14/11/2018 11:29 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ

នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ីឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម ប្រចាំ​នៅឥណ្ឌូនេស៊ី លោក Pham Vinh Quang បានអញ្ជើញជួបសំដែងការគួរសមអនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jusuf Kalla។

ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម ប្រចាំនៅឥណ្ឌូនេស៊ី លោក Pham Vinh Quang
និងអនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jusuf Kalla( Hải Ngọc/TTXVN)

នៅក្នុងជំនួបនេះ លោក Pham Vinh Quang បានអបអរសាទរចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍អន្តរជាតិធំៗ នាពេលកន្លងទៅ ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការលើក​កម្ពស់រូបភាពនិងតួនាទីរបស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់ ក៏ដូចជាលើពិភពលោកផងដែរ។ លោក Pham Vinh Quang បានសាកសួរសុខទុក្ខនិងចួករួមរំលែកទុក្ខចំពោះអនុប្រធានាធិបតី លោក Jusuf Kakaa អំពីការ​ខូច​ខាតទាំងអាយុជីវិត និងទ្រព្យសម្បត្តិក្នុងគ្រោះថ្នាក់ និងគ្រោះធម្មជាតិនាពេលកន្លងទៅ។

ចំណែកឯអនុប្រធានាធិបតីឥណ្ឌូនេស៊ីវិញ លោក Jusuf Kakaa បានសម្ដែងក្ដីសម្បាយរីករាយចំពោះការអភិវឌ្ឍន៍​ដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទាំង​ពីរក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ ព្រមទាំងអះអាងថាឥណ្ឌូនេស៊ីនិងរួមសហការយ៉ាងល្អប្រសើរជាមួយវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ