05/12/2018 09:58 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin

នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូនៃសមាគមន៍ពុទ្ធសាសនា Kyoto គណៈកម្មាធិការសន្តិភាពជំនឿសាសនាជប៉ុនដឹកនាំដោយព្រះតេជ្ជគុណ Mitagi Tainen សមាជិកអចិន្ត្រៃយ៍នៃសមាគមន៍ពុទ្ធសាសនា Kyoto សមាជិកនៃគណៈកម្មាធិការសន្តិភាពជំនឿសាសនាជប៉ុននិងជាព្រះចៅអធិការវត្ត Shogoin Monzeki បានទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយសមាគមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។

នៅក្នុងជំនួបនេះ ឧត្តម សេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមន៍ជនរងគ្រោះដោយជាតិគីមី ពុល​ពណ៌​លឿង​ទុំ/dioxin វៀតណាមបានសង្កត់ធ្ងន់ថា នាពេលខាងមុខ តាមរយៈសកម្មភាពជាក់ស្ដែងព្រះតេជ្ជគុណរួម
ជា​មួយ​​មិត្តភក្តិជប៉ុននានា នឹងបន្តនាំមកនូវសេចក្ដីសប្បាយរីករាយជាច្រើនថែមទៀតជូនចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម តាមនោះរួមចំណែករឹតបន្តឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេស​ទាំងពីរវៀតណាមនិងជប៉ុន។

ព្រះតេជ្ជគុណ Mitagi Tainen បានចែករំលែកថា នាខែសីហាឆ្នាំ២០១៩ តំណាងនៃសមាគមន៍ពុទ្ធសាសនាទីក្រុង Kyoto គណៈកម្មាធិការសន្តិភាពជំនឿសាសនាជប៉ុននឹងនាំតន្ត្រីករនិងសិល្បៈករប្រមាណ ១០០ នាក់ មករៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ សំដៅរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ជនរងគ្រោះ ដោយជាតិគីមី​ពុល​ពណ៌​លឿង​ទុំ/​dioxin វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ