18/10/2018 13:18 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ


 នាយឧត្តមសេនីយ៍ លោក Nguyen Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម និង
លោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក

 នាព្រឹកថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហូជីមិញ នាយឧត្តមសេនីយ៍ លោក Nguyen Xuan Lich រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​វៀត​ណាម បានទទួលជួបគណប្រតិភូក្រសួង​ការពារជាតិអាមេរិក​ ដឹកនាំដោយលោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជា​តិអាមេរិក ដែលកំពុងបំពេញ​ទស្សនកិច្ចការងារនៅវៀតណាម​។
 
ថ្លែង​នៅទីនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក Nguyen Xuan Lich បានសង្កត់ធ្ងន់ថា ក្នុង​កិច្ច​សហប្រតិ​បត្តិការ​ជាមួយអាមេរិកនោះ វៀតណាមនឹងបន្តផ្ដោតលើ​ការជំនះពុះពារលើផលវិ​បាក ដោយ​សារ​សង្គ្រាម​ ក្នុងនោះមានការសម្អាតជាតិគីមីពុល ពណ៌លឿងទុំ dioxin ជាពិសេសគឺនៅ នៅព្រលានយន្តហោះ Bien Hoa ។​ លោក Ngo Xuan Lich បានស្នើអោយអាមេរិកបន្តសហប្រតិបត្តិការយ៉ាងសកម្មជាមួយវៀតណាម ដើម្បី​អនុវត្តន៍​ និងសម្រេចគម្រោងការណ៍សម្អាតជាតិ dioxin នៅ តំបន់ ព្រលានយន្តហោះ Bien Hoa សំដៅរួម​ចំណែក​ជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណា​ម។

ចំណែកឯខ្លួនវិញ លោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានអះអាងថា នឹង​រួម​ជា​មួយ​វៀត​ណាម​បង្កើន​កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី លើវិស័​យសន្តិសុខនាវាចរណ៍ ជួយឧបត្ថម្ភមនុស្ស​ធម៌ និង​ជួយស​ង្គ្រោះគ្រោះមហន្តរាយ សកម្មភាពរក្សា​សន្តិភាព និងជំនះពុះពារលើផលវិបាកដោយសា​រសង្គ្រាម​។ លោក ​James Mattis បានបន្តថាលទ្ធផលនៃដំ​ណើរទស្សនកិច្ចលើកនេះ នឹងជាមូលដ្ឋាន​ ដើម្បី​រាយការណ៍​ជូនរដ្ឋាភិបាល​ និងរដ្ឋសភាអាមេរិក បន្តជួយឧបត្ថម្ភវៀតណា​មជំនះពុះពារផលវិបាកក្រោយសង្គ្រា​មអំ​ពី dioxin ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ