29/05/2015 10:12 GMT+7 Email Print Like 0

វៀតណាមនឹងនាំចេញឡូគូលេនដំបូងទៅកាន់អាមេរិកនាចុងខែឧសភា

នាថ្ងៃទី៣០ខែ​ឧសភា​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ បណ្ដាអ្នក​ជំនាញ​ការ​នៃអូស្ត្រាលី ​និង​អាមេរិក​នឹង​មក​ជួប​ធ្វើការ​ជា​មួយ​ក្រុម​ហ៊ុន​​ចំកាត់ Anh Sao ដើម្បី​ដំណើរ​ការ​បញ្ចាំង​កាំរស្មីលើឡូគូលេន​ដំបូ​ងសំរាប់ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​និង​អូស្ត្រាលី។ តាម​លោក Hoang Trung អនុ​ប្រធាន​នាយកដ្ឋាន​ការពារ​រុក្ខជាតិ កសិផល​វៀត​ណាម​ថា​ការ​​ជ្រៀត​ចូល​ក្នុង ទីផ្សារ​អាមេរិក​និង​អូស្រា្តលី នឹង​ជាកម្លាំង​ចលករ​ដើម្បី​ប្រជា​កសិ​ករវៀត​ណាម ធ្វើ​ផលិត​កម្ម​តាម​បទ​ដ្ឋាន​ខ្ពស់​ជាង។ ការឆ្លើយ​តបទៅនឹង​តម្រូវ​ការ​នៃ​ទីផ្សារ​ទាំង​២​នេះ នឹង​បើក​ចេញ​ឱកាស​ដើម្បី​ជ្រៀត​ចូល​ ក្នុង​ទីផ្សារ​ផ្សេងៗ​ទៀត​នា​អនាគត។ លោក Hoang Trung បាន​ឲ្យដឹង​ថា៖

“វៀតណាមបាន​ក្ដាប់ជាប់នូវតម្រូវ​ការត្រួតពិនិត្យ​អាសន្ន​រោគ លើរុក្ខជាតិ​របស់​អាមេរិក​និង​អូស្រា្តលី ហើយ​ផ្អែក​ទៅ​លើមូល​ដ្ឋាន​នេះ ណែនាំ​ជាក់ស្តែង​សំរាប់​តំបន់​នានា។ នាយក​ដ្ឋានការ​ពាររុក្ខ​ជាតិ​នឹងសហការ​ ជាមួយ បណ្ដា​តំបន់​ដើម្បី​អ្នក​ដាំដំណាំគូលេន​អនុវត្ត​ដាំដុះ​ ឲ្យឆ្លើយតប​នឹងតម្រូវ​ការនៃទីផ្សារ​នាំចូល​។ គូលេន​ដែល​មាន​បទ​ដ្ឋានគ្រប់​គ្រាន់​ ដើម្បី​នាំចេញ​ទៅកា​ន់​ទីផ្សារ​អាមេរិក​នោះ នឹង​មាន​ឧត្តម​ភាព​ដ៏ធំ​ធេង​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ ផ្សេងៗទៀត​”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ