28/06/2018 10:36 GMT+7 Email Print Like 0

វៀតណាមនិងអាហ្រ្វិកខាងត្បូងខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មនាឆ្នាំ ២០២០


 ជំនួបធ្វើការរវាងគណប្រតិភូវៀតណាមជាមួយអាហ្រ្វិកខាងត្បូង

 សហគ្រាសវៀត​ណាម និងអាហ្រ្វិកខាងត្បូង​ចំនួនរាប់សិបអង្គភាព បាន​ចូលរួមសិក្ខាសាលានេះ ដើម្បី​ស្វែង​យល់​អំពី​រាល់បញ្ហា ដែល​ទាក់ទិននឹងការវិនិ​យោគធ្វើអាជី​វកម្ម។​

នាថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២​០១៨ បន្តកម្មវិធីពន្លឿនពា​ណិជ្ជកម្ម ក្នុងឱកាស​ចូលរួ​មពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ SAITEX ២០១៨ នៅ អាហ្វ្រិកខាងត្បូ​ងនោះ ស្ថានទូតវៀតណាម​ប្រចាំ នៅអាហ្វ្រិក​ខាង​ត្បូង ក្រសួង​ឧស្សាហពាណិជ្ជ​កម្មវៀ​តណាម និ​ងសភាពាណិជ្ជកម្មនិងឧស្សាហ​កម្មទីក្រុង Johan​nesburg បាន​សហការ​រៀប​ចំ​សិក្ខាសា​លា ​ក្រោមប្រធានបទ "ការធ្វើអាជីវកម្មជាមួយវៀតណាមឆ្នាំ​ ២០១៨" ។​ សហគ្រាសវៀត​ណាម និង​អាហ្រ្វិក​ខាងត្បូង​ចំនួនរាប់សិប អង្គភាពបាន​ចូលរួមសិក្ខាសាលានេះ ដើម្បីស្វែង​យល់អំពីរា​ល់​បញ្ហា ដែល​ទាក់​ទិន​​នឹងការវិនិយោគធ្វើអាជីវកម្ម​ ដូចជាគោលន​យោបាយពន្ធ គោលនយោបាយអនុ​គ្រោះ ការធ្វើ​អន្តរាគមន៍​និង ​ការព្រមានទាន់ពេលវេលា​ អំពីហានិភ័យក្នុងការ​ធ្វើ​អាជីវកម្ម ការជ្រៀត​ចូល​ពីទីផ្សារ​អាហ្វ្រិក​ខាង​ត្បូង​ទៅកាន់​ទីផ្សារ​អាហ្វ្រិកផ្សេងទៀ​ត។

អញ្ជើញ​ថ្លែងមតិនៅទីនេះ ឯកអគ្គរ​ដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិក​ខាងត្បូង លោក​ Vu Van Dung បាន​សង្កត់​ធ្ងន់​ថា​នេះ​ គឺជាសកម្ម​ភាពការទូតដើម្បីបម្រើវិស័យសេ​ដ្ឋកិច្ច ហើយស្ថិត​ក្នុងសកម្ម​ភាព​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី ២៥ ទិវាបង្កើតទំ​នាក់ទំនងនៃប្រទេសទាំងពីរ។​ លោក Vu Van Dung ​បានឲ្យដឹងថា៖ រាល់​សកម្ម​ភាពពាណិជ្ជកម្មទាំងនេះ គឺសំដៅអ​នុវត្តន៍ជាក់ស្ដែងគោលដៅ​របស់ ប្រធានាធិ​បតី លោក Cyril Ramaphosa​ នៅពេលបំពេញដំណើរទស្សកិ​ច្ចនៅវៀតណាមនាឆ្នាំ ២០១៦ ពៅ​លគឺលើក​កម្ពស់ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​​ឡើង​ដល់​ 1,5 ពាន់លានដុល្លារអាមេរិក​នាឆ្នាំ ២០២០ ផងដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ