
រូបថតៈ អ៊ីធើណែត
នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានរួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុន Aeon រៀបចំការតាំងពិព័រណ៍ទំនិញវៀតណាម (VIET NAM FAIR) នៅខេត្ត Saitama ប្រទេសជប៉ុន។ នេះ ជាលើកដំបូងដែលអង្គភាពអាជីវកម្មវៀតណាមជួបចរចារផ្ទាល់ជាមួយសម្ព័ន្ធក្រុមហ៊ុនលក់រាយមួយរបស់ជប៉ុនសំដៅជ្រៀតចូលទីផ្សាររបស់ជប៉ុន។ ឆ្លើយសម្ភាសន៍ អ្នកយកព័ត៌មានវៀតណាមស្តីពីទីផ្សារនិងអង្គភាពអាជីវកម្មវៀតណាម ប្រធានការិយាល័យតំណាងនៃសម្ព័ន្ធក្រុមហ៊ុន Aeon ប្រចាំនៅវៀតណាម លោក Oyama Nagahisa បានឲ្យដឹងថា Aeon នឹងជួយឧបត្ថម្ភបណ្តាអង្គភាពអាជីវកម្មវៀតណាមលើវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម