26/08/2018 11:01 GMT+7 Email Print Like 0

វៀតណាមនិងបណ្តាប្រទេសអាហ្វ្រិកតែងតែគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក


 ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជួបសវនាការជាមួយ ប្រធានស្តីទីគណៈកម្មាធិការសហភាពអាហ្វ្រិក លោកស្រី  Amira Elfadil Mohammed Elfadil

 ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យ សហព័ន្ធអេត្យូពី នារសៀលថ្ងៃទី២៤ ខែសីហា ​ឆ្នាំ២០១៨​ (នាយប់ថ្ងៃ​ដដែលតាមម៉ោងវៀត ណាម) ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​អញ្ជើញ​ទៅទស្សនា​ ទីស្នាក់ការសហភាពអាហ្វ្រិកនិងជួប សវនការ​ជាមួយ​ប្រធាន​ស្តីទី​គណៈកម្មាធិការ​សហភាព​អាហ្វ្រិក​ លោក​ស្រី  Amira Elfadil​ Mohammed Elfadil។​

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យ សហព័ន្ធអេត្យូពី នារសៀលថ្ងៃទី២៤ខែ​សីហា  (នាយប់ថ្ងៃដដែលតាមម៉ោងវៀត ណាម) ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​អញ្ជើញ​ទៅទស្សនា​ ទីស្នាក់ការសហភាពអាហ្វ្រិកនិងជួប សវនការជាមួយប្រធានស្តី​ទីគណៈកម្មាធិការសហភាពអាហ្វ្រិក​ លោកស្រី​  Amira Elfadil Mohammed Elfadil។

ប្រធានាធិបតី Tran Dai Quang បានអះអាងថា: វៀតណាមនិងបណ្តាប្រទេស អាហ្វ្រិក​តែង​តែ​គាំទ្រ​និង​ជួយ​ឧបត្ថម្ភ​គ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីរំដោះ ប្រ ទេសជាតិ​នាអតីត​កាល​និង​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សព្វ​ថ្ងៃនេះ។ ប្រធានរដ្ឋ លោក​ Tran Dai Quang បានសង្កត់ធ្ងន់នូវគោល​នយោបាយមុន​ក៏ ដូចជាក្រោយ​របស់វៀតណាម គឺយកចិត្តទុកដាក់នូវទំនា​ក់ទំនងជាមួយបណ្តា ប្រទេស​អាហ្វ្រិក​។ លោក​មាន​បំណង​ចង់​ឲ្យបណ្តាប្រទេសអាហ្វ្រិកនិងវៀត​ ណាមគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិ​ញទៅមក ដើម្បីពង្រឹង​បន្ថែម​ទៀត​នូវ​តួនាទី សំលេងនិងឥទ្ធិពលនៅក្នុ​ងយន្តការពហុភាគីដូចជានៅអង្គការស​ហប្រជាជា​តិ ក្នុងចលនា​មិន​ចូល​បក្សសម្ព័ន្ធនិងក្របខ័ណ្ឌសហ​ប្រតិបត្តិការ Nam-Nam ព្រម ទាំងស្នើឲ្យ ប្រទេស​អាហ្វ្រិក​ទាំងអស់ គាំទ្រវៀតណាម​ចុះឈ្មោះជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា​សន្តិសុខអង្គការ សហប្រជាជាតិអាណត្តិ​២០២០​-២០២១​។

រីឯប្រធានស្តីទី Amira Elfadil Mohammed Elfadil បានវាយតម្លៃខ្ពស់ចំពោះ វៀត ណាម​ដែល​បាន​ចូល​រួម​សកម្ម​ក្នុង​កង​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែករក្សាសន្តិភាព​នៅអាហ្វ្រិក​ដែល​រួម​ចំណែក​ដល់​ការ​ថែរ​ក្សា ​សន្តិភាពនៅអាហ្វ្រិក។ លោកស្រី Amira Elfadil Mohammed Elfadil បានវាយ តំលៃខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការរវាង​បណ្តាប្រទេសអាហ្រ្វិកនិងវៀតណា​ម ដោយបានកំណត់លើវិស័យអា​ទិភាពមួយចំនួន​ ដូចជា​ការកែ​ច្នៃ វិស័យកសិកម្ម រុករក​រ៉ែនិងទេសចរណ៍ជាដើម​។ លោកស្រី Amira Elfadil Mohammed Elfadil បានអះ​អាង​ថាសហភាពអាហ្វ្រិកត្រៀមខ្លួនជាស្រេច ស​ហប្រតិបត្តិការជាមួយ​ វៀតណាម​ក្នុងបណ្តា​វេទិការ​ពហុភាគី​ ពិសេសនៅក្នុងក្របខ័ណ្ឌអង្គការសហ ប្រជាជាតិ​និងប្លុកនិយាយភាសាបារាំង។

​នាថ្ងៃដដែល ភរិយាប្រធានរដ្ឋវៀតណាម លោកជំទាវ Nguyen Thi Hien បាន អញ្ជើញ​ទៅទស្សនា​និង​ប្រគល់​អំណោយ​ដល់អ្នក​ជំងឺនៅគ្រឹះស្ថាន មូលនីធិ Haml​in Fistula Ethiopia Foundation ។ មូ​លនីធិ Hamlin Fistula Ethiopia Foundation គឺជាអង្គការសប្បុរសធម៌មួយដែលបានរៀបចំឡើងដើម្បីព្យាបាល ជំងឺ​រាតត្បាត​ក្រោយ​ពីកំណើត​ ដែលបានបង្កើតឡើងនៅ​ឆ្នាំ ១៩៧៤ ដែលខណៈ នោះ​មានមនុស្ស​រាប់​ពាន់​នាក់​នៅប្រទេស​អេត្យូពី​ត្រូវ​រង​ជំងឺ​នេះ។​

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នាថ្ងៃទី២៤ខែសីហា ក្រសួងផែនការនិង វិនិយោគ ក្រសួង​ឧសហ្សាហកម្ម​ពាណិជ្ជកម្ម​វៀត​ណាមបានរួមសហការជាមួយ ក្រសួងការបរទេសអេត្យូពី ​រៀបចំការវេទិកាសេដ្ឋកិច្ចវៀតណាម​-អេត្យូពី។

នាថ្ងៃ​ដ៏ដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បាន​ជួប​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មអេត្យូពីលោក Melaku Alebel ។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Nguyen Xuan​ Cuong បានជួបធ្វើការជាមួយក្រសួងកសិកម្មនិងបសុសត្វអេហ្ស៊ីប Shiferaw Shigute ។ រដ្ឋ​មន្រ្តី​ក្រសួង​​ផែន​ការនិងវិនិយោគ Nguyen Chi Dung បានជួប ធ្វើការជាមួយអនុ​រដ្ឋមន្ត្រី​ពីររូប​នៃក្រសួង​ព័ត៌មាន​និង​បច្ចេក​វិទ្យាគមនាគមន៍អេត្យូពី Sisay Tola Yadete និ​ង Mebra Mariam Kallo ផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ