20/10/2018 12:49 GMT+7 Email Print Like 0

វៀតណាមនិង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀង VPA/FLRGT


 ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង VPA/FLRGT (រូបថតៈ Chinhphu.vn)

 នារសៀលថ្ងៃ១៩ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងព្រុច សែលនៃប្រទេសបែលហ្ស៊ិក នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម​ លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក P​ham Binh Minh បាន​អញ្ជើញ​ជាសាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូស្ម័គ្រចិត្ត ស្តីពីការប្រតិបត្តិច្បាប់ព្រៃឈើ ការគ្រប់​គ្រង​ព្រៃ ឈើនិងពាណិជ្ជកម្មព្រៃឈើ (VPA / FLEGT)។ 
 
កិច្ចព្រម​ព្រៀងនេះ សំដៅជួយបង្កើតការគ្រប់គ្រងព្រៃឈើ ដោះស្រាយ​ស្ថានភា​ពកាប់​ឈើខុស​ច្បាប់​និង​ជម្រុញពា​ណិជ្ជកម្ម​ឈើ រួមទាំងផលិតផល​ឈើស្រប​ច្បាប់​របស់​វៀត​ណាម ដែល​បាន​នាំ​ចេញ​ទៅទីផ្សារ​សហភាព​អឺរ៉ុប​និង​ទីផ្សារ​ដទៃទៀត។
 
លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត ណាម; លោក Sabastian Kurz នាយករដ្ឋ​មន្ត្រីអូទ្រីស​ បច្ចុប្បន្នកំពុងកាន់ដំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងលោកស្រី Federica Mogherini អនុប្រធានគណៈកម្មាធិការអឺរ៉ុប តំណាងជាន់ខ្ពស់​ទទួលបន្ទុក​អំពីកិច្ច​ការបរទេស​និង​សន្តិសុខ​របស់​ EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ម័គ្រចិត្តស្តីពីការប្រតិបត្តិច្បាប់ព្រៃ ឈើ គ្រប់គ្រងព្រៃឈើ និងពាណិជ្ជកម្មព្រៃឈើ។ កិច្ចព្រម​ព្រៀងនេះ​នឹងមាន​សុពលភាព​បន្ទាប់​ពីត្រូវ​បាន​អនុម័ត​ស្រប​តាម​ច្បាប់​របស់​ភាគី​នីមួយៗ។
 
លោកស្រី Federica Mogherini បានលើកឡើងថា ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ វៀត​ណាម​និងសហការជាមួយ EU  ដើម្បីដោះ​ស្រាយ​ការកាប់​ឈើខុស​ច្បាប់និង​ផលវិបាក​ដែលបង្ក​ឡើង​ដោយ​ស្ថាន​ការណ៍​នេះ។​ EU អបអរសាទរចំពោះរាល់ការរីកចម្រើនដែលវៀតណាមទទួលបាន ​សំដៅត្រៀម​រៀបចំ​ឲ្យការ​ប្រតិបត្តិ​កិច្ចព្រម​ព្រៀង​ដៃគូស្ម័គ្រចិត្ត ស្តីពីការប្រតិបត្តិច្បាប់ព្រៃឈើ គ្រប់គ្រងព្រៃឈើនិងពាណិជ្ជកម្មព្រៃឈើ និងរាល់ជំហាន​ដំបូងក្នុងការបង្កើនការត្រួតពិនិត្យឈើនាំចូល។
 
ចំណែក លោក Nguyen Xuan Cuong បានលើកច្បាស់ថា ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងនេះ វៀតណាមនឹង​កសាង​ប្រព័ន្ធ​ធានាឈើស្របច្បាប់ (VNTLAS) ពេញលេញនិងជឿជាក់ សំដៅធានាពី​ប្រភព​ឈើនាំ​ចូល​និង​ផលិត​ផលឈើ​ដែលមានប្រភពស្របច្បាប់តាមរយៈប្រព័ន្ធបញ្ជាក់សម្រាប់ឈើក្នុងប្រទេសនិងឈើនាំចូល ដែលបានធ្វើ​អាជីវកម្មដោយបានគោរពច្បាប់របស់ប្រទេសធ្វើ​អាជីវកម្នឈើនេះ​តែម្តង៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ