26/06/2018 10:29 GMT+7 Email Print Like 0

វៀតណាមនិងអ៊ីស្រាអែលចែករំលែកបទពិសោធន៍និងការផ្តួចផ្តើមគំនិតដើម្បីការ អភិវឌ្ឍរួម


 វៀតណាមនិងអ៊ីស្រាអែលចែករំលែកបទពិសោធន៍និងការផ្តួចផ្តើមគំនិតដើម្បីការ អភិវឌ្ឍរួម

 នាពេលព្រឹក២៥ ខែមិថុនា​ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ វិទ្យាស្ថាន​នយោបាយជាតិ ហូជីមិញ​សហការ​ជាមួយ​ស្ថានទូត​អ៊ីស្រា​អែល​ប្រចាំនៅវៀតណាម​ បានរៀបចំកិច្ចសន្ទនា​វិទ្យាសាស្ត្រ ក្រោមប្រធានបទថា​ "២៥ឆ្នាំនៃ​ទំនាក់​ទំនង​ការទូតរវា​ងវៀតណាម និងអ៊ីស្រាអែល​-ចែករំលែកបទពិ​សោធន៍ និងកា​រផ្តួចផ្តើមគំនិតដើម្បី កា​រ អភិវឌ្ឍ​រួម "។
 
ថ្លែងមតិក្នុងពិធីនេះ លោកសាស្រ្តាចា​រ្យរងបណ្ឌិត Le Quoc Ly នាយ​ករង​នៃវិទ្យា ស្ថាន​នយោបាយ​ជាតិហូជីមិញ​បានអះអាង​កិច្ចសន្ទនា​នេះមានគោលបំ​ណង រួមចំណែក​ក្នុងការ​រឹតចំណង​ទំនាក់​ទំនង​រវាង​វៀត​ណាមនិង អ៊ីស្រាអែល​និយាយ រួ​មនិងទំនាក់ទំនងក្នុងការស្រាវ​ជ្រាវវិទ្យា​សាស្រ្ត​ រវាងវិទ្យាស្ថាននយោបា​យជាតិ​ ហូជីមិញ និង​​​ដៃគូវិទ្យាសាស្រ្ត​អ៊ីស្រាអែលនិយាយដោ​យឡែក​។
 
រីឯឯកអគ្គរដ្ឋទូតអ៊ីស្រាអែល​ប្រចាំនៅវៀតណាម លោ​ក Eshcar Nadav បាន សង្កត់ធ្ងន់​ថាវៀត​ណាម​និង​អ៊ីស្រា​អែល​​កំពុងមាន​សកម្មភាពស​ហប្រតិបត្តិការជាច្រើន ដែលទាក់​ទងទៅនឹង​វិស័យ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​។ ចំណុចសំខា​ន់គឺអ៊ីស្រា អែលបានចាត់បញ្ជូ​នអ្នកជំនាញចំ​នួន​៣រូបមកធ្វើការ​ជាមួយ​សហគ្រាស​នានានៅទី​ក្រុង​​ហាណូយ​ ​ហូជីមិញ និង Da Nang​ ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ