14/06/2018 10:14 GMT+7 Email Print Like 0

វៀតណាមនិងនូវែសេឡង់ដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១,៧ ពាន់លានដុល្លារអាមេរិក

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុង Wellington (ប្រទេសនូវែលសេឡង់) ឯកអគ្គរដ្ឋ ទូតវិសាមញ្ញនិងពេញ សមត្ថភាពវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Ta Van Thong បាន ជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជូនដល់ អគ្គទេសាភិបាលវ៉េហ្សេឡែន លោកស្រី Dame Patsy Reddy ។

 វៀតណាមនិងនូវែសេឡង់ដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១,៧ ពាន់លានដុល្លារអាមេរិក

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Dame Patsy Reddy បានអបអរសាទរ លោក Ta Van Thong ត្រូវបានតែងតាំងធ្វើជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល៤៣ឆ្នាំកន្លងមក។ ក្នុងវិស័យពហុភាគីលោកស្រី Dame Patsy Reddy បានសង្កត់ធ្ងន់ថាវៀតណាមដើរតួដ៏សំខាន់នៅក្នុងវេទិកាហុភាគីដូចជា អង្គការពាណិជ្ជកម្មពិភពលោក(WTO) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) រួមទាំងនៅអាស៊ាននិងកិច្ចព្រមព្រៀភាព CPTPP ជាដើម ។

រីឯខ្លួនវិញ លោក Ta Van Thong បានសម្តែងនូវកិត្តិយសចំពោះការតែងតាំងជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់និងសន្យាក្នុងឋានៈរបស់ខ្លួន លោកនឹងរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍចំណងមិត្តភាព​និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ