល​បំណង​ថា៖ បន្ត​ទទួល​បាន​កិច្ចសហប្រតិ​បត្តិការ​ការ ជួយឧបត្ថម្ភពីស្ថាប័នទាក់​ទិន​នានា របស់វៀតណាម ដើម្បីសម្ព័ន្ធ​ក្រុមហ៊ុន​វិនិយោគ​ប្រកប​ដោយ​ប្រសិទ្ធិភាព​នៅវៀតណាម តាមនោះជំរុញទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ កាន់​តែ​អភិវឌ្ឍន៍​​និង​ស៊ីជំរៅ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ