03/06/2015 09:59 GMT+7 Email Print Like 0

វៀតណាមនឹងលើកកំពស់គុណភាព ប្រសិទ្ធិភាពប្រភពទុនរបស់ WB


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai  ជួបសន្ទនាជាមួយលោក Joachim Von Amsberg នាយករង ធនាគារពិភពលោក
 
នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Hoang Trung Hai បានអញ្ជើញជួបសន្ទនា​ជាមួយ​លោក​ Joachim Von Amsberg នាយករង ធនាគារពិភពលោក ( WB ) ដែល​កំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Hoang Trung Hai បានអះអាងថា៖ WB ដើរតួនាទីដ៏សែនសំខាន់ ចំពោះ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម របស់វៀតណាម។

ឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា៖ ​ស្ថាប័នវៀតណាមកំពុងសកម្មរួមសហការជាមួយ WB ក្នុងការកសាងកម្មវិធី​ គំរោងការណ៍នានា ដើម្បីធានាប្រើប្រាស់ប្រភពទុននេះប្រកបដោយប្រសិទ្ធិភាពចំពោះការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ