23/04/2018 09:55 GMT+7 Email Print Like 0

វៀតណាមនិងម៉ិចស៊ីកូបានផ្លាស់ប្តូរបទពិសោធលើវិស័យព័ត៌មានកិច្ចការបរទេស


 វៀតណាមនិងម៉ិចស៊ីកូបានផ្លាស់ប្តូរបទពិសោធលើវិស័យព័ត៌មានកិច្ចការបរទេស

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ​ខែមេសា ឆ្នាំ២០១៨ គណៈប្រតិភូនៃគ​ណៈកម្មការព័ត៏មាន ​កិច្ច​ការបរទេស​មជ្ឈិម ដឹក​នាំដោ​យអនុប្រធានគណៈកម្មកា​រអចិន្ត្រៃយ៍ ​Pham Van Linh បានអញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅម៉ិក​ស៊ិក​ ដើម្បី​ផ្លាស់ប្តូរបទ​ពិសោធន៍​លើ​វិស័យ​ព័ត៌មានកិច្ចការបរ​ទេស​។
 
ក្នុងជំនួបជាមួយ អគ្គ​នាយកទីភ្នាក់ងារព័ត៌មានជាតិ​ម៉ិកស៊ិក (N​otimex) លោក Alej​andro Ramos Esqui​vel លោក​ Pham Van Linh បានវាយតំលៃខ្ពស់ ​ចំពោះតួនាទីរបស់ No​timex ក្នុងការផ្ស​ព្វផ្សាយ​រូបភាព ​និង ឃោសនា​ គោលន​យោបាយកិច្ចការបរទេសរបស់វៀ​តណាម​ ដល់ប្រជាជន​ម៉ិកស៊ិក និងនៅ​តំបន់​អាមេរិក​ឡាទីន​។ លោក Pham Van Linh បានកោតសរសើរ​ ចំពោះកិច្ចសហប្រតិបត្តិការ​ប្រកប​​ ដោយប្រសិទ្ធភាព​របស់ Notimex ជាមួយ ទីភ្នាក់​ងារសារព័ត៌​មានវៀត​ណាម ក្នុងប៉ុន្មាន​ឆ្នាំកន្លង​មកដោយ​រួមចំណែក​ជម្រុញ​ទំនាក់ទំនង​ រវាងប្រទេសទាំងពីរលើគ្រប់វិ​ស័យផងដែរ។ លោ​ក Pham Van Linh មានគោលបំណ​ងចង់​ឲ្យ Notimex​ ពង្រីកទំនាក់ទំនងជា​មួយទីភ្នាក់ងារសារព័​ត៌មាន នានារបស់វៀតណាម ដើម្បី​ពង្រឹងបន្ថែម​ទៀតក្នុង​ការផ្សព្វ​ផ្សាយព័ត៌​មានស្តី​ពី ប្រទេស​ទាំងពីរលើ​វិស័យ នយោបាយ សេដ្ឋកិច្ច ​វប្បធម៌ និងទេសចរណ៍​។
 
ក្នុងឱកាសនេះ ​លោក Pham Van Linh បានប្រគល់វិញ្ញាបនប័ត្រដែល​បញ្ចាក់​ពីការ ចូលរួមរង្វាន់​ទូទាំង​ប្រទេស​ស្តី​ពី​ព័ត៌មានកិច្ចការបរទេសឆ្នាំ​២០១៦ ដល់ លោក A​lejandro Ramos ។

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ