14/05/2018 10:21 GMT+7 Email Print Like 0

វៀតណាមនិងស៊ុយអែតបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម


វៀតណាមនិងស៊ុយអែតបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម

នារសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយកដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Hogbeg និងប្រធានសម្ព័ន្ធក្រុមហ៊ុនទូរ គមនាគមន៍ Comvik ប្រចាំនៅវៀតណាម លោក Zaman។ ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានសម្តែងគោលបំណងថា៖ ឯកអគ្គរដ្ឋទូតស៊ុយអែត លោក  Hogbeg បន្តដើរតួនាទីជាស្ពានតភ្ជាប់ អំ​ពាវ​នាវ​ឲ្យសហគ្រិនស៊ុយអែតវិនិយោគ ចូលក្នុងវៀតណាម។ រីឯខ្លួនវិញ លោក Hogbeg បានឲ្យដឹងថា៖ ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតស៊ុយអែត-វៀតណាម សន្និសីទកំពូលពាណិជ្ជកម្មវៀតណាម-ស៊ុយអែតនឹងត្រូវបានរៀបចំឡើង។ ស្ថានទូតស៊ុយអែតកំពុងត្រៀមរៀបចំសំរាប់សន្និសីទនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម  

បណ្តាព័ត៌មានបានផ្សាយ