05/09/2015 12:49 GMT+7 Email Print Like 0

វៀតណាមនឹងក្លាយទៅជាជ្រលងភ្នំ Silicon នៃតំបន់អាស៊ីអាគ្នេយ៍


រូបសណ្ឋានជ្រលងភ្នំ Silicon នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម

ទស្សនាវដ្ដីបច្ចេកទេសរបស់អាមេរិកចេញផ្សាយច្បាប់នាថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៥ មានអត្ថបទវិភាគ ដែលលើកច្បាស់នូវការផ្ទុះឡើងបចេ្ចកវិទ្យាព័ត៌មាននៅវៀតណាម ហើយចាត់ទុកថាវៀតណាមអាចក្លាយទៅជាជ្រលងភ្នំ Silicon នៃតំបន់អាស៊ីអាគ្នេយ៍។តាមអត្ថបទនេះថា មុននេះ១៥ ឆ្នាំ ការរកឃើញបាននូវក្រុមហ៊ុន​បច្ចេកវិទ្យាព័ត៌មានមួយនៅវៀតណាមគឺលំបាក់ណាស់ ប៉ុន្តែនាបច្ចុប្បន្នមានអង្គភាពអាជីវកម្មបច្ចេកវិទ្យាព័ត៌មាន​ជិត១៥ពាន់។ រដ្ឋាភិបាលវៀតណាមចាត់ទុកផ្នែកបច្ចេកវិទ្យាខ្ពស់ជាសសរស្នូលមួយក្នុងចំណោម​សសរ​ស្នូលជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសជាតិ។វៀតណាមមានចំនួនប្រជាជនជាង ៩០ លាននាក់ ក្នុងនោះបរិមាណវិស្វករ អាជីវករវ័យក្មេង និស្សិតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះនឹងជាកម្លាំងចលករដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យានៃប្រទេសជាតិ។ក៏តាមអត្ថបទនេះដែរថា ខែ​​​តុលាខាងមុខនេះនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមនឹងប្រព្រឹត្តទៅសន្និសីទបច្ចេកវិទ្យាព័ត៌មាន​វៀត​ណាមដោយមានការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៣០០ នៅក្នុងនិងក្រៅប្រទេស។ នេះជាឱកាសដើម្បីផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់វៀតណាមបង្ហាញខ្លួនជាមួយពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ