25/10/2018 10:45 GMT+7 Email Print Like 0

វៀតណាមនិងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី   Wan Azizah Wan Ismail

 នាថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួល​ជួប​សន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីម៉ា​ឡេស៊ី លោកស្រី Wan Azizah Wan Ismail  ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ការងារនៅវៀតណាម។
 
ក្នុងជំនួប​នេះ ប្រធានរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច​របស់​លោក​ជំទាវ​ឧបនាយក​រដ្ឋមន្ត្រី​គឺមានសារៈ​សំខាន់ដែលប្រព្រឹត្តទៅចំឱកាសនៃកា​រប្រារព្ធខួបលើកទី ​៤៥ នៃ​ទិវា​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ (1973 – 2018) ។ ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែង ព្រមទាំង​រឹត​បន្តឹង​នូវជំនឿ​ទុកចិត្ត​នយោបាយ រវាងប្រទេសទាំងពីរ។
 
ប្រធានរដ្ឋសភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី៦ រដ្ឋសភា​វៀត​ណាមនីតិ​កាលទី១៤នេះ  រដ្ឋ​សភាវៀតណាម​នឹងផ្តល់​សច្ចាប័ន​ដល់កិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​និង​ជឿន​លឿន​សម្រាប់ភាពជាដៃគូអន្តរប៉ា​ស៊ីហ្វិក (CPTPP) ដែលវៀតណាមជាប្រទេសហត្ថ​លេខី រួម​ទាំង​ប្រទេស​ចំនួ​ន​ ១០ទៀត  ក្នុងនោះមានប្រទេសម៉ាឡេស៊ីផងដែរ។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan​ មានបំណងចង់ឲ្យ រដ្ឋសភាជាតិម៉ាឡេស៊ីនឹងពិនិត្យនិងអនុម័តលើកិច្ចព្រមព្រៀងនេះ ឲ្យ​មាន​សពុល​ភាព​​និងបានអនុវត្តន៍យ៉ាងឆាប់​ៗ។ រួមចំណែក​ជម្រុញ​ពាណិជ្ជកម្ម​សេរីនិង​ការចង់​សម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​តំបន់​។
 
ចំណែក​ឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail សង្ឃឹមថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​បានរឹតបន្តឹងឲ្យកាន់តែកក់ក្តៅ​ ជាពិសេសនៅក្នុងទំនាក់ទំនង​ការ​ទូត​។
 
ធានរដ្ឋ​សភា​វៀតណាមលោកស្រី Nguyen Thi Kim Ngan និងឧបនាយករដ្ឋមន្រ្តី Wan Azizah Wan Ismail បាន​វាយ​​តំលៃខ្ពស់ចំពោះការសម្របសម្រួលរវាងប្រទេសទាំង ២ លើបណ្តាវេទិការតំបន់និងអន្តរជាតិ ជា​ពិសេសនៅ​អង្គ​ការសហប្រជាជាតិ អាស៊ាន បណ្តាសន្និសីទ APEC និង ASEM ។ ថ្នាក់ដឹក​នាំទាំង​ពីររូប​ក៏បាន​ឯកភាព​គ្នា​ថា​ ជាប្រទេស ដែលមានផលប្រយោជន៍ផ្ទាល់នៅក្នុងបញ្ហាសមុទ្រខាងកើត តាម​នោះ​ប្រទេស​ទាំងពីរគួរ​តែ​សហការ​​យ៉ាង​សកម្ម​ជាមួយ​បណ្តាប្រទេស​អាស៊ាន​ដទៃ​ទៀត​ដើម្បី​សម្រប​សម្រួល​នូវតួនាទី​និង​ការ​ពង្រឹង​សាមគ្គីភាព​និង​តួនាទី​របស់​អាស៊ាន​នៅក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ