17/06/2016 10:12 GMT+7 Email Print Like 0

វៀតណាមបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ក្រុមហ៊ុននិងវិនិយោគិនកាណាដា


វៀតណាមបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ក្រុមហ៊ុននិងវិនិយោគិនកាណាដា

វៀតណាមបង្កលក្ខណៈងាយ​ស្រួលបំផុត​សម្រាប់ក្រុមហ៊ុននិង​វិនិយោគិន​កាណា​ដា​។ នេះ​ជាការ​អះអាង​របស់​ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Vuong Dinh Hue ក្នុង​ការ​ទទួល​ជួប​ជាមួយ​គណៈ​ប្រតិភូ​អង្គ​ភាព​អាជីវកម្ម​​កាណាដា ដែលមក​ស្វែងយល់នូវ​ឱកាស​វិនិយោគ​នៅវៀត​ណាម​។ នៅ​ទីនេះ លោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមមានបំណង​ទាក់​ទាញ​រាល់មូល​នីធិ​ផ្សង​ព្រេង​របស់​បរទេស​ដែល​ក្នុង​នោះ​មាន​កាណា​ដា សម្រាប់​ជួយ​ឧបត្ថម្ភសកម្មភាព ចាប់ផ្តើមអាជីពឲ្យមានការវិវឌ្ឍន៍ នៅវៀតណាមពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក Vuong Dinh Hue មានបំណងថា ភាគីទាំងពីរគប្បីបង្កើន តម្លៃ​​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ទាក់ទាញ​បន្ថែមនូវ​ទុន​វិនិយោគ FDI របស់ កាណា​ដាចូល​វៀត​ណាម​។

​រីឯខ្លួនវិញ តំណាងគណៈប្រតិភូអង្គភាពអាជីវកម្មកាណាដាលោក Scott Shepherd ប្រធាន​និង​ជានាយក​ប្រតិបត្តិ​សម្ព័ន្ធ​ក្រុមហ៊ុន​ហិរ​ញ្ញវត្ថុ Northstar បាន​ឲ្យដឹង​ថា អង្គ​ភាព​អាជីវកម្ម​នៃប្រទេស​នេះមាន​បំណង​ផ្លាស់​ប្តូរចំណេះ​ដឹង​និង​បទពោសោធន៍​ សហប្រតិ​បត្តិការ ជាមួយវៀតណាម​ក្នុងកាលៈទេសៈ ដែលប្រទេស​ទាំង​ពីរ​កំពុង​អនុវត្ត​រាល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជំនាន់ថ្មី នាពេលខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ