22/07/2018 12:02 GMT+7 Email Print Like 0

វៀតណាមនិងអាហ្សង់ទីនជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ


 នុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty និងគណៈប្រតិភូវៀតណាមក្នុងជំនួប
ជាមួយអនុ ប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាលោកស្រី Marta Gabriela Michetti (រូបថត៖ TTXVN)

 ចាប់ពីថ្ងៃទី១៧ដល់ទី​២០ ខែកក្កដា ឆ្នាំ២០១៨ គណៈប្រតិភុជាន់ខ្ពស់​រដ្ឋសភាវៀត ណាម​ដឹកនាំ​ដោយ​អនុប្រធាន​រដ្ឋសភាលោ​ក Do Ba Ty បានអញ្ជើញទៅបំពេញ ​ទស្សនកិច្ចការងារនៅប្រទេសអាហ្ស​ង់ទីន​។
 
ក្នុងដំណើរ​ទស្សនកិច្ចលើកនេះ គណៈប្រតិភូជាន់ខ្ព​ស់រដ្ឋសភាវៀតណាមបានទៅ​ជួបសម្ដែងការគួរ​សម​អនុ ប្រធានា​ធិបតីនិងជា​ប្រធានព្រឹទ្ធសភា M​arta Gabriela Michetti ជួបចរចាជាមួយ​ ប្រធាន​ព្រឹទ្ធសភាស្ដីទី Federico Pinedo ជួបសន្ទនាជាមួយ​នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពអា​ហ្សង់ទីន Bari Del Valley Sosa ជួប​ធ្វើការ​ជាមួយ​រដ្ឋ មន្រ្តីការបរទេស្ដីទី D​aniel Raimondi អនុប្រធានគណៈកម្មាធិកា​រកិច្ចការបរទេស​ ព្រឹទ្ធ​សភា Omar Perotti និង​ក្រុ​មសមាជិក សភាមិត្តភាពអា​ហ្សង់ទីន ​វៀតណាមផងដែរ។
 
នៅក្នុងបណ្ដាជំនួបខាងលើ អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty បាន​អះអាង​នូវគោលនយោបាយ​របស់វៀត​ណាម ​ដោយផ្តោតទៅលើការអភិវឌ្ឍ ទំ​នាក់ទំនងភាពជា​ដៃគូយុទ្ធសាស្ត្រជាមួយអាហ្សង់​ទីន។ ក្នុងពេលនោះ ​ថ្នាក់ដឹក នាំជាន់ខ្ពស់នានារបស់អាហ្សង់ទីនបា​នវាយតំលៃខ្ពស់ចំពោះអត្ថន័​យនៃដំណើរ ទស្សនកិច្ច​របស់​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀ​តណាម ក្នុងឱកាសប្រទេស ទាំង​ពីររំលឹកខួបលើកទី៤​៥ទិវា​បង្កើត​ទំនាក់​ទំនង​ការទូត (ថ្ងៃទី២៥ តុលា ឆ្នាំ១៩៧៣ ​ថ្ងៃទី២៥ តុលា ឆ្នាំ ២០១​៨) ព្រម​ទាំងមាន​គោលបំណង​ចង់​បង្កើន ទំនាក់​ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀ​តណាមទាំងខាងទ្វេភាគីនិង​ពហុ​ភាគីផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ