08/10/2015 09:46 GMT+7 Email Print Like 0

វៀតណាមនឹងទទួលផលច្រើនបំផុតក្នុងចំណោមប្រទេសជាសមាជិក TPP


វៀតណាមនឹងទទួលផលច្រើនបំផុតក្នុងចំណោមប្រទេសជាសមាជិក TPP

អនុប្រធានសភាពាណិជ្ជកម្មអាមេរិកលោកស្រី Tami Overby បានអះអាងដូច្នេះក្នុងការផ្លាស់ប្តូរជាមួយអ្នក​យក​ព័ត៌មាននៃវិទ្យុសម្លេងវៀត​ណាមប្រចាំនៅអាមេរិកបន្ទាប់ពីការចរចារលើ TPP បានបញ្ចប់នៅទីក្រុង Atlanta​ នាថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៥។ លោកស្រី Tami Overby បានចាត់ទុកថា​ TPP នឹងជាកត្តា​ផ្លាស់ប្តូរ​ការលេងចំពោះពិភពលោក ពិសេសគឺចំពោះប្រទេសជាសមាជិក​ចំនួន​១២។ លោកស្រី Tami Overby បានសង្កត់ធ្ងន់ថា៖

“កិច្ចព្រមព្រៀងនេះនឹងជួយឲ្យវៀតណាមផ្លាស់ប្តូរក្នុងអំឡុងប៉ុន្មានទសវត្សខាងមុខមានន័យថាក្រុមហ៊ុនអា​មេ​រិក​ក៏ដូចជាវិនិយោគិនមានសក្តានុភាពជា​ច្រើន​នឹងជ្រើសរើសវៀតណាមដូចជាប្រទេសមានឱកាសច្រើនបំផុត។ ចូលរួម​ TPP ក៏ជាលិខិតទទួលស្គាល់អំពីស្ថិរភាពក្នុងគោលនយោបាយនិងការកំណត់អំពី​បទដ្ឋានខ្ពស់​ក្នុងវិស័យជាច្រើន។ ខ្ញុំបានសួរអង្គភាពអាជីវកម្មអាមេរិកជាច្រើនអំពី​ប្រទេសដែលគេយកចិត្តទុកដាក់បំផុតគឺភាគច្រើនគេចាត់ទុកវៀតណាមជា​ជម្រើសលេខមួយ។ បណ្ដារូបសណ្ឋានសេដ្ឋកិច្ចសុទ្ធតែសឲ្យឃើញ​ថាវៀតណាម​នឹងទទួលបានផលច្រើនបំផុតពី TPP ។ TPP ទាមទាការផ្លាស់ប្តូរមួយចំនួនពីវៀត​ណាមប៉ុន្តែនឹងមានដំណាក់កាលផ្លាស់ប្តូរដើម្បីជួយប្រទេសជាតិមានពេលវេលានិង​សមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្លាស់​ប្តូរខឿនសេដ្ឋកិច្ច។”

ស្ដីពីការដែល​ TPP នឹងមានឥទ្ធិពលចំពោះទំនាក់ទំនងពាណិជ្ជកម្មវៀត​ណាម-អាមេរិក លោកស្រី Tami Overby បានឲ្យដឹងថា៖

 “TPP នឹងមានឥទ្ធិពលសកម្មចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស​ទាំង​ពីរ។ អង្គភាពអាជីវកម្មអាមេរិកសុទ្ធតែមានទស្សនៈសកម្មចំពោះវៀតណាម​និង​ខ្ញុំជឿជាក់ថា TPP នឹងនាំវៀតណាមឡើងថា​នៈលេខមួយក្នុងបញ្ជីឈ្មោះ​បណ្ដាប្រទេស ដែលអង្គភាពអាជីវកម្មអាមេរិកចង់វិនិយោគឬបើកទូលាយសកម្មភាពវិនិយោគដែលមានស្រាប់។ កំពុងមានការយកចិត្តទុកដាក់ជាច្រើននិង​សញ្ញា​សកម្មពី​អង្គភាពអាជីវកម្មអាមេរិកចំពោះវៀតណាមតាំងពីពេលនេះមក៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ