19/02/2016 09:41 GMT+7 Email Print Like 0

វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសនៅខេត្ត Gunma (ជប៉ុន) វិនិយោគ​ចូល​វៀត​ណាម​


វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសនៅខេត្ត Gunma (ជប៉ុន) វិនិយោគចូលវៀតណាម (Image: VNA)

នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ដែល​ត្រូវ​បាន​នាំចេញ​ក្នុង​ជំនួប​សន្ទនា ជាមួយ​អភិបាល​ខេត្ត Gunma របស់ជប៉ុន លោក Osawa Massaki រួមជា​មួយក្រុមអាជីវករ​ខេត្ត ដែលកំពុង​បំពេញ​ទស្សន​កិច្ចនៅវៀត​ណាម នាព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ប្រធាន​រដ្ឋវៀត​ណាម​បាន​វាយតំលៃ​ខ្ពស់ ចំពោះដំណើរទស្សនកិច្ចនេះរបស់​គណៈប្រតិ​ភូមិ​ខេត្ត Gunma ហើយ​ថ្លែងអំណរ​គុណ​ខេត្ត Gunma ដែល​បាន​បង្ក​លក្ខណៈងាយ​ស្រួលសំរា​ប់​ពលករ​វៀតណាម​ចំនួន ៣ ពាន់នាក់ធ្វើនៅ​ខេត្ត។ លោក Truong Tan Sang បាន​សង្ឃឹម​ថា៖ កិច្ចសហប្រតិបត្តិការលើ​វិស័យ​បច្ចេកទេស រវាងវៀតណាមនិងខេត្ត Gunma នឹងមាន​ការ​បោះជំ​ហាន​លេច​ធ្លោ ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ឆ្លងមហាសមុទ្រ​TPP ត្រូវ​បាន​ចុះហត្ថ​លេខា​។ រីឯខ្លួន​វិញ អភិបាលខេត្ត Gunma លោក Osawa​ Massaki បានឲ្យដឹង ថា៖ ដំណើរ​ទស្សន​កិច្ច​លើក​នេះបាន​នាំ​មក​នូវ​ចំណះដឹង​ច្បាស់​លាស់​ ស្តីពីការ​ជ្រើស​រើស​វៀតណាម​គឺជាទី​កន្លែង​វិនិយោគ​របស់​ខេត្ត​ Gunma នាពេល​ខាង​មុខ ហើយនេះគឺជាឱកាសដើម្បីភាគីទាំងពីរ​ បង្កើនការ​ជួបប្រាស្រ័យ​សេដ្ឋកិច្ចបើក​ទូ លាយ​កិច្ច​សហប្រតិបត្តិការ​​ លើវិស័យក​សិកម្ម​និង​បច្ចេកវិទ្យា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ