24/06/2016 10:11 GMT+7 Email Print Like 0

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់​បុគ្គល​និង​ក្រុម​ហ៊ុន​អនុវត្ត​​ការ​​ធ្វើអា​ជីវកម្ម​នៅវៀ​ត​ណាម​


វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់បុគ្គលនិងក្រុមហ៊ុនដែលអនុវត្ត ការធ្វើអាជីវកម្មនៅវៀតណាម

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​ លោក Trinh Dinh Dung បាន​អញ្ជើញ​ទទួលជួប ជាមួយអនុប្រធានប្រតិបត្តិនៃសម្ព័ន្ធ​ក្រុមហ៊ុន Coca Cola លោក Irial Finan។ នៅទី​នេះ លោក Trinh Dinh Dung បានអះ​អាងថា រដ្ឋាភិបាលវៀតណាមនៅតែបន្តការបំពេញ​បន្ថែមយន្ត​ការ គោល​នយោបាយ​ និងកែលំអរបរិយាកាសធ្វើអាជីវកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់​អាជីវករ និង​ក្រុមហ៊ុន​ជាតិ​ និងអន្តរជាតិអនុវត្តការធ្វើអាជីវកម្ម របស់ខ្លួនដោយតម្លាភាពនិងសម​ភាព​។ រួមជាមួយគ្នានោះ រដ្ឋាភិបាល​វៀតណាម ក៏បានសំណូមពរឲ្យអង្គភាពអាជីវ​កម្ម​ត្រូវ គោរពសេចក្តី​កំណត់​របស់ច្បាប់វៀត​ណាម ក្នុងការ​អនុវត្តកាតព្វកិច្ច​បង់ពន្ធ​និង កាតព្វកិច្ចការពារបរិស្ថានជាដើម។

​រីឯខ្លួនវិញ អនុប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Coca Cola លោក Irial Finan​បានរាយការណ៍​អំពីសភាពការ​វិនិយោគ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នៅវៀត​ណាម ព្រមទាំង​មាន​បំណងថា Coca Cola នឹងក្លាយ​ទៅជាអង្គភាព​អាជីវកម្ម​គំរូក្នុងការ​គោរព នូវសេចក្តី​កំណត់អំពីការការពារ​បរិស្ថាន និង​អនុវត្ត​គោល​នយោបាយ​ទាក់ទិន​ទៅ​នឹង​ការ​បង់​ពន្ធដោយតម្លាភាព ជាពិសេស​បន្តការរួមចំណែកសកម្ម ចូលក្នុងបណ្តាសកម្មភាព​សង្គម​នៅវៀត​ណាម​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ