02/08/2018 09:51 GMT+7 Email Print Like 0

វៀតណាមនិងម៉ាឡេស៊ីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីដោយឥតឈប់ឈរ

នាពេលថ្មីៗនេះ ក្នុងអត្ថបទសរសេរក្រឡេកមើលឡើងវិញនូវរយៈ៤៥ ឆ្នាំ បង្កើតទំនាក់ទំនងការទូតរវាងវៀត ណាម និងម៉ាឡេស៊ី (១៩៧៣ ២០១៨) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ាឡេស៊ីលោក Le Quy Quynh បានវាយតំលៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរជានិច្ចកាលអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយត្រូវបានពង្រឹងនិងពង្រីកដោយ​ឥតឈប់ឈរលើគ្រប់វិស័យ។



ទំនាក់ទំនងវៀតណាម ម៉ាឡេស៊ីកាន់តែពិសេសថែមទៀតក្រោយពីប្រទេសទាំងពីរលើកកម្រិតទំនាក់ ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលទីឆ្នាំ២០១៥។

ស្ដីពីទំនាក់ទំនងនយោបាយ វៀតណាមនិងម៉ាឡេស៊ីតែងតែផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នៅ​កា​ណាល់ទាំងអស់រួមមាន បក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភានិងជួបប្រាស្រ័យរវាងប្រជាជន។ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរក៏អភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។ ម៉ាឡេស៊ីនាបច្ចុច្បន្នជាដៃគូពាណិជ្ជកម្មធំទី ៨ របស់វៀតណាម ហើយវៀតណាមក៏ជាដៃគូពាណិជ្ជកម្មធំទី១២របស់ម៉ាឡេស៊ីវិញដែរ។ ម៉ាឡេស៊ីឈរលំដាប់ថ្នាក់​ទី ​៧​ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១២៥ដែលមានការវិនិយោគផ្ទាល់ (FDI) ចូលមកវៀតណាម។

ចំពោះទំនាក់ទំនងពហុភាគី ប្រទេសទាំងពីរក៏មានទំនាក់ទំនងដ៏ជិតស្និទ្ធិគួរឲ្យជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងនាមជាសមាជិកនៃអង្គការសំខាន់ៗជាច្រើនងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ