25/06/2016 10:10 GMT+7 Email Print Like 0

វៀតណាមនឹងអាហ្វ្រិកខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Le Huy Hoang ថ្លែងមតិក្នុងពិធីបើក

វេទិការផ្សព្វផ្សាយពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍វៀតណាម-អាហ្វ្រិក​ខាងត្បូង​ទើបនឹង​បាន​ប្រព្រឹត្ត​ទៅនៅទី​ក្រុង​ Johannesburg របស់អាហ្វ្រិក​ខាង​ត្បូង។ ថ្លែងមតិនៅទីនេះ ឯក​អគ្គរដ្ឋទូតវៀត​ណាមប្រចាំ​នៅអាហ្វ្រិកខាង​ត្បូង លោក Le Huy Hoang បានសង្កត់ធ្ងន់ទៅលើការសន្យារបស់រដ្ឋាភិបាលវៀតណាម ដោយ បន្តរួម​ដំណើរ​ជួយ​ឧបត្ថម្ភ​អង្គភាព​អាជីវកម្ម របស់ប្រទេសទាំងពីរ​ពង្រីកសក្កានុភាព និងប្រៀបខ្លាំង ខំប្រឹង​ប្រែង​នាំតម្លៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​ពី​១,២ ពាន់លានដុល្លារអាមេរិក នាបច្ចុប្បន្នឡើងដល់៣ពាន់លានដុល្លារអាមេរិក​ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នៅក្នុងវេទិការនេះ អង្គភាពអាជីវកម្មវៀត​ណាម និង​អាហ្វ្រិក​ខាងត្បូង ក៏ បាន​ពិភាក្សា​អំពី​វិធាន​ការដោះ​ស្រាយ​រាល់ការ​ជំពាក់​ជំពិន​ជម្រុញ បញ្ហាបែបបទរដ្ឋបាល ផ្តល់លិខិតអនុញ្ញាត​វិនិយោគ របៀបស្វែងរកព័ត៌​មាន​អំពី​ដៃគូ ដើម្បីធានានូវទំនាក់ទំនង​អាជីវកម្ម​មានការជឿទុកចិត្តនិងយូរ​អង្វែង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ