07/11/2014 14:22 GMT+7 Email Print Like 0

វៀតណាមនឹងដោះស្រាយម៉ឹងម៉ាត់បើរកឃើញមន្ត្រី ទទួលសំណូកពីក្រុមហ៊ុនអាមេរិក


វៀតណាមនឹងដោះស្រាយម៉ឹងម៉ាត់បើរកឃើញមន្ត្រីទទួលសំណូកពីក្រុមហ៊ុនអាមេរិក (AP)

នៅសន្និសីទកាសែតសាមញ្ញនាថ្ងៃទី៦វិច្ឆការបស់ក្រសួងការ​បរទេសវៀតណាម ឆ្លើយសម្ភាស​របស់​អ្នកយកព័ត៌មាន ដែលទាក់ទិនដល់​ព័ត៌មាន​អំពីក្រុមហ៊ុន Bio Rat Inc របស់អាមេរិក​ ដែល​បាន​ជូនសំណូកចំនួន​ប្រាក់២,២លានដុល្លារអាមេរិកសំរាប់មន្ត្រីវៀតណាម​ក្នុង​អំឡុងច្រើន​ឆ្នាំ​មក​ ដើម្បីដណ្ដើមបានកិច្ចព្រមព្រៀង។ អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាម​លោក​ស្រី ​Pham Thu Hang បានអះអាងថា​វៀតណាមនឹងដោះស្រាយមឹងម៉ាត់​ប្រសិន​បើ​រក​ឃើញ​ការ​ប្រព្រឹត្តល្មើស។

“បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីនេះ ក្រសួងស្ថាប័នមានសមត្ថកិច្ច​របស់​វៀត​ណាម​បាន​ដំណើ​រ​ការបញ្ជាក់ព័ត៌មាន និងប្តេជ្ញាដោះស្រាយមឺងម់ាត់​ប្រសិន​បើ​រកឃើញការប្រព្រឹត្តល្មើស។ នាថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ ២០១៤ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀត​ណាមបាន​ផ្ញើរ​លិខិតជូន​អគ្គ​ទី​ប្រឹក្សា​អាមេរិក ប្រចាំនៅវៀតណាម ដើម្បីសំណូមពរភាគីអាមេរិក​សហប្រតិបត្តិការ​ក្នុង​ការ​រក​ឃើញ​ព័ត៌មានអំពីករណីនេះ។” ចំពោះព័ត៌មានក្រុមមន្ត្រីរបស់តៃវ៉ាន់(ចិន) បានមក​ទស្សនា​សំ​ណង់​សាង​សង់ ​ដោយខុសច្បាប់នៅកោះ Ba Binh នៃប្រជុំកោះ Truong Sa របស់វៀត​ណាម​នាថ្ងៃ​ទី​៥ ខែវិច្ឆកា ឆ្នាំ២០១៤ លោកស្រី Pham Thu Hang បានអះអាងជាថ្មីម្ដងទៀត​អំពី​អធិបតេយ្យ​ ដែល​មិនអាចប្រកែកបានរបស់វៀតណាមនៅដំបន់នេះដែលមិន​ទទួលបាន​ការ​យល់​ព្រម​របស់វៀតណាមគឺមោឃៈនិងវៀតណាមប្តេជ្ញាប្រឆាំង​ជំទាស់៕

តាម VOV5 - វិទ្យុសម្លេងវៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ