20/09/2018 09:56 GMT+7 Email Print Like 0

វៀតណាមនិងបារាំងចុះហត្ថលេខាលើសេចក្តីប្រកាស​ចក្ខុវិស័យរួមស្តីពី​កិច្ចសហប្រតិបត្តិការ​ការពារជា​តិដំណាក់​កាល​២០១៨-២០២៨​


 រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរក្នុងពិធីចុះហត្ថលេខា (រូបថតៈ VOV)

 តាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការ ពារជាតិបារាំង លោកស្រី Florence Parly គណៈប្រតិភូយោ ធាជាន់​ខ្ពស់​វៀត​ណាមដឹកនាំដោយនាយឧត្តមសេ​នីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេ​សវៀត​ណាម បាន​អញ្ជើញ​ទៅបំពេញ​ទស្សន កិច្ចជាផ្លូវការនៅបារាំង ចាប់ពី ធ្ងៃ​ទី១៥ ដល់ថ្ងៃទី២០ ខែកញ្ញា ​ឆ្នាំ២០១៨។
 
នារសៀល​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០៨​ នៅរដ្ឋធានីប៉ារីស រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង  Florence Parly បាន​អញ្ជើញ​ជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ក្រសួងការពារបរទេសវៀត ណាមលោក​ Ngo Xuan Lich ផងដែរ។
 
នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ​លើស​ភាព​ការណ៍​ក្នុង​តំបន់​និង​អន្តរ​ជាតិ​ដែល​មានការ​យកចិត្ត​ទុកដាក់ដូចគ្នា។ ភាគីបារាំងបានអះអាង នូវទស្សនៈដូ​ចគ្នាជាមួយប្រទេសជាច្រើនលើការធានា​ សន្តិសុខ​និងសុវត្ថិភាព​ រួមទាំងសេរីភាពនាវាចរណ៍និងអាកាសចរណ៍ឈ​រលើស្មារតីយកច្បាប់អន្តរជាតិជា​ ចម្បង​។ រដ្ឋមន្ត្រីទាំងពីររូបក៏បាន​ព្រមព្រៀងគ្នា ជម្លោះទាំងអស់ ត្រូវបានដោះ ស្រាយ​ដោយសន្តិវិធី​ តាម​ច្បាប់​អន្តរជាតិ​ ក្នុងនោះមានអនុសញ្ញាអង្គការ​សហ ប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨​២។ រដ្ឋមន្ត្រី​ទាំងពីររូប​ក៏បាន​សង្កត់​ធ្ងន់​ថា ទំនាក់ទំនងការពារជាតិជាសរសរស្ត​ម្ភនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ​រវាង​ប្រទេស​ទាំង​ពីរ។ ភាគីទាំងពីរនឹងបន្តរ​ក្សាដំណើរទស្សនកិច្ចទៅវិញទៅម​ក ទាំង​ថ្នាក់​ជាន់​ខ្ពស់​និង​គ្រប់​ជាន់​ថ្នាក់​ផ​ង​ដែរ​។
 
ក្នុងឱកាស​នេះ រដ្ឋមន្រ្តីទាំងពីររូបបានចុះហត្ថលេ​ខាលើសេចក្តីថ្លែងការណ៍ ចក្ខុ ​វិស័យ​ស្តីពីកិច្ច​សហប្រតិ​បត្តិការការ​ពារជាតិ​ដំណាក់កាល២០១៨-២០២៨ ​ដោយបំណងធ្វើ​ឱ្យស៊ីជម្រៅថែម​ទៀតកិច្ច​សហប្រតិបត្តិការ​ការពា​រជាតិ​នៅក្នុង ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រវៀត​ណាម - បារាំងផង​ដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ