04/12/2015 09:32 GMT+7 Email Print Like 0

វៀតណាមនិងEUសំរេចការចរចារលើកិច្ចព្រមព្រៀង FTA

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្របែលហ្ស៊ីក និងសហភាពអឺរ៉ុប (EU) នាថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung​ បានជួបចរចារជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប (EC) ​លោក Jean-Claude Juncker​ សំដៅផ្លាស់ប្ដូរមតិអំពីវិធានការបង្កើនកិច្ច​សហប្រតិបតិ្តការ រវាង ភាគី​ទាំង​ពីរ​លើ​វិស័យនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា បំរ៉ែបំរួលអាកាសធាតុក៏ដូចជា​បញ្ហា​អន្តរជាតិ​មួយចំនួន​ទៀត​ដែល​ភាគី​ទាំង​ពីរ​ យកចិត្តទុកដាក់ដូចគ្នា។ លោក Nguyen Tan Dung បានវាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិ​បតិ្តការ​អភិវឌ្ឍន៍ដែល​EU លៃទុកសំរាប់វៀតណាមនាពេលកន្លងទៅ ក៏ដូចជាការ​ដែល EU បង្កើនប្រាក់​ជំនួយ​សំរាប់​វៀត​ណាម ក្នុងដំណាក់កាល២០១៤-២០២០ ឡើងរហូត៤រយលានអឺរ៉ូ​ផងដែរ។

​បន្ទាប់ពីជំនួបចរចារនេះ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងលោកប្រធាន​EC Jean-Claude Juncker បាន​ធ្វើក្សិ​ណ​សាក្សីពិធី​ចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង​ជាផ្លូវ​ការ សំរេច​ការចរចារ​លើកិច្ច​ព្រម​ព្រៀងពា​ណិជ្ជកម្ម​សេរី​វៀត​ណាម-EU (EVFTA)។ ថ្លែងមតិនៅពិធីនេះ លោក Nguyen Tan Dung មានគោល បំណងថា EU នឹង​ចុះហត្ថ​លេខានិង​អនុម័ត​លើកិច្ចព្រម​ព្រៀង FTA នេះយ៉ាងឆាប់រហ័ស ហើយទទួល​ស្គាល់​របប​សេដ្ឋកិច្ច​ទីផ្សារ​សំរាប់​វៀត​ណាម​នៅពេលកិច្ចព្រមព្រៀង​ចូលជាធរមាន។ “ទំនាក់ទំនងរវាងវៀតណាមជាមួយ EU នាពេលកន្លង​ទៅបាន​អភិវឌ្ឍន៍​យ៉ាងសកម្ម​លើគ្រប់វិស័យរួមទាំង នយោបាយ ការទូត វប្បធម៌សង្គម​និងសេដ្ឋកិច្ច ពាណិជ្ជកម្ម​ទៀត​ផង។ យើងខ្ញុំមានគោលបំណងថា EU នឹងអនុម័តលើកិច្ចព្រម ព្រៀងដៃគូនិង​សហប្រតិបតិ្ត​ការ (PCA) នាដើម​ឆ្នាំ២​០១៦។ ដើម្បីបង្កើនទំនាក់ ទំនងសហប្រតិបតិ្ត​ការវៀត​ណាម-EU ឲ្យកាន់​តែស៊ី​ជំរៅនិង​មាន​ប្រសិទ្ធិភាព​ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ភាគី​ទាំងពីរគប្បីបង្កើនជំនួបប្រាស្រ័យ ពិគ្រោះយោបល់ ជំរុញ កិច្ច​សហប្រតិបតិ្ត​ការ​លើ​វិស័យ ដែលភាគីទាំងពីរមានឧត្តមភាពបំពេញឲ្យគ្នាទៅវិញទៅមកដូចជាសារព័ត៌​មាន បច្ចេកវិទ្យាខ្ពស់ កសិ​ផល​ជលផល សេវាកម្មហិរញ្ញវត្ថុ វិនិយោគ សុខាភិបាល​អប់រំ និងការពារបរិស្ថាន”។


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងប្រធានគណៈកម្មាធិការអឺរ៉ុប (EC)
លោក Jean-Claude Juncker

នាថ្ងៃដដែល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានក្រុម​ប្រឹក្សាអឺរ៉ុប លោក Donald Tusk ប្រធាន​សភាអឺរ៉ុបលោក Martin Schulz និង ប្រធាន​ក្រុមសមាជិក​សភា​មិត្ត​ភាព​ជាមួយ​វៀត​ណាម នៃសភា​អឺរ៉ុប​លោក Jan Zahradil។ ក្នុង​ឱកាសនេះ ភាគីទាំងអស់គ្នាបាននាំចេញសេចក្ដីថ្លែងការណ៍សារ ព័ត៌មានរួមស្ដីពី​ទំនាក់​ទំនង​វៀតណាម-EU។ ក្នុងនោះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរ បានសំដែងការ​ពេញចិត្ត​ចំពោះ​ការ​អភិវឌ្ឍន៍​គួរឲ្យ​ចាប់​អារម្មណ៍នៃទំនាក់ទំនងទ្វេភាគី ជាពិ​សេសគឺការសំរេចការចរចារលើ EVFTA។ ថ្នាក់ដឹកនាំ​នៃភាគី​ទាំង​ពីរ ក៏បាន​សង្កត់​ធ្ងន់​ទៅលើសារ​សំខាន់ នៃការរក្សាសន្តិសុខនាវាចរណ៍ សុវត្ថិភាព អាកាសចរណ៍​នៅសមុទ្រ​ខាង​កើត​ គាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើ​មូលដ្ឋានច្បាប់​អន្តរជាតិ ព្រម​ទាំង​អនុវត្តន៍​យ៉ាង​ពេញ​លេញ ហ្មត់ ចត់និងប្រកប​ដោយប្រសិទ្ធិភាព​ នូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រ​ខាង​កើត និងអនុម័តលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាង​ឆាប់រហ័សផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ