15/07/2018 10:25 GMT+7 Email Print Like 0

វៀតណាមនិងគុយបាបង្កើនទំនាក់ទំនងមិត្តភាព

នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ គណៈប្រតិភូសម្ព័ន្ធសមាគមនារីវៀតណាមដឹកនាំដោយប្រធានសម្ព័ន្ធសមាគម លោកស្រី Nguyen Thi Thu Ha បានចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅគុយបា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃ​ទី​១៣ ​ខែកក្កដា ឆ្នាំ២០១៨។

 ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Nguyen Thi Thu Ha

ក្នុងរយៈពេលនេះ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Nguyen Thi Thu Ha អញ្ជើញទទួលជួបជាមួយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តគុយបានិងជាអគ្គលេខាធិការសហព័ន្ធនារីគុយបា (FMC) លោក​ស្រី Teresa Amarelle Boue។ ភាគីទាំងពីរបានសន្យា រឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសគឺអង្គការនារីនៃប្រទេសទាំងពីរ ចែក រំលែកនូវគោលដៅសមិទ្ធិក្នុងកិច្ចការប្រគល់សិទ្ធិឲ្យនារី ក៏ដូចជារាល់ការសាកល្បងដែលនារីត្រូវប្រឈមមុខ។

ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានអះអាងថា នឹងត្រៀមខ្លូនជាស្រេច ចែករំលែកជាមួយប្រទេសមិត្តនូវសកម្មភាពនិងបទពិសោធន៍ក្នុងការងាររបស់សមាគម ជាពិសេសគឺត្រៀមរៀបចំដើម្បីសមស្របជាមួយការអភិវឌ្ឍ​យ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាសម័យកាលថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ