27/08/2019 11:41 GMT+7 Email Print Like 0

វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីជំរុញអោយ AIPA ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅកិច្ចប្រជុំ
 

មហា​សន្និបាតអន្តរសភាអាស៊ានលើកទី៤០ (AIPA 40) បានប្រារព្ធឡើង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅ​រាជធានីបាងកក ប្រទេសថៃ។ 

បន្ទាប់​ពីពិធីបើក បានប្រព្រឹត្តទៅកិច្ចប្រជុំពេញអង្គទី១នៃមហាសន្និបាត AIPA 40។ ប្រធានរដ្ឋ សភា​វៀត​ណាម​លោក​ស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែងសុន្ទរកថា នៅកិច្ចប្រជុំនេះ។
 ​
លោក​ស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ក្នុងរយៈពេលមួយឆ្នាំ កន្លងទៅ ពិភព លោក​បាន​ឆ្លង​កាត់​ការ​វិវត្តន៍​ជាច្រើនយ៉ាងឆាប់រហ័សនិងស្មុគ ស្មាញ។ សហគមន៍បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្ត​ប្រឈម​​នឹងការ សាកល្បងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះមានការប្រកួត​ប្រជែង យុទ្ធសាស្ត្រ​​រវាងមហាអំណាចពិភពលោកនានា បញ្ហាសន្តិសុខប្រពៃណី ក្រៅ ប្រពៃណី ក៏ដូចជា​ហានិ​ភ័យ​សេដ្ឋកិច្ច​​ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អាស៊ាននៅតែសម្រេចបាននូវសមិទ្ធផលនានា លើសសរទ្រូងទាំង៣នៃសហ​គមន៍ ដែលប្រទេសជាសមាជិកទាំងអស់រក្សាបាននូវល្បឿនកំណើ​នសេដ្ឋកិច្ចគួរ អោយលើកទឹក​ចិត្ត (គិតជាម​ធ្យមនៅកម្រិត៥,១%នាឆ្នាំ២០១៨)។ យ៉ាង ណាមិញ រាល់ការ​វិវត្តន៍​ដ៏ស្មុគ​ស្មាញ​នៅក្នុង​តំបន់​ក៏បណ្ដាល​អោយអាស៊ាន​ត្រូវព្រួយបារម្ភ ផងដែរ។ ​នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន​លើកទី៥២នាពេលកន្លង​ទៅ ប្រទេសនានាបាន​ឡើងសម្លេង​យ៉ាង​ទៀង​ត្រង់​អំពី​សកម្មភាព​ដោយ​ឯកតោភាគី​នៅសមុទ្រ​ខាង​កើត​ ដែលរំលោភបំពានលើអធិបតេយ្យភាពនិងផលប្រយោជន៍ ស្របច្បាប់របស់ប្រទេសជាប់ឆ្នេរសមុទ្រ ព្រមទាំង​ធ្វើអោយ សឹករេចរឹលជំនឿទុក ចិត្ត ជះឥទ្ធិពលអវិជ្ជមានទៅ​លើសន្តិភាព សន្តិសុខ និងស្ថិរភា​ព សេរីភាព​ និង សុវត្ថិភាពខាងនាវាចរណ៍ និ​ងអាកាសចរណ៍នៅតំបន់​ផងដែរ។
 
 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ ធ្ងន់ថា AIPA និង​សមាជិក​សភា​គ្រប់​រូប​របស់ AIPA ត្រៀមខ្លួនជាស្រេចរួមដំណើរ ជាមួយអាស៊ានដើម្បីកសាងសហ គមន៍ប្រកបដោយចីរភាព។
 
“ពង្រឹង ផ្លាស់ប្ដូរថ្មីថែមទៀតនូវការរៀបចំនិងសកម្មភាពរបស់ AIPA សំដៅ ពង្រីកឋានៈ តួនាទីរបស់ AIPA ដែល​ជាដៃគូសំខាន់មួយរបស់អាស៊ានក្នុងដំណើរ ការកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព។ AIPA បន្តជួយឧបត្ថម្ភគាំទ្រ យ៉ាង​សកម្ម​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាស៊ាន​ក្នុង​ការ​តភ្ជាប់​ការ​អនុវត្ត​ទស្សនៈ​វិស័យ​សហគមន៍អាស៊ានឆ្នាំ២០២៥ជាមួយរបៀបវារៈរបស់អង្គការសហប្រជា ជាតិដើម្បី​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ដល់​ឆ្នាំ២០៣០។ ព្រមទាំងគាំទ្រចំពោះគំនិត ផ្ដួចផ្ដើមរបស់អាស៊ាន​ស្ដីពី​ការ​ជំរុញ​ការតភ្ជាប់​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់និងការ អភិវឌ្ឍដោយចីរភាព ដែលក្នុងនោះមានកិច្ចការពារបរិស្ថាន ទប់ទល់នឹងបម្រែ បម្រួល​អាកាស​ធាតុ បង្ការទប់ស្កាត់កាកសំណល់ ប៉្លាស្ទិកនិងសំរាមសមុទ្រ ផងដែរ”។
 
ប្រធានរដ្ឋ​សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាង ថា ក្នុងឆ្នាំ២០២០ វៀត​ណាមាន​កិត្តិយស​ចូល​កាន់តំណែងជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានអាស៊ាន​ ថែម ទាំងរដ្ឋសភាវៀតណាមជាប្រធាន AIPA ទៀតផង។ ហេតុនេះហើយ វៀតណាម នឹង​ខិត​ខំ​ប្រឹង​​ប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីជំរុញអោយ AIPA ក្លាយទៅ ជា​អង្គ​ការ​អន្តរ​សភា​មួយ​ដែល​ប្រកប​ដោយប្រ​សិទ្ធភាព សក្តិសមជាតំណាងយ៉ាង ពិ​តប្រាកដនៃបំណង​ប្រាថ្នានិង​ផលប្រយោជន៍​របស់​ប្រជាជន​អាស៊ាន​គ្រប់​រូប៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ