28/06/2017 11:27 GMT+7 Email Print Like 0

វៀតណាមបង្កើតចំណុចលោតផ្លោះដើម្បីក្លាយទៅជាប្រទេសមានចំណូលខ្ពស់


ទិដ្ឋភាពនៃវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៧

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ គណៈកម្មាធិការ​សេដ្ឋកិច្ច​មជ្ឈឹម​បាន រៀបចំ​សន្និសីទ​វេទិកា​សេដ្ឋកិច្ច​​វៀត​ណាម ឆ្នាំ២០១៧ ដោយមាន​​ការ​ឧបត្ថម្ភ របស់ រដ្ឋា​ភិបាល​អូស្ត្រាលី​តាម​​រយៈ​គំរោង​ការ​​ជួយ​ឧបត្ថម្ភ​រៀប​ចំឡើ​ងវិញរចនា​សម្ព័ន្ធសេដ្ឋកិច្ច លើកកំពស់សមត្ថភាព​ប្រកួតប្រជែង។
 
នៅទីនេះ ប្រធានគណៈក​ម្មាធិការសេដ្ឋ កិច្ចមជ្ឈឹម លោក Nguye​n Van Binh បានសង្កត់ធ្ងន់ថា កាល​ពីឆ្នាំ២០០៨ វៀតណា​ម បានឆ្លងផុតពីកម្រិតផលិត ផលសរុ​បក្នុងស្រុក (GDP) ដែលជាមធ្យមលើមនុស្សម្នាក់ ១.​០០០ដុល្លា​អាមេរិក និងចាប់ផ្តើមឈានចូលកម្រិតប្រទេសមានចំណូល​មធ្យម។ នេះជាកម្រិត​សំខាន់ បើកចេញ​ឱកាស​ជាច្រើនសម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចនៅ វៀត​ណាម។ ហេតុដូច្នេះបានជា​ ដើម្បីប​ន្ត​បោះ​ជំហាន​​ជាប្រទេសមា​នចំណូលខ្ពស់​ជាង វៀតណាមត្រូវមានជំហានលោតផ្លោះ​ក្នុងគោលនយោបាយ៖ "​ផ្នែក​មួយ​ដែល​រួម​ចំណែកបង្កើត​ល្បឿនកំណើន​បច្ចុប្បន្នរបស់​វៀតណាម គឺ ប្រភពកម្លាំងពលំក្រៅ​ប្រទេស។ តាមនោះ​ ការងារ​ត្រូវធ្វើភ្លាមនោះគឺវាយ​តម្លៃឡើង វិញកម្រិ​តនិរន្តរ​ភាព​ក្នុង​កាលៈ​ទេសៈដែល​ចំនួន​ប្រជាជន​មាសគ្រាន់​តែ ស្ថិរភាព​ក្នុង រយៈពេល១០ឆ្នាំទៀត ថែមទាំងការប្រកួតប្រជែងកាន់​តែកើនឡើងពីប្រទេ​ស​ដទៃ ដោយ​ចំណាយ​​ផលិតក៏ទាបជាងទៀត”។

 


 លោក Sebastian ជំនាញការសេដ្ឋកិច្ចនិងជាប្រធានធនាគាពិភពលោកនៅវៀតណាម

តាម​លោក Sebastian ជំនាញការសេដ្ឋកិច្ចនិងជា​ប្រធានធនាគាពិភព លោក នៅវៀតណាម​ ត្រីមាសទី១ឆ្នាំ២០១៧នេះ វៀ​តណាមទទួលបានកម្រិត GDP ចំនួន ៥,១% តា​មនោះ ក្នុងឆ្នាំ២​០១៧នេះ អាចទទួលបានក​ម្រិ​ត​កំណើន​ ៦,៣%​។

​“ជាទូទៅនៃវិស័យដែលជាកម្លាំងចលកររបស់​ខឿនសេដ្ឋកិច្ចវៀតណាមគឺមាន ស្ថិរភាពណាស់។​ ស្តីពី​ដំណោះ​ស្រាយ​​យូរ​អង្វែង គឺវៀតណាមត្រូវ​វិនិយោគទៅលើ ការកែលំអរូបសណ្ឋានសេដ្ឋកិច្ច​ កែលំអរ​ចនា​សម្ព័ន​សេដ្ឋកិច្ច​ ធ្វើយ៉ាងម៉េចដើម្បី ផ្នែក​ឯក​ជនអភិវឌ្ឍន៍ ពង្រីកទីផ្សា​រទុន ឥណទាននិងទី​ផ្សារហិរញ្ញ​វត្ថុ”។

តំណាងចូល​រួមវេទិកាក៏បានវាយតម្លៃលើគ្រប់​ជ្រុងជ្រោយ លើស្ថាន​ភាពម៉ាក្រូសេដ្ឋកិច្ច របស់វៀត​ណាមនា​ឆមាសទី​១ និងលើកច្បាស់រាល់ការលំ​បាកនាឆមាសទី២ ឆ្នាំ២០១៧និងទិស​ដៅអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ក្នុង​ប៉ុន្មាន​ឆ្នាំខាង​មុខ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ