28/10/2018 12:12 GMT+7 Email Print Like 0

វៀតណាមនិងអង់គ្លេសអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រឡើងកម្ពស់ថ្មី


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ លោក  Gareth Ward មកសម្តែងការគួរសម

 នាថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​​ទទួល​ជួប ជាមួយឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Gareth Ward  មកសម្តែង​ការគួរ​សម​។
 
ក្នុង​ជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងនូវគោល បំណង ចង់​ឲ្យ​ឯក​អគ្គរដ្ឋ​ទូត​នឹង​រួម​ចំណែក​ជម្រុញភាពជាដៃគូយុទ្ធ​សាស្ត្រ​វៀត​ណាម - អង់គ្លេស ឲ្យឡើងកំព​ស់ថ្មី។ នាយករដ្ឋមន្ត្រីវៀ​ត​ណាម បាន​ស្នើរ​ឲ្យអង់​គ្លេស  បន្តយកចិត្ត​ទុកដាក់ដល់វៀតណាមក្នុងការទទួល​បានទុនពីមូលនិធិ​វិបុលភាព ជា​ពិសេស​​ក្នុងផ្នែក​អាទិភាព​របស់វៀតណាម​ ដូចជាការកែលំអបរិយា​កាសធុរកិច្ច ទប់ទល់​នឹង​ការប្រែប្រួល​អាកាស​​ធាតុ​ និងការអភិវឌ្ឍន៍ហេដ្ឋា​រចនាសម្ព័ន្ធ។ នាយករដ្ឋមន្រ្តី​វៀត ណាមលោក Nguy​en Xuan Phuc សង្ឃឹម​ថា ក្នុងកំឡុងពេលបំពេញបេសកកម្មការ ទូតរបស់ខ្លួន លោក Gareth Ward អាច​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេដ​ង។ ពោលគឺទំហំពាណិជ្ជកម្មទ្វេភាគីនឹងទទួលបានជា​ង ៦ ពាន់​លានដុល្លារក្នុង​ឆ្នាំ ២០១៧ កើនឡើង​ ១១%  បើប្រៀបនឹងរយៈ​ពេលដូច​គ្នានា​ឆ្នាំ ២០១៦។
 
ចំណែក​លោកឯកអគ្គរដ្ឋទូត លោក Gareth Ward បានលើកឡើងថា ការកែ​លំអប​រិយាកាស​ធុរកិច្ច​កាន់​តែល្អ​ប្រសើរ​របស់​វៀត​ណាម បានធ្វើឱ្យក្រុមហ៊ុនអង់ គ្លេសជាច្រើនមានការចាប់អារ​ម្មណ៍យ៉ាង​ខ្លាំង។ ក្នុង​អាណត្តិ​បំពេញ​បេសកម្ម​ការទូតរបស់ខ្លួន លោ​កនឹងខិតខំជំរុញពាណិជ្ជកម្មទ្វេភាគី ព្រមទាំង​កិច្ចសហប្រតិ ​បត្តិការ​ក្នុង​វិស័យ​ផ្សេងៗជាច្រើនទៀត។ ​ស្តីពីបញ្ហាសមុទ្រខខាងកើត ​លោកឯក​អគ្គរដ្ឋ​ទូត​រូប​នេះបាន​លើក​ច្បាស់​នូវទស្សនៈ​គាំទ្រការយក​ច្បាប់ជាចម្បង និងគោរពសេរីភា​ពនាវាចរណ៍ អាកាសចរណ៍​នៅសមុទ្រ​ខាងកើត​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ