20/06/2018 09:52 GMT+7 Email Print Like 0

វៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី


 ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

ក្នុងក្របខ័ណ្ឌ​នៃដំណើរ​ទស្សនកិច្ចនៅសហព័ន្ធ​រុស្ស៊ី នាថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀត​ណាម លោក Tran T​uan Anh បានអញ្ជើញជួបធ្វើកា​រជាមួយ​លោកស្រី Nikishina Veronika Olegovna រដ្ឋមន្ត្រីទទួល​បន្ទុកពាណិជ្ជកម្មនៃគណៈកម្មការ​សេ​ដ្ឋកិច្ច​អាស៊ី-អឺរ៉ុប (EEC)​។
 
ជំនួប​នេះ រដ្ឋមន្ត្រីទាំងពីររូបបា​នសង្កត់ធ្ងន់ថា ត្រូវមានការ​ខិតខំប្រឹង​ប្រែង​ដើម្បី​ដោះស្រាយ​រាល់ការ​ជំពាក់ជំពិ​ននិងការលំបាក​ ដើម្បីសហគ្រាសទាំងអស់អាច​ឆ្លៀតយករាល់​លក្ខណៈងាយ​ស្រួល​ដោយ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេ​រី រវាង​វៀត​ណាម​ជាមួយសហភាព​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប​ (VN-EAEU FTA)​ នាំម​ក ជាក់ស្តែង​គឺឆ្ពោះទៅការទទួល​បានទំហំពាណិជ្ជកម្មទ្វេភាគី​ក្នុងកម្រិត១០ពាន់លានដុល្លាអាមេ​រិកនា​ឆ្នាំ២០២០។ ក្រៅពីនោះ ភាគីទាំង​ពីរបានឯកភាព ជម្រុញការច​រចារ កសាងប្រព័ន្ធបញ្ជាក់និងផ្ទៀង​ផ្ទាត់​ប្រភព​អេឡិចត្រូនិក​ស្របតាម​ដំណើរការ ដែលបាន​សន្យា៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ